ភាគទី5 ខុសប្លែកពីរាល់ដង

137 20 1
                                    

កំពូលមិត្តទាំងពីរកំពុងអង្គុយនិយាយគ្នាសុខៗក៏បានលឺសម្លេងគោះទ្វាដំណាក់ phuwin ប្រញេកប្រញាប់មកអង្គុយនៅជិតជើងរបស់ dunk វិញ

"ចូលមក" dunk ក៏រៀបឬកពារឲ្យត្រឹមត្រូវមុននឹងឆ្លើយអនុញ្ញាតឲ្យអ្នកខាងក្រៅ

"ថ្វាយបង្គំអ្នកអង្គម្ចាស់តូច ព្រះរាជាបានបង្គាប់ឲ្យទូលបង្គំមកយាងអង្គម្ចាស់តូចទៅគាល់ទ្រង់នៅដំណាក់សៀវភៅក្រាបទូល" ទាហានម្នាក់បានចូលមកលុតជង្គង់នៅនឹងមុខរាងតូច បន្ទាបក្បាលដល់ព្រំ បង្ហាញពីការគោរពកោតខ្លាចអ្នកដែលនៅនឹងមុខខ្លួន

"យើងដឹងហើយ ឯងទៅមុនចុះ ចាំយើងយាងទៅតាមក្រោយ"

បញ្ចប់ប្រយោគកូនទាហានម្នាក់នោះក៏ក្រាបបង្គំលាចេញទៅបាត់ដោយមិនហ៊ាននៅយូខ្លាចថានឹងធ្វើអ្វីទើសចិត្តអ្នកអង្គម្ចាស់ប្រាកដជាជ្រុះក្បាលពីស្មាមិនខាន

"ណែអៃ dunk ហេតុអ្វីមើលទៅគេដូចជាខ្លាចឯងយ៉ាងនេះហា៎ សូម្បីតែមុខឯងក៏គេមិនហ៊ានមើលចំផង" phuwin ដែលស្ងាត់មករហូតក៏ងើយមុខទៅមើលអ្នកអង្គុយខ្ពស់ជាងខ្លួនហើយចោទសួរឡើងទាំងចងចិញ្ចើម

"យើងមិចនឹងដឹងទៅ មោះប្រញាប់ឡើងក្រែងឯងចង់ជួប pond របស់ឯងនោះអីយើងក៏នឹក joongjoong របស់យើងដែរមិនដឹងត្រឡប់ទៅវិញឬនៅទេ" dunk ញាក់ស្មាបន្តិចបង្ហាញថាខ្លួនមិនដឹងរួចក៏ងើបឡើងបបួលមិត្តទៅដំណាក់សៀវភៅដើម្បីចូលគាល់ព្រះរាជា pond ដែរមិត្តរបស់គេចង់ជួប ថែមទាំងរំលឹកពីឈ្មោះតារាសំណព្វដែរនៅចក្រវាឡនេះជាមិត្តរបស់បងប្រុសគេ

#ដំណាក់សៀវភៅ

"ឯងគិតថាគេព្រមដែរឬគេស្អប់មុខយើងសឹងអីហើយ" joong ធ្វើមុខជូកំពុងរអ៊ូដាក់ pond ដោយសារគេលួចចាប់ចិត្ត dunk ដែលជាអានុជសំណព្វរបស់ pond។

ហើយការដែរ pond ហៅគេមកគាល់គឺមិនត្រឹមមានបំណងចង់បបួល dunk ទៅផ្សាររកទិញក្រណាត់និងគ្រឿងមានតម្លៃយកទៅប្រទេសបារាំងដើម្បីចងសម្ព័ន្ធជាមួយគ្នានោះទេ មូលហេតុមួយទៀតគឺចង់ឲ្យមិត្តនិងព្រះអានុជពៅរបស់គេមានពេលវេលាជាមួយគ្នាតែបញ្ហានោះគឺ dunk និង joong ឲ្យតែបាននៅជិតគ្នាគឺថាឈ្លោះគ្នាមិនឈប់

បង្វិលភពដើម្បីស្រឡាញ់បង🪐💫Où les histoires vivent. Découvrez maintenant