ភាគ8. ស្រីពុតត្បុត

Start from the beginning
                                    

" ប៉ាជាមនុស្សអាក្រក់ ប៉ាទុកកូនចោល "

ធ្មិចបើក10ឆ្នាំទៅមុខទៀតពេលវេលាដើរលឿនណាស់ អាល្អិតជុងគុកធំពេញរូបរាង 18ឆ្នាំ ពេញកម្លោះស្ដូកតែម្ដង កាន់តែធំកាន់តែមានមុនស្នេហ៍ រាងកាយធំមាំ សាច់ដុំធំ 6កង់ កម្ពស់1.79m គួរជាទីប្រាថ្នារបស់ អូមេហ្គានិងស្រីៗ .

ងឺត

" ពូ ឯណាប៉ា " គ្រាន់តែសន្ធឹកឡានឈប់នៅចំពោះមុខភ្លាម ជុងគុកសួររកលោកប៉ាជាទីស្រឡាញ់តែម្ដង មិនឲ្យហារ៉ូគិនាយចុះមកទាន់សោះ
" គឺ ...នែក៎ ..គឺ ថា "
" ប៉ានៅជាមួយស្រីម្នាក់នោះមែនទេ "
" បាទ ... អ្នកប្រុសតូច កុំខឹងអីណាលោកម្ចាស់ទៅពិភាក្សាការងារទេ កុំគិតច្រើន "
" ពេលណាគាត់ត្រឡប់មកវិមានវិញ "
" ប្រហែលជាពាក់កណ្ដាលអាធ្រាត្រទេដឹង ព្រោះម្ដងនេះត្រូវចុះតាមខេត្ត "
" បាទ ... ពូ ... ជូនខ្ញុំទៅហាងនំបានទេ "
" អ្នកប្រុសតូច ទៅធ្វើអ្វី "
" យី ! មើលសួរ ទៅហាងនំ ទិញនំញុាំនិងហើយ "
" ហិហិ ភ្លេច "

" ឆាប់ទៅ ... " ជុងគុកបើកទ្វារទម្លាក់ខ្លួនចូលក្នុងឡានហើយទាញកាសយកមកដាក់ត្រចៀកសងខាងស្ដាប់បទចម្រៀងបន្លំអារម្មណ៍ខឹងង៉ក់ងរនិងថេយ៉ុង

" អ្នកប្រុសតូច ខឹងលោកម្ចាស់មែនទេ "
" ខឹងបានអីមកវិញ ខ្ញុំសុាំហើយ គាត់និយាយលើកណាក៏មិនយកជាការបានដែរ " ជុងគុកដោះកាសពីត្រចៀកម្ខាងហើយតបតទៅកាន់រ៉ូគិវិញ
" តាមការពិតលោកម្ចាស់ក៏ចង់មកតាមសន្យាជាមួយអ្នកប្រុសដែរតែ... "
" ព្រោះស្រីម្នាក់នោះ "
" លោកម្ចាស់ត្រូវជូនម្ចាស់ស្រី ទៅពិភាក្សាការងារនៅខេត្ត "
" ហឹស ... គាត់ធ្វើបែបណាក៏បាន ជារឿងរបស់គាត់ម្យ៉ាងទៀតគាត់និងនាងចុះអេតាសុីវិលពេញច្បាប់ហើយ វាជារឿងធម្មតាទេដែលប្ដីត្រូវតាមមើលថែរ
ប្រពន្ធមិនចឹង " ជុងគុកពោលឡើងទាំងលួចឈឺចាប់តិចតួច , ស៊ូ យ៉ុនហេ នាងជាមនុស្សស្រីដែលម៉ាក់របស់ថេយ៉ុងផ្សំផ្គុំឲ្យរៀបការជាមួយថេយ៉ុង នាងជាមនុស្សស្រីសុភាពរាបសារ ចរិកចរិយារម្យទម នៅចំពោះមុខមនុស្សគ្រប់គ្នានាងប្រៀបដូចជាទេពធីតាអីចឹង សម្រស់ក៏ស្រស់ស្អាតការងារឋានៈក៏ល្អទើបម៉ាក់របស់ថេយ៉ុងផ្សំផ្គុំឲ្យពួកគេទាំងពីររៀបការជាមួយគ្នា មកទល់ពេលនេះពួកគេមិនទាន់បានរៀបការនៅឡើយទេគ្រាន់តែចុះអេតាសុីវិលបាន2ឆ្នាំហើយ

" អ្នកប្រុសតូចកាត់ចិត្តបានហើយឬ "
" ពូថាទៅមើល "
" រឿងគ្រប់យ៉ាងគឺជាព្រហ្មលិខិតចារមកហើយយើងមិនអាចទៅកែប្រែបានទេ មានតែតាមនឹងចុះ "
" អត់ទេ គ្រប់គ្នាបន្ទោសតែព្រហ្មលិខិតម្ដេចមិនបន្ទោសខ្លួនឯងខ្លះ ព្រហ្មលិខិតចារមកយ៉ាងមិច មកពីមិនព្រមកែប្រែវាដោយខ្លួនឯង កុំបន្ទោសព្រហ្មលិខិត "
" អ្នកប្រុសតូច ... " ហារ៉ូគិ អស់ពាក្យតបតនឹងកំពូលមនុស្សដូចជាជុងគុក និយាយកាន់តែយូរកាន់តែវែងឆ្ងាយ

" ហឹស ... ពូតែងតែនិយាយការពារប៉ារហូត ពូនៅខាងប៉ាកុំមកធ្វើជាយល់ចិត្តខ្ញុំ ឆឹស ពូជាបក្សពួកជាមួយលោកយាយនិងស្រីម្នាក់នោះ "
" កាន់តែមិនមែនហើយអ្នកប្រុសតូច "
" មិនបាច់និយាយកែខ្លួនទេ ឈប់ឡានត្រឹមនឹងទៅ " ង៉ក់ងរ ខ្មួលខ្មាញ់ក្នុងចិត្តទៀតហើយទើបឲ្យគេឈប់ឡាន ឃើញមុខស្មើរមាឌមាំៗស្វាហាប់អីចឹងទេតែ
ចរិកbabyមិនប្ដូរ

" មិនឈប់ទេ អ្នកប្រុសតូចចង់ទៅណាទៀតហើយ "
" ខ្ញុំទៅណាក៏បានដែរ ពូឈប់ឬមិនឈប់ មិនចឹងខ្ញុំលោតចុះហើយ "
" ធ្វើតាមចិត្តអ្នកប្រុសចង់ចុះ ហឹសៗ " ហារ៉ូគិ ឆ្លើយតបបញ្ឆេះបញ្ឆួលអ្នកប្រុសតូចកំពូលខូចខ្លួនបន្ថែម ធ្វើអ្វីធ្វើទៅចង់លោតចុះក៏តាមចិត្តគេចុចlockសោអស់ហើយ
" អឹក ពូ .... "
" ពូនិយាយដោយសារចង់ឲ្យអ្នកប្រុសតូចរៀនគ្រប់គ្រងអារម្មណ៍ខ្លួនឯងខ្លះ រឿងមួយចំនួនអ្នកប្រុសកំពុងគិតអីពូបានឃើញបានដឹង ចូលកុំយកកំហឹងទល់កំហល់ ចុងក្រោយអ្នកចាញ់គឺជាអ្នកប្រុសតូចខ្លួនឯងចាញ់ទាំងនាងចាញ់ទាំងចិត្តខ្លួនឯង បើនៅតែប្រើចរិកឆេវឆាវបែបនេះ ពូមើលដឹងណាថាអ្នកប្រុសព្យាយាមផ្ចាញ់ម្ចាស់ស្រី "

" ខ្ញុំមិនបានផ្ចាញ់ នាងជាមនុស្សពុតត្បុតគ្រប់គ្នាឈ្លក់វង្វេងនិងស្រីម្នាក់នោះងើបក្បាលលែងរួចសូម្បីតែប៉ា នាងជាបិសាចពាក់ស្រោមមុខទេពធីតា នាងតែងតែតាមយាយីខ្ញុំជានិច្ច ទោះខ្ញុំនិយាយអ្វីក៏គ្មានអ្នកជឿដែរ "
" អ្នកណាថាពូជឿអ្នកប្រុសតូច ព្រោះពូឃើញដូចអ្នកប្រុសដែរ "
" ហេតុអីកាន់ជើងនាង "
" អត់ទេ ពូមិនបានកាន់ជើង អ្នកប្រុសគិតមើល បើអ្នកប្រុសឆេវឆាវ មិនព្រមរំងាប់អារម្មណ៍ខ្លះអ្នកប្រុសនៅតែចាញ់ក្រោមដៃនាងរហូត យកសម្ដីពូទៅគិត "

------------
To be continued 🩷 🐰
តិចទៀតចេញតួប៉ាពន្ធថេយ៉ុងមោហី ចាំមើលៗ
សរសររួចយូរហើយតែភ្លេចផុស🥹

🐰លោកប្ដី Hybird🐰Where stories live. Discover now