ភាគទី3 អ្នកជាអ្នកណា?

144 18 1
                                    

#ព្រឹកថ្ងៃថ្មីក៏ចូលមកដល់

នៅក្នុងដំណាក់ដែលមានពណ៌ផ្កាឈូកមានអ្នកអង្គម្ចាស់តូចមួយអង្គសម្រស់ស្រស់ស្អាតលើសនារីទាំងពួងក្នុងនគរកំពុងផ្ទុំយ៉ាងស្កប់ស្កល់

"ហ៉ឹម .. តាមពិតគ្រាន់តែជាការយល់សប្តិសោះ ម៉ោងប៉ុន្មានហើយវ៉ើយ"  ដោយរងការរំខានពី
រស្មីព្រះអាទិត្យគេក៏ ក្រោកឡើងឈោងដៃទៅលើក្បាលដំណេកបំណងចង់យកទូរសព្ទមកមើលម៉ោង

"អាយ៎ស្អីគេ .. ហ៉ឺយខ្លាជួយផងខ្លា" បំណងមិនសមចិត្តលូកដៃទៅខាងលើក៏បានប៉ះនឹងរោមទន់ល្មើយ គ្រលែកភ្នែកទៅមើលទើបដឹងថាជាសត្វខ្លាមួយក្បាលមានរោមពណ៌សក្បុសនិងកែវភ្នែកពណ៌គ្រីសស្តាល់សម្លឹងមកកាន់គេ

"កុំធ្វើអីយើងណាយើងសុំអង្វរយើងមិនមានបំណងចង់ធ្វើបាបឯងទេ" គេរួញជើងចូលគ្នាឱបក្បាលជង្គង់លើកដៃសំពះខ្លាដ៏គួរឲ្យស្រលាញ់នោះ

"ហ៉ឹម.." សម្លេងខ្លាក្រហឹមវាក៏យកក្បាលវាមកត្រដុសនឹងដៃស្រឡូនធ្វើដូចជាស្គាល់គ្នាពីពេលណាមកអញ្ចឹង

"ឯងស្គាល់យើងមែនទែនខ្លាតូច" ឃើញបែបនេះ dunk លូកដៃតិចៗទៅអង្អែលក្បាលវាអារម្មណ៍ភ័យក៏រសាត់បាត់អស់

លេងជាមួយនឹងខ្លាអស់មួយស្របក់ធំទើប dunk ចាប់អារម្មណ៍ថាទីនេះមិនមែនជាបន្ទប់របស់ខ្លួនគេង គេភ្ញាក់ខ្លួនព្រឺតខួរក្បាលពោរពេញដោយចម្ងល់ ដោយការចង់ដឹងរាងល្អិត dunk ក៏សណ្ដូកជើងចុះពីក្រឡាបន្ទំដ៏ប្រណិតដើរទៅបើកបង្អួចនៅខាងឆ្វេងដំណាក់ក៏បានឃើញនូវដំណាក់ជាច្រើនតម្រៀបគ្នាមានអ្នកយាមជាច្រើនអ្នកនៅមុខដំណាក់នីមួយៗ ទឹកដីដ៏រុងរឿងប្រៀបដូចជាក្នុងភាពយន្តបុរាណដែលគេធ្លាប់បានមើលកន្លងមក បង្អួចខាងស្ដាំក៏បង្ហាញនូវទេសភាពដែលគេបានឃើញមុននេះដដែល ចំណែកបង្អួចចុងក្រោយដែលស្ថិតនៅខាងក្រោយដំណាក់ក៏បានបង្ហាញឲ្យឃើញពីទេសភាពសួនផ្កាចម្រុះពណ៍វាលស្វឹងស្ទើរដាច់កន្ទុយភ្នែក ឃ្មុំ កន្លង់ និងសត្វល្អិតមួយចំនួនហោះហើរក្រេបលម្អងផ្កា

ទស្សនីយភាពនេះបានទាក់ចិត្តគេឲ្យឈរទ្រឹងមួយកន្លែង វាយោបោយបក់ពីខាងក្រៅនាំឲ្យវាំងននដំណាក់ផាយផាត់នាំយកជំនោរត្រជាក់មកប៉ះនឹងផ្ទៃមុខតូចក្រមិច កាយស្រឡូនស្ថិតក្នុងសម្លៀកបំពាក់សស្ដើងធ្វើឲ្យ dunk មានអារម្មណ៍ថាខ្លួនគេកំពុងតែចូលមកដល់ពិភពនៃរឿងនិទានទាំងដែលមិនដឹងថាព្រលឹងខ្លួនចូលមកស្ថិតក្នុងរាងកាយរបស់នរណាមិនដឹងនៅក្នុងអតីតកាល

បង្វិលភពដើម្បីស្រឡាញ់បង🪐💫Όπου ζουν οι ιστορίες. Ανακάλυψε τώρα