"ចេះមែនទេ? នែ៎អូនថេយ៍ ព្រមរៀបការជាមួយនឹងបងទេ?"
"មែនហើយៗសម្តែងបានល្អ" ជីមីនឲ្យមីដៃទៅជុងហ្គុក។

"ជុងហ្គុកហា៎ យើងគិតថាវាមិនទៅរួចទេអាកូនទន្សាយអើយ" ថេយ៉ុង

"យើងក៏ដូចគ្នា នេះមិត្តភក្តិគ្នាម៉ាក់បង្ខំឲ្យរៀបការជាមួយគ្នា យើងប្រហែលជាស្លាប់មុនការផងមិនដឹង" ជុងហ្គុក
"ឯងគិតថាចង់ណាស់ឬ?ឯងនេះ" ថេយ៉ុង

"ពួកឯងរៀបការទៅ យូរៗទៅនៅជាមួយគ្នាវាស្រឡាញ់គ្នាហើយ ពួកឯងនេះ!!បើជាយើងវិញយើងរៀបការយូហើយ មិនមែនគិតច្រើនដូចពួកឯងចឹងទេរកឯណាបានមិត្តភក្តិគ្នារាប់ឆ្នាំនេះមិនមែនមិត្តធម្មតាទៀត គឺស្និទ្ធស្នាលជាមួយគ្នាប្រច័ណ្ឌរករឿងគ្នាដល់ថ្ងៃនេះរកឯណាបាន" ជីមីន និយាយកាត់ តែការនិយាយរបស់គេគឺសុទ្ធតែពាក្យពិតទាំងអស់អ្វីដែលគេសង្កេតឃើញនិងកាយវិការរបស់ពួកគេរាល់ថ្ងៃ។

"ហ្ហឹម!!"
"ចឹងយើងរកទៅវិញសិនហើយ ព្រោះយប់ដែរហើយ"
"អឹមទៅចុះ"
"ពួកឯងគ្មានអ្នកណារករឿងគ្នាទៀតទេណាយើងទៅសិនហើយមិនបានធ្វើអាជ្ញាកណ្ដាលឲ្យពួកឯងទេ"

"យើងដឹងហើយ"

បន្ទាប់ពីជីមីនទៅបាត់ ជុងហ្គុក និង ថេហ្យុង បានមកផ្ទះវិញ ពួកគេសម្រេចចិត្តរួចហើយថានឹងរៀបការជាមួយគ្នា ណាមួយពួកគេក៏ស្គាល់គ្នាយូរឆ្នាំដូចដែលជីមីននិយាយដូចគ្នា មកដល់ពេលនោះគ្រាន់តែទឹកមុខយ៉ាងម៉េចក៏ពួកគេក៏អាចដឹងពីគ្នាច្រើនដែរ។

"ថេហ៍ ឯងគិតច្បាស់ហើយមែនទេ??" ជុងហ្គុក បើកឡានបណ្តើរឆ្លៀតសួរបណ្តើរ។
"យើងមិនចង់ជំទាស់ម៉ាក់ប៉ាយើងទេ តែយើងពិតជាមិនបានស្រឡាញ់ឯងពិតមែន"

"អា អា ឈប់សួឯងក៏បាន ចង់ការមិនការរឿងឯង យើងតាមឯងក៏បាន" ដឹងស្រាប់ហើយថានាយមិនស្រឡាញ់ថេយ៉ុង ប៉ុន្តែគេមិនជំទាស់ព្រោះពេលនៅជាមួយមិត្តម្នាក់នេះដឹងត្រឹមថាគេសប្បាយគ្រប់ពេលកើតទុក្ខកើតទុក្ខជាមួយគ្នាសប្បាយៗជាមួយគ្នា។

"អឺ បើដឹងចឹងហើយសួររកស្អី! បានហើយជិះឲ្យលឿនៗទៅ" ថេយ៉ុង

"ម៉ាកៗនេះឲ្យរៀបការយ៉ាងម៉េច??" ជុងហ្គុក
រអ៊ូរងូវៗ មិនសុខចិត្ត ហេតុអ្វី ហេតុអ្វី បានជាឲ្យការជាមួយកំពូលមិត្តបែបនៀក៎?រៀបការហើយមិនដឹងប្រខាំគ្នាប៉ណ្ណាទេ។

បង្ខំការប៉ះមហាមិត្ត [Version Book] EndNơi câu chuyện tồn tại. Hãy khám phá bây giờ