💞សំណព្វចិត្តលោកម្ចាស់💞(84)

Start from the beginning
                                    

ម្ចាស់តូច មិនបាច់អរគុណខ្ញុំនោះទេ ខ្ញុំទៅវិញទេដែលត្រូវអរគុណម្ចាស់តូចនោះ... ត្រូវហើយHolly!? អ្នកណាគេជាHolly ទៅម្ចាស់តូច!?» ជូលីនាងញញឹមនិងអរគុណទៅកាន់ជីមីដែលមិនប្រកាន់នាង នៅកាយវិការមិនសមរម្យមុននេះ ហើយនៅលើកចិញ្ចើមឆ្ងល់ពីHolly ឈ្មោះដែលរាងតូចនិយាយមុននេះ តើជាអ្នកណា!?

ហិកៗ.... នេះជាHolly ហើយបងជូលី បងមើលទៅមើលវាដូចអ្នកណា!? » ជីមីន បង្វែកូនឆ្កែដែលខ្លួនកំពង់បី អោយទៅជូលីមើល ហើយក៏សួបញ្ជាក់អោយនាងមើលអោយច្បាស់ថាដូចអ្នកណា

ម្ចាស់តូច ខ្ញុំមើលមិនដឹងទេចា....» កញ្ញាលេខា នាងមើលមិនដឹងពិតមែន គ្រាន់តែដឹងថាវាគួអោយស្រលាញ់ខ្លាំងណាស់

ខ្ញុំប្រាប់បងណា... វាគឺដូចពូប្ដីណាស់ បងមើលទៅមើល!... ភ្នែកវាលឹបតឹងមូលហើយរោមវិញសរអោយក្បុសដូចពូប្ដីណាស់ ហុឹម... វូសៗ!.... ហិកៗ... ចឹងហើយទើបមីនមីនហៅវាថាHolly...» ជីមីន និយាយចប់ មិនមែនសើចតែកញ្ញាជូលីទេ គឺនៅមានក្រុមអង្គរក្សដែលឈរយាមមាត់ទ្វានោះសើចទៀតផង មិនគិតទេថាម្ចាស់តូចរបស់ពួកគេ ប្រសព្វរកនឹកនិយាយឃើញ

ហឹសៗ.... ចាស៎ម្ចាស់តូច..» កញ្ញាលេខា នាងមិនហ៊ានអោយយោបល់អ្វីទេ គ្រាន់តែស្ដាប់រាងតូចនិយាយចប់នាងសើចហឹសៗតិចៗ ហើយក៏ឆ្លើយស្របតាម កាពិតនាងមិនបានសើចដែលជីមីនប្រៀបធៀបរាងក្រាស់ទៅនិងកូនឆ្កែក្នុងដៃនោះទេ នាងសើចនិងកាយវិការដូចជាកូនក្មេងនិងសម្ដីមិនចេះធំរបស់ជីមីនច្រើនជាង អញ្ចឹងតើបានជាលោកប្រធានរបស់នាង ស្រលាញ់រាងតូចខ្លាំងថ្នាក់នេះ

ត្រូវហើយបង តើពេលណាពូប្ដីត្រឡប់មកវិញ!? គាត់នៅប្រជុំយូរទៀតមែនទេ? មើលចុះនេះពេលថ្ងៃត្រង់ទៅហើយណា?..» ជីមីនសួរនាំដោយកាចង់ដឹងព្រោះថាតាំងពីពេលរាងក្រាស់ចេញទៅ វាជិតមួយម៉ោងទៅហើយ

មិនទៀងទេម្ចាស់តូច វាស្ថិតលើដៃគូជំនួបប៉ុណ្ណោះចា៎» កញ្ញាលេខា តបដោយស្នាមញញឹមទៅកាន់រាងតូចដែលសម្លឹងមុខនាងម៉ក់ៗ ព្រមទាំងបីHollyក្នុងដៃទៀតផង

ចុះហេតុអីបងមិនចូលប្រជុំជាពូប្ដី!? ក្រែងរាល់លើកបងមែនទេ!?» ជីមីន លេងHolly បណ្ដើរ សួរទៅកញ្ញាលេខាបណ្ដើរ ព្រោះតាមដែលខ្លួនបានគឺជូលីតែងតែចូលរួមប្រជាជាមួយលោកប្ដីជានិច្ច តែលើកនេះហេតុអ្វីជូលីនាងមិនចូលរួម!?

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now