ភាគទី ៣០ : អ្នកណា ? វាជាអ្នកណា ?

Start from the beginning
                                        

នៅខាងមុខបន្ទប់សង្គ្រោះបន្ទាន់ !

   « យ៉ាងមិចហើយ ? ម៉ូទីយ៉ាយ៉ាងមិចទៅហើយ » ស៊ុកជីនស្រែកឡូឡាឡើងភ្លាមកាលបើមកដល់មុខបន្ទប់សង្គ្រោះបន្ទាន់ បន្ទាប់មកគេក៏ក្របួចក៏អាវរបស់ប្លូឡើងដែលនាយប្លូជាអង្គរក្សផ្ទាល់ខ្លួនរបស់ម៉ូទីយ៉ាតែបែរជាបណ្តោយអោយនាងមានគ្រោះថ្នាក់ ។
   « ឯងការពារមនុស្សស្រីរបស់យើងយ៉ាងមិចអាប្លូ  » ស៊ុកជីន
   « ជាកំហុសរបស់ខ្ញុំដែលការពារអ្នកនាងមិនបានល្អចៅហ្វាយ » ប្លូ
   « យើងគួរតែបាញ់បំបែកក្បាលឯងល្អដែលទេ » ស៊ុកជីនខឹងយកតែមេនទេននៅពេលនេះគាត់មិនខុសអ្វីពីរាជសីមួយក្បាលដែលកំពុងតែបញ្ចេញអំណាចកំហឹងដោយមិនខ្វល់ពីអ្វីទាំងអស់ ដោយឃើញថាបងប្រុសធំដូចជាពិបាកគ្រប់គ្រងអារម្មណ៍ខ្លួនឯងទើបថេយ៉ុងប្រញាប់ចូលមកឃាត់មុនពេលបងប្រុសធំសម្លាប់ប្លូអោយស្លាប់ពិតប្រាកដ ។
   « បងប្រុសធំកុំ...វាមិនមេនជាកំហុសរបស់ប្លូទេ » ថេយ៉ុង
   « តែវានៅក្បែរម៉ូទីយ៉ាជាប់ជាងអ្នកណាៗ » ស៊ុកជីន
   « បងគួរតែចាត់ការអ្នកធ្វើបាបម៉ូទីយ៉ា »
   « អ្នកណា ! វាជាអ្នកណា »
   « ខ្ញុំអោយចនសុិនទៅឆែកកាំមេរ៉ាក្នុងហាងរកអ្នកដែលគួរអោយសង្ស័យហើយចំណែកឯរ៉ាហ្វតក៏ត្រៀមចាំដំណឹងពីចនកូនចៅខ្ញុំដូចគ្នា ដឹងថាជាអ្នកណាហើយនឹងអូសក្បាលវាមកដាក់ទោសភ្លាមៗ » ថេយ៉ុងនិយាយចប់វាក៏ធ្វើអោយចិត្តរបស់ជីនស្ងប់បន្តិចលែងរករឿងកម្រោលចូលដាក់ប្លូទៀត វាអាចជាកំហុសមួយផ្នែកតូចដែលភ្លាំងភ្លាត់ការពារចៅហ្វាយស្រីមិនបានល្អ តែវាក៏សុទ្ធតែជាហេតុការណ៍មួយដែលកើតឡើងពុំអាចស្មានដឹង ។ 
   « សំណាងហើយដែលបងកណ្តាលត្រឡប់មកវិញទាន់ បងកណ្តាលជាគ្រូពេទ្យម្ចាស់ជំងឺរបស់ម៉ូទីយ៉ា បងកុំតានតឹងពេកអី »
   « ព្រោះតែយើងទើបមនុស្សដែលយើងស្រលាញ់ធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់រហូត ព្រោះតែយើងមិនល្អ » ជីនទម្លាក់ខ្លួនអង្គុយលើកៅអីហើយក៏បន្ទោសខ្លួនឯងឥតឈប់ ជាមនុស្សល្អតែក៏មានសត្រូវជុំវិញខ្លួនច្រើនព្រោះតែអំណាចក្នុងដៃធ្វើអោយអ្នកតូចទាបជាងស្អប់ ហើយក៏ព្យាយាមតាមប្រមាញ់គាត់រហូតឥតស្រាកស្រាន្ត ។ 
   « តែបងក៏ព្យាយាមកែច្រើនមកហើយ ឥឡូវនេះបងល្អខ្លាំងណាស់ល្អជាងពីមុនឆ្ងាយបងឈប់បន្ទោសខ្លួនឯងទៀតទៅ »
   « តែយើងមិនអាចបញ្ឈប់ »
   « កុំតានតឹងពេកអី បងគួរតាំងចិត្តអោយស្ងប់បន្តិច » 
   បន្ទាប់មកបរិយាកាសក៏បានស្ងាត់ឈឹងព្រោះគ្មានអ្នកណាមាត់ក៏ហើយក៏មានតែសម្លេងសម្រិបជើងដែលដើរឆ្លងកាត់តែប៉ុណ្ណោះ មនុស្សស្ងាត់តែដៃមិនទំនេររងចាំស្តាប់ដំណឹងពីខាងណោះផងហើយក៏រងចាំស្តាប់ដំណឹងពីគ្រូពេទ្យផង ស៊ុកជីនចិត្តក្តៅដូចជារងើកភ្លើងកំឡុងពេកអង្គុយបន្ទោសខ្លួនឯងគាត់ក៏រងចាំដំណឹងថាអ្នកណាជាអ្នកធ្វើបាបមនុស្សស្រីរបស់គាត់យ៉ាងអន្ទះសារបើដឹងថាជាអ្នកណាច្បាស់ជាដាក់ទោសមិនអោយសល់ដង្ហើមនោះទេ ។ 

ជំពាក់ស្នេហ៍លោកប្រុសធំ ( រដូវកាលទី ១ )Where stories live. Discover now