ភាគ២ (សិស្សចម្លែក)

76 2 0
                                    

      ពន្លឺព្រះអាទិត្យបានរះឡើងបំភ្លឹលោកិយ នឹងបានដាស់ដល់រុក្ខជាតិ ដើម្បីការធ្វើរស្មីសំយោគ ។ លោកគ្រូជីន ឆាងមីនដ៏សង្ហារបានកាន់កាហ្វេមួយកែវជាមួយនឹងដៃម្ខាងទៀតកាន់កាបូបការងារដើរសម្ដៅទៅរកបន្ទប់រៀនមួយ គេក៏ឈប់ងក់សម្លឹងមើលស្លាកកបន្ទប់នោះបន្តិចមុននឹងឈានជើងដើរចូលបន្តទៀត ។ នៅពេលឃើញគេភ្លាមសិស្សជាច្រើនដែលនៅក្នុងបន្ទប់នោះបានងើបឈរឡើងដើម្បីជាការគោរពចំពោះលោកគ្រូ ក៏ប៉ុន្តែមិនអាចងាកមុខចេញពីសម្រស់ដ៏មានមន្តស្នេហ៍របស់លោកគ្រូបានទេ
<<គាត់គឺជាលោកគ្រូមែនទេ?>> សិស្សស្រីម្នាក់គ្រាន់តែឃើញឆាងមីនភ្លាមក៏បើកភ្នែកក្រឡង់សម្លឹងមើលទៅឆាងមីនមិនដាក់ភ្នែក ប៉ុន្តែនាងមិនបានភ្ញាក់ផ្អើលបានយូរនោះទេដោយសារមានសំឡេងមួយបានរំខាននាង ។
<<ហេ!!ហ្គោ អានយ៉ុងឯងឆាប់មកនេះ!!>> សិស្សស្រីម្នាក់តែងខ្លួនឡូយឆាយមុខមាត់ស្រស់ស្អាតបានហៅសិស្សស្រីម្នាក់ដែលមានឈ្មោះថា អានយ៉ុងឱ្យមករកខ្លួន មិនដឹងជាមានរឿងអ្វីនោះទេប៉ុន្តែអ្វីដែលសំខាន់នោះគឺអានយ៉ុងបានដើរទៅរកនាងទាំងភិតភ័យខ្លួនញ័រទទ្រើកមិនដឹងថាដោយសារអ្វីឱ្យប្រាកដនោះទេ!!!
<<ម-មានការអីម-មែនទេ?>> អានយ៉ុងនិយាយទាំងញ័រទទ្រើក មុខរបស់សិស្សស្រីនោះក៏មិនហ៊ានមើលចំ កាយវិការរបស់នាងគឺដូចជាកូនសត្វកំពុងភ័យខ្លាចម្ចាស់អញ្ចឹង...
<<ឆាប់យកសៀវភៅរបស់ឯងមកឱ្យយើងភ្លាម!>>
<<តែហ្គុនជី!!នេះជាសៀវភៅរបស់ខ្ញុំទេ!!>>
<<ឯងយកមកឬអត់?ចង់ត្រូវមែនទេ?>>
<<អ-អត់ទេ!!!>> គ្រាន់តែឮភ្លាមអានយ៉ុងក៏ប្រញាប់ប្រញាល់យកសៀវភៅរបស់នាងមកឱ្យហ្គុនជីតែម្ដង ព្រោះខ្លាចថាខ្លួននឹងត្រូវគេធ្វើបាប
<<សួស្តី!!សិស្សទាំងអស់គ្នាខ្ញុំឈ្មោះជីន ឆាងមីនអាចហៅខ្ញុំថាលោកគ្រូជីនក៏បាន! ឥឡូវនេះសម្រាប់អ្នកណាដែលគ្មានសៀវភៅឆាប់ចេញមកខាងមុខមក!!>> ស្របពេលដែលឆាងមីនកំពុងហៅសិស្សណាក៏ដោយដែលគ្មានសៀវភៅចេញមក អានយ៉ុងក៏បានងាកសម្លឹងទៅកាន់ហ្គុនជីទាំងស្ទាក់ស្ទើរប៉ុន្តែហ្គុនជីមិនបានខ្វល់នឹងនាងនោះទេហើយនាងក៏ មិនហ៊ាននិយាយទៀតនោះក៏បានដើរចេញពីតុទាំងឱនមុខចុះ! ចំណែកឆាងមីនវិញក៏បានដើរមើលសិស្សនីមួយៗតាមតុរបស់ពួកគេធ្វើឱ្យសិស្សស្រីទាំងនោះរំភើបសឹងតែហក់អោបគេទៅហើយ មិនដឹងថាមនុស្សឬទេវបុត្រនោះទេសង្ហារអីសង្ហារយ៉ាងនឹង! ក្រោយពីដើរមើលតាមតុរួចគេក៏បានមកមើលសិស្សដែលគេហៅឡើងមកទាំងប៉ុន្មានវិញម្ដងគឺថាមានតែបួននាក់នោះទេ ដោយមិនគិតច្រើនគេក៏បានដើរទៅជិតសិស្សៗហើយនិយាយយ៉ាងផ្អែមទៅកាន់ពួកគេ...
<<សូមសិស្សទាំងបួនរូបទៅឈរនៅខាងក្រៅចំនួនមួយម៉ោង!>> ពាក្យដែលគេនិយាយពិតជាផ្អែមខ្លាំងណាស់តែអត្តន័យរបស់វាមិនផ្អែមទាល់តែសោះធ្វើឱ្យសិស្សទាំងបួមនាក់ក្នុងនោះក៏មានអានយ៉ុងម្នាក់ដែរ បានធ្វើដំណើរទៅឈរក្រៅថ្នាក់ទៅ ទាំងទឹកមុខស្អុយប៉ែរ ។
     អស់រយៈពេលមួយម៉ោងកន្លងផុតទៅអានយ៉ុងហាក់មានអារម្មណ៍មិនស្រួលសោះ ថ្ងាសឡើងបែកញើសសស្រាក់ដូចជារត់ម៉ារ៉ាតុងជាច្រើនគីឡូដី មុខវិញឡើងស្លេកដូចជាមនុស្សអត់ឈាម ចំណែកមាត់វិញចាប់ផ្ដើមស្វាយ រីឯខ្លួនវិញក៏ចាប់ផ្ដើមទន់ទៅៗរហូតធ្វើឱ្យអ្នកផ្សេងទៀតចាប់អារម្មណ៍....
<<អានយ៉ុង!ឯងកើតអីទេមើលទៅឯងស្លេកណាស់!!>>
សិស្សស្រីម្នាក់ឈរជិតអានយ៉ុងបានសង្កេតឃើញអាការៈរបស់នាងហើយក៏បានសួរទាំងទឹកមុខព្រួយបារម្ភ ។
<<ខ្ញុំ-ខ្ញុំមិនអីទេ....>>
~ព្រួស~
និយាយមិនទាន់ផុតពីមាត់ស្រួលបួលផងនាងក៏សន្លប់នៅលើឥដ្ឋបាត់ទៅធ្វើឱ្យសិស្សដែលនៅក្បែរនោះភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំណែកសំឡេងនៃការដួលរបស់អានយ៉ុងក៏បានធ្វើឱ្យឆាងមីនចាប់អារម្មណ៍ផងដែរទើបគេក៏បានចេញមកមើលក៏ឃើញសិស្សរបស់ខ្លួនសន្លប់...
<<នេះ!!!នាងកើតអី?>> ឆាងមីនភ័យស្លន់ស្លោសួរសិស្សដែលនៅក្បែរនោះទាំងប្រញាប់....នរណាមិនភ័យសិស្សសន្លប់ក្នុងម៉ោងរបស់ខ្លួនបង្រៀនបែបនេះគ្រូផ្សេងអាចនឹងនិយាយថាគេនេះធ្វើបាបសិស្សរហូតដល់គ្នាសន្លប់មិនខាន....
<<ខ្ញុំមិនច្បាស់ទេលោកគ្រូ!!!>> ឮបែបនេះ ក៏មិនចង់នៅស្ដាប់បន្តទៀតព្រោះមើលទៅពួកគេមិនដឹងនោះទេ ឆាងមីនក៏ស្ទុះលើកបីអានយ៉ុងទៅបន្ទប់ពេទ្យយ៉ាងលឿនធ្វើឱ្យអ្នកផ្សេងទៀតក៏ប្រញាប់រត់មកតាមដូចគ្នាដែរចម្លែកអីតែហ្គុនជីមើលទៅដូចជា ភ័យស្លន់ស្លោខុសពីធម្មតា ។
<<អ្នកគ្រូជុងសូមជួយមើលនាងផង!>> រត់បីអានយ៉ុងមកយ៉ាងត្រហេបត្រហបរហូតមកដល់បន្ទប់ពេទ្យដែលអ្នកគ្រូជុង ជីវ៉ុនជាពេទ្យនៅទីនេះនាងក៏បើកភ្នែកក្រឡង់ទាំងភ្ញាក់ផ្អើលពេលឃើញឆាងមីន ក្រោយមកនាងក៏បានរត់មកមើលអានយ៉ុងយកដៃស្ទាបថ្ងាសរបស់នាងដើម្បីស្ទង់កម្ដៅរួចក៏បានឱ្យឆាងមីនដាក់នាងឱ្យសម្រាកលើគ្រែពេទ្យសិន...
<<លោកគ្រូជីនអាចទៅបង្រៀនវិញបាន! ទុកឱ្យខ្ញុំជាអ្នកមើលថែនាងក៏បានដែរ>>
<<បើចឹងផ្ញើផងណាមានការអីអាចហៅខ្ញុំបាន!!>> ឆាងមីនក៏បាននៅផ្ដែផ្ដាំបន្តិចបន្តួចរួចក៏ឱនគោរពជីវ៉ុនបន្តិចមុននឹងចាកចេញទៅបង្រៀនសិស្សវិញទាំងក្នុងចិត្តមិនស្ងប់:(
<<ក្ដៅខ្លួនខ្លាំងណាស់!! នេះមើលទៅដូចជាគ្រុនហើយ!!>> ពេលឆាងមីនទៅបាត់ជីវ៉ុនក៏ចាប់ផ្ដើមពិនិត្យមើលអាការៈរបស់អានយ៉ុងក៏ដឹងថានាងគ្រុនក៏ចាប់ផ្ដើមយកកន្សែងមកជូតខ្លួនឱ្យនាង បណ្ដោកសេរ៉ូមត្រជាក់និងទៅត្រៀមថ្នាំផងដែរសម្រាប់ពេលនាងដឹងខ្លួន ។
     កន្លងហួសទៅមួយម៉ោងហើយ អានយ៉ុងនៅតែមិនទាន់ដឹងខ្លួនឆាងមីនក៏ចប់ម៉ោងបង្រៀនដូច្នេះគេក៏បានមកមើលនាងផងដែរឃើញថាជីវ៉ុនកំពុងនៅមើលនាងតែមើលមិនបានជាប់នោះទេ ដោយសារនាងរវល់ច្រើនបន្តិចរត់ទៅរៀបថ្នាំ បន្តិចទៅយកកន្លែងត្រជាក់ជូតខ្លួនសម្រាប់អាយ៉ុងទើបគេសម្រេចចិត្តថាទៅជួយនាងតែម្ដងណាមួយគេក៏ចង់ដឹងដែរថាសិស្សរបស់គេកើតអី?ហេតុអីសុខៗក៏សន្លប់?
<<អ្នកគ្រូជុងឱ្យខ្ញុំជួយទេ?>> ឆាងមីនដើរចូលមកដល់ក្នុងបន្ទប់ពេទ្យហើយមាត់ក៏សួរជីវ៉ុនតែភ្នែកសម្លឹងមើលអានយ៉ុងក៏ឃើញថា....មិនទាន់ដឹងខ្លួនទេ!!!
<<មិនអីទេ!! បើលោកមានចិត្តចង់ជួយក៏ជួយចុះ!!>>
ជីវ៉ុននិយាយទាំងញញឹមទៅកាន់ឆាងមីនធ្វើឱ្យគេក្រញាញ់ខួរបន្តិច! នេះចង់ថាគេគ្មានចិត្តមែនទេ?
<<ខ្ជិលនិយាយរកនាងទៀតណាស់! ឆាប់ធ្វើការរបស់នាងចុះ!!សិស្សម្នាក់នេះទុកឱ្យខ្ញុំ>> ឆាងមីនដើរចូលមកជិតគ្រែពេទ្យរបស់អានយ៉ុងរួចអង្គុយចុះលើសាឡុងជិតនោះសម្លឹងមើលអានយ៉ុង ទុកឱ្យជីវ៉ុនធ្វើការរបស់នាងបន្តទៀត ប៉ុន្តែពេលគេសម្លឹងមើលអានយ៉ុងកាន់តែយូរកាន់តែមានអារម្មណ៍ថាធ្លាប់ឃើញនាងពីមុនមក!!! អ៎!!ចាំបានហើយស្រីចម្លែកនៅសារមន្ទីរតើនេះ!!! មិននឹកស្មានថាផែនដីនេះមូលពេកហើយស្រីម្នាក់ដែលរៀងចម្លែកៗនៅសារៈមន្ទីរថ្ងៃនោះ គឺជាសិស្សរបស់គេសោះ!
<<ហ្គោ អានយ៉ុង!!អ្នកណាក៏ពូកែដាក់ឈ្មោះម្ល៉េះ?អត្តន័យឡើងកំសត់តែម្ដង!!!>> ពូឆាងមីននេះ!គឺថាទំនេរម៉ែឪអាទំនេរហើយអង្គុយវាយតម្លៃអត្តន័យឈ្មោះគេនឹង! ថ្វីត្បិតថាគេអត់ប្រយោជន៍បន្តិចមែនប៉ុន្តែគេក៏បាននៅមើលអានយ៉ុងជាប់ផងដែររហូតដល់ថ្ងៃរសៀលតែម្ដងទើបនាងដឹងខ្លួន....។ អានយ៉ុងបើកភ្នែកឡើងតិចៗសម្លឹងមើលឃើញពិដានពណ៌សបន្តិចខៀវបន្តិច និងថែមទាំងឃើញដៃខ្លួនជាប់បណ្ដោកសេរ៉ូមទៀត!មិនបាច់និយាយក៏ដឹងថាដេកពេទ្យដែរ!!
<<អួយ!!ឈឺក្បាល!!>> ងើបឡើងពីគ្រែពេទ្យយឺតៗទាំងក្បាលនៅឈឺខ្ទោកៗ ហើយក៏ឃើញថាសេរ៉ូមដែលខ្លួនបណ្ដោកនេះក៏ជិតអស់ផងដែរ ក៏នៅអង្គុយតាំងសតិសិន!
<<កូនសិស្ស!! នេះភ្ញាក់ហើយឬ?>> ឆាងមីនដែលដើរចូលមកទាំងក្នុងដៃសុទ្ធតែម្ហូបឆ្ងាញ់ៗ ក៏វាចាឡើងទៅកាន់អានយ៉ុង។
<<លោកគ្រូ!ខ្ញុំកើតអីមែនទេ?ហើយនេះម៉ោងប៉ុន្មានហើយ?>> ឃើញឆាងមីនភ្លាមនាងក៏ប្រញាប់សួរនាំភ្លាម ហើយក៏ចាប់ផ្ដើមស្លន់ស្លោផងដែរមិនថាមានរឿងអ្វី?
<<នាងដួលសន្លប់!! ពេលនេះម៉ោង៤រសៀលហើយ!!>>
គ្រាន់តែឮថាម៉ោង៤រសៀលភ្លាមអានយ៉ុងក៏ប្រញាប់ដកសេរ៉ូមចេញហើយបម្រុងរត់ចេញទៅតែម្ដងតែឆាងមីនឃាត់សួរជាប់!
<<នាងប្រុងទៅណា?មើលទៅដូចជាមិនទាន់ធូរស្រាលទេ!! អង្គុយចុះមកញុាំបបរលេបថ្នាំសិនទៅ!>>
<<អរគុណលោកគ្រូច្រើនហើយ!!តែថាពេលនេះខ្ញុំពិតជាប្រញាប់មែន!!>> ឃើញឆាងមីនឃាត់នាងបែបនេះនាងក៏ខំប្រឹងប្រាប់គេទាំងស្លន់ស្លោដូចមាន់ស្ងោរ ។
<<នាងប្រញាប់រឿងអី?ម៉េចក៏មិនគិតពីសុខភាពសិនទៅ!!>>
<<ខ្ញុំត្រូវទៅផ្ទះវិញ!!>>
<<អរ!!នាងខ្លាចប៉ាម៉ាក់បារម្ភមែនទេ?>>
<<ចា៎!!ត្រូវហើយ>>
<<បើចឹង!! ទៅចុះនេះថ្នាំយកទៅលេបទៅហើយមើលថែខ្លួនឯងផងមើលទៅនាងមានសុខភាពខ្សោយណាស់>> ដឹងថានាងប្រញាប់ទៅផ្ទះបែបនេះគេក៏មិនឃាត់នាងទៀតដែរ ហើយថែមទាំងផ្ដែផ្ដាំនិងឱ្យថ្នាំទៅនាងទៀតផង ចំណែកកញ្ញាអានយ៉ុងវិញរួចរាល់អស់ហើយក៏បានរត់ទៅផ្ទះរបស់នាងយ៉ាងលឿនទៅ!


បិសាចរាត្រីWhere stories live. Discover now