ភាគ16. ឲ្យនាងដឹងថាប៉ាបៀតបៀនខ្ញុំ

Start from the beginning
                                    

រូបឧទាហរណ៍ទេ ಥ⁠‿⁠ಥ រកអាត្រូវនិងការបរិយាយអត់ឃើញ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

រូបឧទាហរណ៍ទេ ಥ⁠‿⁠ಥ រកអាត្រូវនិងការបរិយាយអត់ឃើញ

" មានរឿងអី "
" ថេយ៍ តើអ្នកណាយកទន្សាយចូលវិមាន "
" ទន្សាយ ... " ថេយ៉ុងមិនមាត់គេញញឹមចុងមាត់បន្ដិចប្រៀបដូចជាកំពុងមានល្បិចកលអាក្រក់អ្វីមួយ នាយចាប់ស្លឹកត្រចៀកទាំងគូរកូនទន្សាយ ញឹងដើរទៅបន្ទប់វិញ ដោយមិនភ្លេចប្រាប់យ៉ុនហេមិនឲ្យឡើងទៅខាងលើបន្ទប់រំខានគេ បើគេមិនទាន់អនុញ្ញាត

---------
+បន្ទប់ថេយ៉ុង & យ៉ុនហេ

" អ្ហឹកៗ ហឹក ...អាប៉ាឆ្កួតលែងត្រចៀកគេភ្លាម " គ្រាន់តែឱកាសនៅតែពីរនាក់ថេយ៉ុងមកដល់ភ្លាមជុងគុកប្រែរូបទៅជាមនុស្សវិញគ្រាន់តែនៅមានស្លឹកត្រចៀក កន្ទុយជាសត្វទន្សាយ
" យ៉ាងមិចចង់មកលួចខ្សែករវិញហេស "
" ដឹងហើយ សួរធ្វើអី លែងត្រចៀកខ្ញុំភ្លាម " ជុងគុកសម្លឹងសម្លក់ មុខឌឺៗថេយ៉ុងមិនដាក់ , ចង់តែទះមួយដៃឲ្យបាត់មុខឌឺនិងទេ តែមិនហ៊ាន

" ហេតុអីត្រូវលែងហឹម ... កូនទន្សាយ "
" អា៎ ... ធ្វើអី " ជុងគុកភ្ញាក់បាស់ក្រញាង ក្រោយត្រូវថេយ៉ុងយកអណ្ដាតលិតត្រចៀកខ្លួនដោយមិនបានប្រៀងទុកមុន អួយ ឪចិញ្ចឹមគេមួយរយៈនេះកើតអីចូលចិត្តញ៉ោះ ធ្វើបាបគេរហូត
" ប្រឹងស្រែកតិចទៀត ប្រយ័ត្នយ៉ុនហេឮទៅ "
" ឮក៏ឮទៅ ឲ្យនាងដឹងថាប៉ាកំពុងបៀតបៀនរាងកាយខ្ញុំ "
" ស្អីគេ បៀតបៀនស្អីក្មេងឆ្កួត ហឹសៗ " ឮហើយចង់តែសើចនិងក្មេងល្ងីល្ងើនេះណាស់ , ហួសចិត្តខ្លាំងពេកថេយ៉ុងប្រើម្រាមដៃរបស់គេផ្ទាត់ថ្ងាស់កូនទន្សាយHybird តិចៗធ្វើឲ្យគេ កើតទឹកមុខស្អុយភ្លាមៗត្បិតត្រូវលោកប៉ាចិញ្ចឹមធ្វើបាបទៀតហើយ

" ប៉ាធ្វើបាបខ្ញុំទៀតហើយ ... មិច ធ្វើបាបផ្លូវចិត្តខ្ញុំមិនអស់ចិត្តហើយ ធ្វើបាបផ្លូវកាយខ្ញុំទៀតមែន "
" ឯងកាន់តែនិយាយច្រើនហើយកូនទន្សាយតូច " ភ្នែកពណ៍ខ្មៅប្រែក្លាយជាពណ៍ក្រហម ថេយ៉ុងហាមាត់បញ្ចេញចង្កូមមុតស្រួចសស្ញាច បណ្ដាលឲ្យជុងគុកប្រែជាភ័យខ្លាចមួយរំពេចគេមិនដែលឃើញថេយ៉ុងបញ្ចេញសកម្មភាពដូច្នេះដាក់គេឡើយ

" ប៉ា ... ប៉ាកើតអី អាក៎ " ជុងគុកយកដៃអង្រួនខ្លួនថេយ៉ុងដាស់ស្មារតីរបស់គេមកវិញប៉ុន្ដែហាក់ដូចជាមិនបានផលសោះថេយ៉ុងប្រៀបបានដូចជាបាត់បង់ការគ្រប់គ្រង , រំពេចនោះថេយ៉ុងស្រាប់តែចាប់ក្បាលរបស់គេជាប់ហើយអោនទៅខាំករ របស់គេជាមួយចង្កូមដ៏មុតស្រួច ចង្កូមស្រួចៗចាក់ចូលនៅក្នុងសាច់ករ របស់គេហើយខាំត្របាក់បឺតជញ្ជក់យកឈាមរបស់គេហាក់បីដូចជាស្រែកឃ្លានជាខ្លាំង

" ប៉ាខ្ញុំឈឺ ... ហឹក " រាងកាយជុងគុកប្រែជាស្លេកដោយសារការអស់ឈាម បបូរមាត់ចាប់ផ្ដើមប្រែពី
ពណ៍ផ្កាឈូកព្រឿងៗមកជាពណ៍សរស្លេក , ទឹកភ្នែករាប់តំណក់ស្រក់ចុះកាត់ផែនថ្ពាល់ដោយសារការឈឺចាប់ វាស្រក់កាត់ថ្ពាល់គេរហូតមកប៉ះនិងមុខរបស់ថេយ៉ុង ពន្លឺភ្នែកដែលមានពណ៍ក្រហមស្រាប់តែប្ដូរមកជាធម្មតាវិញ

" ជុងគុក ... "
" ប៉ាខ្ញុំឈឺ ... អឹក " ជុងគុកនិយាយទាំងបើកភ្នែកព្រឹមៗប្រឹង សម្លឹងមើលថេយ៉ុងពេលដែលគេដកចង្កូមចេញពីកររបស់ខ្លួនមុននឹងបិទភ្នែកសន្លប់បាត់ទៅ
" ជុងគុក ៗ ដឹងខ្លួនឡើង អឹ្ហកៗ ប៉ាសុំទោស " ទីបំផុតទឹកមុខដែលធ្លាប់តែមាំរឹងកំព្រឹស ប្រែមកជាភ័យស្លន់ស្លោក្រោយឃើញសភាពស្លេកស្លាំងរបស់ជុងគុក តើគេបានធ្វើស្អីទៅ ម្ដេចក៏ក្លាយទៅបែបនេះ ម្ដេចសុខៗបាត់ការគ្រប់គ្រងខ្លួនឯងបែបនេះ

" ធ្វើយ៉ាងមិចទៅ ហឹកៗ រ៉ូគិ ហឹកអ្ហឹក រ៉ូគិ " ខួរក្បាលប្រែជាគាំងនឹកគិតអ្វីមិនចេញ ក្រៅពីរ៉ូគិ បានត្រឹមតែស្រែកយំអន្ទងហៅឈ្មោះរ៉ូគិដដែលៗ , តែរ៉ូគិក៏បានមកដល់ពិតមែន ចិត្តរបស់គេនិងថេយ៉ុងបានចងភ្ជាប់គ្នារាល់ពេលឲ្យតែថេយ៉ុងចង់ហៅរ៉ូគិគេគ្រាន់តែនឹកគិតដល់រ៉ូគិបន្ដិចគេនិងមកដល់ភ្លាម
" លោកម្ចាស់មានរឿងអី "
" ជុងគុក អ្ហឹកៗ ជុងគុក យើងមិនបានតាំងចិត្តទេ រ៉ូគិធ្វើយ៉ាងមិច "
" លោកម្ចាស់ខាំអ្នកប្រុសតូចមែនទេ "
" អឹម ... ហឹក ប្រាប់យើងមកធ្វើយ៉ាងមិច យើងវិលវល់អស់ហើយយើងគិតអីមិនចេញទេ អ្ហឹក "
" លោកម្ចាស់ស្ងប់អារម្មណ៍សិនទៅ "
" ស្ងប់អារម្មណ៍យ៉ាងមិច ជុងគុកមិនមែន vampire ដូចជាពួកយើងទេ យើងជ្រុលខាំគេហើយ "

" ឲ្យខ្ញុំគិតបន្ដិចសិនបង ឲ្យអ្នកប្រុសតូចផឹកឈាមលោកម្ចាស់ទៅ "
" គេមិនមែន vampire ទេរ៉ូគិ " ថេយ៉ុងស្រែកគំហកដាក់រ៉ូគិខ្លាំងៗ ស្មារតីលែងនៅខ្លួន ព្រោះតែគេភ័យខ្លាំងពេក
" មានតែសាកល្បងទេលោកម្ចាស់ បើមិនធ្វើលោកម្ចាស់ចង់ឲ្យអ្នកប្រុសតូចស្លាប់ "

------------
To be continue 🩷🐰

🐰លោកប្ដី Hybird🐰Where stories live. Discover now