ភាគ1 សុបិន្តអាថ៌កំបាំង

351 23 0
                                    


ពេលព្រឹកអរុណរះបញ្ជេញរស្មីចាំចូលតាមបង្អួចមកលើផ្ទៃមុខសស្អាតរបស់អ្នកដែលគេងលើគ្រែ...

"កូនក្រោកឡើងថ្ងៃរះដល់ចុងត្នោតហើយ" អ្នកស្រីTang ដែលជាម្ដាយរបស់ម្ចាស់បន្ទប់បានបន្លឺឡើង

" phuwin ឆាប់ក្រោកឡើងកូន "

"ហ៉ឹកៗម៉ាក់ហេតុអ្វីមកដាក់កូននៅពេលនេះ" Phuwin បើកភ្នែកមកភ្លាមក៏ស្រែកយំយកៗនាំឲ្យអ្នកជាម្ដាយចងចិញ្ជើមស្ដីទៅកាន់កូនភ្លាមៗ

"វាថីឯងក្រោកឡើងភ្លាមក៏យំដឹងទេថាវាបណ្ដេញសិរីសួស្ដីចេញពីផ្ទះ" រះមួយខ្សែរទៅវិញធ្វើឲ្យរាងតូចបាត់មាត់ឆឹងដូចគេចុក

"ម៉ាក់ហ៎... ខ្ញុំកំពុងតែយល់សប្តិល្អណាហ៉ឹកៗ " Phu បន្ទាប់ពីស្ងាត់មាត់អស់មួយសន្ទុះក៏ហាមាត់ស្រែកឡើងម្ដងទៀតព្រោះតែអ្នកជាម្ដាយបានដាស់ខ្លួនចេញពីការយល់សប្តិដ៏សែនល្អ

"អឺ ! ចាំយប់ចាំយល់សប្តិតទៅឥឡូវរៀបចំខ្លួនទៅថ្ងៃនេះត្រូវប្រលងបញ្ចប់វគ្គមិនចឹងហេ៎ ? "

"បាទដឹងហើយម៉ាក់ចុះទៅខាងក្រោមមុនទៅ" Phu និយាយហើយក៏នាំយករាងកាយស្រឡូនដែរមនុស្សស្រីគ្រប់គ្នាប្រាថ្នាប៉ុន្ដែបែរជាបានមកលើក្មេងប្រុសវ័យជំទង់ម្នាក់នេះវិញ គេធ្វើដំណើរចូលទៅក្នុងបន្ទប់ទឹកដើម្បីធ្វើការសម្អាតខ្លួន
_____

ក្មេងប្រុសវ័យ 18 ឆ្នាំនៅក្នុងឈុតឯកសណ្ឋានសាលាកំពុងឈានជើងចុះពីលើកម្មជណ្ដើរតម្រង់មករកតុបាយដែលមានមនុស្ស 3 អ្នកកំពុងរងចាំ

"អរុណសួស្តីបងស្រីលោកប៉ាអ្ន.."

"បានហើយឆាប់ញ៉ាំទៅហួសម៉ោងឡូវហើយ" រាងល្អិតមិនទាន់និយាយចប់ផងអ្នកស្រី tang ជាម្ដាយក៏កាត់សម្ដីនាងធ្វើឲ្យនាងធ្វើមុខជូរួចក៏តប

"បាទអ្នកម្ដាយ~"គេនិយាយដោយបង្អូសសំឡេងវែងៗ

អាហារពេលព្រឹកត្រូវបញ្ចប់បានទៅរាងតូចក្រោកចេញពីតុ លាអ្នកមានគុណទាំងពីរនិងបងស្រីសំណព្វរបស់គេ

"ជំរាបលាបាទលោកប៉ាបងស្រីអ្នកម៉ាក់" phuwin

"ខំប្រឹងឡើងប្អូនសម្លាញ់ត្រូវប្រឡងឱ្យជាប់ឮទេ" phim fah(ភីមហ្វា)

បង្វិលភពដើម្បីស្រឡាញ់បង🪐💫Where stories live. Discover now