ភាគទី ៣០ : អ្នកណា ? វាជាអ្នកណា ?

Mulai dari awal
                                        

មួយម៉ោងក្រោយមក....

   ទ្វារបន្ទប់សង្គ្រោះបន្ទាន់ត្រូវបានបើកហើយគ្រូពេទ្យនឹងគិលាណុបដ្ឋាយិកាដែលជាកូនកាំបិទក៏ដើរចេញមកដូចគ្នា បបួលអោយសាច់ញាតិដែលអន្ទះសារស្ទើរតែកើតឆ្កួតស្ទុះមកយ៉ាងលឿនដើម្បីសួរនាំពីអាការះមនុស្សសំណព្វដែលនៅក្នុងបន្ទប់សង្គ្រោះនោះ ។  
   « ប្រពន្ធយើងយ៉ាងមិចហើយ ? » ស៊ុកជីន
   « មិនជាបញ្ហាទេបងធំពេលនេះម៉ូទីយ៉ាផុតពីគ្រោះថ្នាក់ហើយ » ណាមជុននិយាយជាមួយនឹងស្នាមញញឹម គេជាដុកទ័រម្ចាស់ជំងឺទៅហើយអ្នករបួសនៅក្នុងដៃរបស់គេច្បាស់ជាមិនអោយមានបញ្ហាអ្វីកើតឡើងបាន ជាពិសេសអនាគតប្អូនថ្លៃទៀតគឺរិតតែមិនអាច ។ 
   « ហើុយយយ » ស៊ុកជីនអាចដកដង្ហើមស្រួលបានហើយបន្ទាប់ពីស្តាប់ណាមជុននិយាយចប់ថាម៉ូទីយ៉ារួចផុតពីគ្រោះថ្នាក់

« ពេលនេះស្ថិតក្នុងការឃ្លាំមើលពីគ្រូពេទ្យសិន មួយម៉ោងក្រោយបើរបួសលែងមានបញ្ហាម៉ូទីយ៉ាអាចផ្លាស់ប្តូរទៅបន្ទប់សម្រាកព្យាបាលធម្មតាបាន » 
   « អរគុណឯងហើយប្រុសកណ្តាល » សំណាងហើយដែលមានប្អូនប្រុសម្នាក់ជាដុកទ័រជំនាញ បើស្ថិតក្នុងដៃដុកទ័រផ្សេងច្បាស់ជាត្រូវព្រលឹងនៅចុងសក់ជាក់ជាមិនខាន ។
   « បងធំ ! ដឹងថាជាអ្នកណាហើយ » ការសង្គ្រោះត្រូវបានចប់ហើយការរុករកមនុស្សអាក្រក់ក៏ត្រូវបានបញ្ចប់ដូចគ្នា លឺដូចច្នោះហើយធ្វើអោយឈាមអ្នកកម្លោះចាប់ផ្តើមក្តៅឡើងរមាស់ដៃចង់សម្លាប់មនុស្សព្រោះដូចជាខានយូហើយ ។  
   « អ្នកណា ? វាជាអ្នកណា ? »
   « លេននីលេខារបស់បង »
   « មិចនឹងអាចជានាង ? បើនាងនឹងម៉ូទីយ៉ាមិនដែលស្គាល់គ្នាផងឯងច្រឡុំអ្វីទេដឹង លេននីចាក់ម៉ូទីយ៉ាក្នុងគោលបំណងអ្វី » ស៊ុកជីនមានអារម្មណ៍ថាមិនចង់ជឿព្រោះគាត់មិនបានដឹងរឿងរវាងម៉ូទីយ៉ាហើយនឹងលេននីនោះឡើយថាលេននីមិនពេញចិត្តម៉ូទីយ៉ាប៉ុន្មានតាំងពីថ្ងៃដំបូងដែលបានឃើញម៉ូទីយ៉ាឈានជើងទៅរកស៊ុកជីនដល់ក្រុមហ៊ុន ។ 
   « មិនដឹងទេនាងជាមនុស្សដំបូងដែលជួបម៉ូទីយ៉ាហើយក៏ឈរនិយាយជាមួយម៉ូទីយ៉ាយ៉ាងយូ ហើយក៏មានស្រីម្នាក់ទៀតបានរត់បុកម៉ូទីយ៉ាតែសន្មតថាមិនអាចនោះទេ មានតែលេខាបងប៉ុណ្ណោះដែលគួរអោយសង្ស័យជាងអ្នកណាៗ » ថេយ៉ុងបង្ហាញវីដេអូនៅកាំមេរ៉ាសុវត្ថិភាពអោយស៊ុកជីនបានមើលអោយប្រាកដចិត្ត ស៊ុកជីនក៏ទទួលយកមកមើលទាំងជ្រួញចិញ្ចើមរួមជាមួយណាមជុនដែល រឿងស្អីអញ្ចេះហេតុអ្វីក៏ស្មុគស្មាញពិបាកយល់ខ្លាំងម្លេះ ?
   « ថ្ងៃដែលអ្នកនាងទៅរកចៅហ្វាយដល់ក្រុមហ៊ុន អាកប្បកិរិយារបស់លេខាលេនមិនចង់ស្វាគមន៍អ្នកនាងប៉ុន្មានទេ » ប្លូលូកមាត់ 
   « អញ្ចឹងហើយបងជាអ្នកនៅក្បែរស្រីលេខានោះបងប្រហែលជាដឹងហើយថាស្រីនោះគិតលើបងបែបណា ច្បាស់ណាស់ថាច្រណែនម៉ូទីយ៉ាអនាគតប្អូនថ្លៃរបស់ខ្ញុំ » ណាមជុន
   « តែស្រីម្នាក់ទៀតយើងដូចជាមានអារម្មណ៍ថាធ្លាប់ឃើញនាងនៅកន្លែងណាតាមរយះរូបរាងបើទោះមិនបានឃើញមុខ » ស៊ុកជីន
   « ស្រីបងចួបស្ទើរកន្លះផែនដីកុំស្មានអី បងគួរទៅចាត់ការពស់មុខពីរម្នាក់នោះទៅខ្ញុំបានអោយរ៉ាហ្វតចាប់នាងទៅកាសុីណូឃុំទុកកន្លែងធ្វើទារុណកម្មរួចហើយ » ថេយ៉ុង
   « ហេតុអ្វីមិនយកទៅហេវើប្លែក ? » ក្រែងកន្លែងដាក់ទោសមនុស្សអាក្រក់នៅទីនោះហេតុអ្វីក៏ប្តូររចនាបទទៅកាសុីណូទៅវិញ 
   « បងជាអ្នកប្រាប់ខ្ញុំថាហេវើប្លែកមិនអោយអ្នកក្រៅស្គាល់ក្រៅពីសម្ព័ន្ធមិត្តនឹងសម្ព័ន្ធបក្សរបស់យើង » ថេយ៉ុង
   « បងទៅដាក់ទោសអ្នកទោសចុះម៉ូទីយ៉ានៅក្នុងដៃរបស់ខ្ញុំហើយបងមិនចាំបាច់ព្រួយបារម្ភពេកទេណាមួយខ្ញុំមិនអោយប្អូនថ្លៃរបស់ខ្ញុំកើតស្អីស្រាប់ហើយ » សូម្បីតែណាមជុនក៏រមាស់ដៃខ្លាំងណាស់ដែល នាងហ៊ានប៉ះពាល់មនុស្សរបស់ហេវើលីកនាងក៏គួរតែហ៊ានប្រឈមមុខជាមួយនឹងក្តីស្លាប់ដូចគ្នា ។
   « មួយម៉ោងក្រោយយើងនឹងត្រឡប់មកវិញ » ស៊ុកជីននិយាយចប់ក៏ធ្វើដំណើរចាកចេញជាមួយនឹងកូនចៅមួយក្រុម មនុស្សមានអំណាចគឺបែបនេះហើយទៅណាមកណាតែងមានអង្គរក្សតាមអមសងខាងមុខក្រោយគ្មានអ្វីដែលចម្លែក ។
   ចិត្តមួយនៅជាមួយនឹងការសងសឹកហើយចិត្តមួយទៀតក៏នៅជាមួយមនុស្សស្រីជាទីស្រលាញ់ ហ៊ានធ្វើបាបមនុស្សសំណព្វរបស់លោកប្រុសធំហើយទោសនោះច្បាស់ជាកាត់យ៉ាងសុក្រិត មិនអនុញ្ញាតអោយសល់សូម្បីដង្ហើម ។

=========================
ថ្លើមធំដល់ហើយ 😑

✨ថេយ៍ឆេមីន

ជំពាក់ស្នេហ៍លោកប្រុសធំ ( រដូវកាលទី ១ )Tempat cerita menjadi hidup. Temukan sekarang