"អឹមត្រជាក់ស្រួលណាស់" ជុងហ្គុកដោះខោអាវទុកមួយកន្លែងរួចទឹកផ្កាឈូកងូតយ៉ាងត្រជាក់ស្រួល។
"អើយ ភ្លេចទាល់តែបាន" មិនដឹងធ្វើយ៉ាងម៉េចទេមានតែចេញទាំងកន្សែងត្រឹមចង្កេះហ្នឹងឯង។
"ថេយ៍"ជុងហ្គុកបើកទ្វារបន្ទប់ចេញមកទាំងល្វែងលើគ្មានអ្វីបិទបាំងមានតែកន្សែងត្រឹមចង្កេះ។
"ឯងចង់ឲ្យយើងខាំសាច់របស់ឯងឬ?"
"មកខាំមកនេះ!" ជុងហ្គុកដើរទៅជិតថេយ៍យកដៃរបស់ខ្លួនកាន់ដៃថេយ៍ឲ្យមកស្ទាបក្បាលពោះកង់ៗរបស់នាយ។
"ឡប់ឆ្គួតស្អីឯង? ហួយព្រឺសម្បុរ ហើយយើងសុំខាំមិនមែនស្ទាប" ថេយ៉ុងញ៉ាក់ខ្លួនប៉ុន្តែភ្នែកក៏ប្រទាក់នឹងស្មារបស់នាយនោះមានអ្វីនៅលើស្មាជិតករបស់នាយ។
"ជុងហ្គុក!!ជីង ជីងចក់នៅលើស្មាររបស់ឯង!!"
"ហ្អាស ស្អីគេ?"
"នេះៗ"ថេយ៉ុងចង្អុលទៅលើស្មារបស់នាយទាំងបិទភ្នែកព្រោះគេក៏ខ្លាចដែរ។
"អើយយយយ ចេញទៅៗម៉ាក់អើយជួយកូនផង" ជុងហ្គុកស្រែកទាំងក្រវីខ្លួន។
"ជុងហ្គុកឯងស្ងប់អារម្មណ៍ចាំ ចាំយើងឆ្គឹសវាចេញ"
"ថេយ៍ ឲ្យលឿនៗឡើង"
"ហ៊ើយ!!"ថេយ៉ុងយកដងវាយកូនគោលមកឆ្កឹសវាចេញនេះវាតោងស្អិតតែម្តង។
"ចេញហើយ វាទៅបាត់ហើយ"
"សន្យាថាឈប់មកងូតទឹកផ្ទះឯងទៀតហើយ"ជុងហ្គុកមូលកន្សែងឡើងលើបន្តិចព្រោះមិញនេះបិះតែរបូតទៅឯងហើយ។ ជុងហ្គុកដាក់ខ្លួនអង្គុយលើគ្រែក្រវីក្បាលហួសចិត្តនឹងខ្លួនឯង។
"រឿងស្អីផ្សេងមិនខ្ចីខ្លាចបែជាមកខ្លាចជីងចក់"
"ក្រែងឯងក៏ខ្លាចដែរមិនចឹង?"
"យើងខ្លាចតែមិនមែនប្រកាច់ដូចឯងទេ"
"ហ៊ើយតែចេះវានៅលើខ្លួនរបស់យើងស្រស់ៗគួរឲ្យញញើត"
"បានហើយវាទៅហើយ ឯងទៅប្តូរខោអាវសិនទៅ នៅក្នុងទូរខោអាវរបស់យើងពេញចិត្តមួយណាយកមួយហ្នឹងចុះ"ជុងហ្គុកពេបមាត់បន្តិចរួចដើរទៅទូរខោអាវរបស់ថេយ៉ុងរកបានអាវសគឹបឡេវជាមួយនិងខោក្រណាត់ពណ៌ខ្មៅមួយ។
"ថេយ៍អាវឯងជិតប្រេះឡេវហើយមើលចុះ"
"មកពីអាវយើងល្មមនឹងយើងមិនមែនឯងដូចឯងទេទ្រូងធំណាស់"
"មិនពីយើងហាត់ប្រាណ"
"ដឹងហើយៗថាឯងសង្ហារ បានហើយម៉ាក់ប៉ាចាំយូរហើយឲ្យលឿនបន្តិចទៅ"
"អឹម"
ជុងហ្គុកប្រញ៉ាប់រៀបចំខ្លួនរួចរាល់ក៏ពួកគេទាំងពីរបណ្តើរគ្នាចុះមកទាំងសង។ថ្ងៃនេះពួកគេត្រូវគ្នាល្អណាស់មិនដូចម្សិលមិញនោះទេឈ្លោះគ្នាឡើងម្នាក់មានរបួលស្នាម។
ក្នុងនាមជាមិត្តភក្តិពិតមែនប៉ុន្តែក៏ដូចពាក្យដែលពួកគេនិយាយថា"យើងមិនដឹង ដឹងត្រឹមថាយើងប្រច័ណ្ឌនឹងឯង" មិនយល់នៅតែមិនយល់ថាពួកគេជាអ្វីនឹងគ្នាឲ្យប្រាកដ។
"នេះចុះមកហើយហ្អែស កូនៗគ្រាន់តែផ្លាស់សំលៀកពំពាក់រៀបចំខ្លួនសោះមួយម៉ោងជាងតែម្តង" ទាំងម៉ាក់ប៉ាថេយ៉ុងនឹងម៉ាក់ប៉ាជុងហ្គុកអង្គុយចាំពួកគេនៅតុបាយយ៉ាងវែងមួយ។
"ខ្ញុំងូតទឹកម្នាក់ម្តងណាម៉ាក់យូរចឹងហើយ"
"អា អង្គុយសិនមក ហើយញ៉ាំបាយសិនមក នឹងបានម៉ាក់មានរឿងនិយាយជាមួយពួកកូន ថេយ៉ុង នេះម៉ាក់ធ្វើម្ហូបដែលកូនចូលចិត្តណា" អ្នកស្រីចន
"បាទ ហិហិ"
"ជុង"
"បាទ!!" ជុងហ្គុក ដាក់ខ្លួនអង្គុក្បែរថេយ៉ុងអាហារពេលល្ងាចបានបញ្ចប់ដោយរលូន ដោយលោកចន និងលោកគីមនិយាយរឿងការងារពីនេះពីនោះ។
"ម៉ាក់ចង់ឲ្យពួកឯងរៀបការជាមួយគ្នា"សុខៗក៏អ្នកស្រីគីមស្រដីឡើងធ្វើឲ្យជុងហ្គុកបើកភ្នែកធំៗ ចំណែកអ្នកចំណាស់ៗក៏ញញឹមដាក់ពួកគេ។
"ខិះ ខិះ" ថេយ៉ុង កំពុងតែញ៉ាំទឹកស្រាប់តែឈ្លួកភ្លាមៗក្រោយពីឮសម្តីម្តាយរបស់ខ្លួន។
"ម៉ាក់??ទេមិនរៀបការខ្ញុំបដិសេធដាច់ខាតខ្ញុំមិនរៀបការជាដាច់ខាត"
"ខ្ញុំក៏ដូចគ្នាបាទ មិនកើតនោះទេ!!" ជុងហ្គុក
"រៀបការចុះណាកូន ណាមួយប៉ាបានសន្យាជាមួយនឹងពួកគេតាំងពីកូនមិនមានមកម្លេះ"
"ប៉ា!!!ប៉ាក៏ដឹងថាខ្ញុំនឹងគេជាមិត្តភក្តិនឹងគ្នា"
"ហីយ៉ាមិត្តនឹងគ្នាយូរហើយល្មមស្គាល់ចិត្តស្គាល់ថ្លើមគ្នាហើយម៉ាក់ថារឿងប៉ុណ្ណឹងគ្មានអ្វីខុសទេ"
"ម៉ាក់...កូន..."
"យ៉ាងណាម៉ាក់និងប៉ាបានសន្យានឹងពួកគាត់យូហើយ"
"ប៉ុន្តែថេយ៍ក៏មិនព្រមដែរមិនចឹង"
"ម៉ាក់ថា..."
"ថេយ៍!!ឯងទៅជាមួយយើង"ជុងហ្គុកងើបពីលើកៅអៅអីទាញដៃថេយ៍ចេញទៅខាងក្រៅ។
"អេកូនចង់នាំគ្នាទៅណា? ម៉ាក់មិនទាន់និយាយចប់នៅឡើយទេ!!" អ្នកស្រី ចន
"ឯង ឯង ចង់នាំយើងទៅណា? លែង!!។
"នៅឲ្យស្ងៀមទៅ"
To be continue
YOU ARE READING
បង្ខំការប៉ះមហាមិត្ត [Version Book] End
Romance[Note] សាច់រឿងដដែលតែ version ក្នុងសៀវភៅខ្ញុំគ្រាន់តែចង់ឲ្យអ្នកទាំងអស់គ្នាបានអាននិងរីករាយជាមួយ រឿងនេះដូចក្នុងសៀវភៅ so i hope you guys enjoy to read.
Episode7
Start from the beginning
![បង្ខំការប៉ះមហាមិត្ត [Version Book] End](https://img.wattpad.com/cover/369480697-64-k803895.jpg)