" អាជុង ឯងកើតអី " ពេលជុងគុកចេញមកដល់ខាងក្រៅ ជេកបានក្រឡេកឃើញដំណើរគេ រៀងទ្រេតទ្រោតទៅមកៗ ដំបូងនឹកស្មានថាគេស្រវឹងទេតើ
" ប៉ាថាយើងត្រូវថ្នាំ " ជុងគុកនិយាយប្រាប់ជេកតាមដំណើរដែលថេយ៉ុងនិយាយ ហេតុតែគេមិនយល់ថាគេកំពុងកើតអ្វីឡើយ
" នាងដាក់ថ្នាំសម្រើបឯងហើយអាជុង "
" ហាស៎ ... "
" ជួយយើងផង "
" ចាំយើងជូនឯងទៅពេទ្យ "
" ជេកយើងពិបាកក្នុងខ្លួនណាស់ " ដឹប អឹក
" សុំទោសសម្លាញ់ គ្នាចាំបាច់មិនចង់ឲ្យឯងអស់ខ្លួនទាំងក្មេងទេ ហឹស ៗ " ជេកពោលឡើងទាំងអាណិតមិត្តបន្ដិច ចង់សើចមិត្តបន្ដិច ត្បិតថាពួកគេមានវ័យដំណាលគ្នាពិតមែនប៉ុន្ដែរឿងមួយចំនួនរបស់មនុស្សធំជុងគុកនៅមិនទាន់យល់ច្បាស់ឡើយ គំនិតគេនៅក្មេងខ្ចីណាស់ ខុសពីជេកគេដឹងរឿងច្រើនដោយសារគេ ធ្លាប់ប្រឡូកក្នុងសង្គមជាមួយប៉ារបស់គេពេលធ្វើការងារសំខាន់ៗមួយចំនួន ប៉ាគេជាអ្នកជំនួញ ដូច្នេះហើយប៉ារបស់គេតែងតែព្យាយាមពន្យល់ណែនាំគេជានិច្ច
" ឲ្យគេមកពូមក " ថេយ៉ុងដែលឈរមើលក្មេងៗទាំងពីរជាយូរស្រាប់តែដើរចូលមក ទាញជុងគុកចេញពីជេកធ្វើឲ្យជេកសឹងតែទប់លំនឹងខ្លួនឯងមិនចង់ជាប់
" ពូថេយ៍ "
" ឆាប់ទៅផ្ទះទៅកុំឲ្យប៉ាឯងបារម្ភ ជាក្មេងមិនគួរចូលកន្លែងបែបនេះទេ "
" លោកពូកុំខឹងជុងគុកណា ខ្ញុំជាអ្នកនាំវាមកទេ "
" អឹម " ថេយ៉ុងមិនតបតគេក៏គ្រាជុងគុកចេញទៅ
# Skip ( បន្ទប់ជុងគុក )
" ល្ងង់បែបនេះបើគ្មានអ្នកជួយ ត្រូវស្រីៗចាប់សុីគ្រឿងក្នុងអស់ហើយ " ថេយ៉ុងក្រវីក្បាលហួសចិត្ត និងក្មេងក្បាលរឹងនេះជាខ្លាំង
" ហឹម ... " សម្លេងក្រហឹមចេញពីក្នុងបំពង់ករ , ពន្លឺភ្លើងញុាំងឲ្យអ្នកកម្លោះយកដៃបាំងភ្នែកដោយសារតែមានអារម្មណ៍ថាចាំងភ្នែកជាខ្លាំង
" យ៉ាងមិចហើយអាជើងល្អ " ថេយ៉ុង
" ប៉ា ខ្ញុំមកបន្ទប់វិញតាំងពីពេលណា "
" គិតថាខ្លួនឯងមកដោយរបៀបណា "
" ..... "
" យប់ជ្រៅហើយគេងទៅស្អែកនេះប៉ាមានរឿងជម្រះបញ្ជីជាមួយ អីឡូវដុះស្លាបហើយ ហ៊ានចូលក្លឹបផឹកស៊ីមានស្រីញីទៀត " នឹកឃើញដល់រឿងនោះពេលណាថេយ៉ុងនឹកក្ដៅក្រហាយពេលនឹង សកម្មភាពកាយវិការស្រីម្នាក់នោះអង្គុយលើជុងគុកហើយព្យាយាមឲ្យដៃជុងគុក
" ប៉ាប្រច័ណ្ឌហេស "
" កុំគិតអីផ្ដេសផ្ដាសជុងគុក " ថេយ៉ុង
" ហឹស ... ខ្ញុំធំហើយប៉ា មិនមែនកូនក្មេងដូចពីមុននោះទេ "
" ម្ដេចកាន់តែធំកាន់តែពិបាកនិយាយគ្នាបែបនេះជុងគុក ប៉ាមិនដែលបង្រៀនឲ្យឯងក្លាយជាក្មេងមិនល្អដូច្នេះទេ "
" ប៉ាមិនបានបង្រៀន តែទង្វើប៉ាជាអ្នកបង្រៀនខ្ញុំខ្លួនឯង ខ្ញុំក្លាយជាបែបនេះព្រោះតែប៉ាយល់ទេ អ្ហឹក ប៉ាយល់ទេ ហេតុអីគ្រាន់តែបើកបេះដូងតូចមួយសម្រាប់ខ្ញុំមិនបាន គ្រាន់តែស្រឡាញ់ខ្ញុំខ្លះមិនបានទេមែនទេប៉ាឆ្លើយមក ហឹក "
" យើងស្រឡាញ់ឯងក្នុងនាមជាកូន យើងស្រឡាញ់ឯងលើសពីអ្វីៗទាំងអស់ ប៉ុណ្ណឹងហើយឯងនៅចង់បានទៀតជុងគុក "
" ហឹក អ្ហឹក ៗ ខ្ញុំមិនចង់បានបែបនិងទេ ខ្ញុំចង់ឲ្យប៉ាស្រឡាញ់ខ្ញុំក្នុងនាមស្នេហាមិនមែនរវាងប៉ាកូន "
" រវាងយើងទៅមិនរួចទេជុងគុក ប៉ាមិនបានគិតលើឯងលើសពីចំណងប៉ាកូន "
" គ្រាន់តែស្រឡាញ់ខ្ញុំខ្លះមិនបានឬ ខ្ញុំដឹងប៉ាយកនាងព្រោះចង់ឲ្យខ្ញុំឈប់ស្រឡាញ់ប៉ា "
" ឯងយល់ខុសហើយ ប៉ាស្រឡាញ់នាង "
" ប៉ាព្យាយាមកុហក់ ប៉ាកុហក់អ្នកដទៃបានតែប៉ា
កុហក់អារម្មណ៍ខ្លួនឯងមិនបានទេ "
" តាមចិត្ត គេងវិញចុះ " ថារួចថេយ៉ុងក៏ក្រោកឡើងបម្រុងដើរចេញពីបន្ទប់ជុងគុកប៉ុន្ដែត្រូវអ្នកម្ខាងទៀតអោបចង្កេះជាប់មិនលែង
" អ្ហឹក ... គ្រាន់តែក្ដីស្រឡាញ់បន្ដិចបន្ដួចសម្រាប់ខ្ញុំក៏ប៉ាមិនអាចផ្ដល់ឲ្យដែរមែនទេ ហឹក " ទឹកភ្នែកដែលខំទប់ក៏ស្រក់ចុះមកមិនអាចទប់បានថេយ៉ុងពិតជាចិត្ដដាច់ជាមួយគេខ្លាំងណាស់ , តើក្ដីស្រឡាញ់ដែលគេផ្ដល់ឲ្យវាតិចតួចស្ដួចស្ដើងណាស់មែនទេទើបថេយ៉ុងមើលមិនឃើញតម្លៃ គេហាក់ប្រងើយកន្ដើយដាក់ខ្លួនខ្លាំងបែបនេះ , តាំងតែពីដឹងថាគេមានចិត្តលើសពីប៉ាកូនមកថេយ៉ុងចាប់ផ្ដើមប្លែកលែងសូវស្និតស្នាលជាមួយគេដូចមុន ព្រមទាំងឃ្លាតឆ្ងាយពីគេ
ម្ដងបន្ដិចៗ
ថេយ៉ុងមិននិយាយអ្វីបន្ដគេចាប់ប្រលេះដៃជុងគុកចេញពីចង្កេះហើយដើរចេញទៅយ៉ាងស្ងៀមស្ងាត់ មិនតបត ចង់បានន័យយ៉ាងមិច ?
" ប៉ាតែងតែគេច ហឹកៗ "
---------------
To be continue 🩷 🐰
ភាគ12. ក្ដីស្រឡាញ់តិចតួច
Start from the beginning
