ភាគ4 មានសិទ្ធិអីទះ phuwin?

145 24 2
                                    

"សូម...សូមអ្នកអង្គម្ចាស់ប្រទានទោសដល់ខ្ញុំម្ចាស់ផងដែលរត់ស្លាក់ស្លើតមិនដឹងអី..." Phuwin ឱនក្បាល 90ដឺក្រេតាមឋានៈអ្នកបម្រើរបស់ខ្លួន ទាំងអស់នេះសុទ្ធតែជាការបង្ហាត់បង្រៀនរបស់អ៊ុំនីដែលបង្រៀនគេឲ្យចេះ របៀបរបបក្នុងវាំង ចេះនិយាយពាក្យរាជស័ព្ទ (ភាសាសម្រាប់និយាយជាមួយស្ដេច) គួបផ្សំនឹងគេជាមនុស្សឆ្លាតងាយចាប់បាននិងអនុវត្តបានយ៉ាងល្អ

"ឯង... អៃ win នេះឯងលេងស្អីម្នាក់ទៀតហើយអង្គម្ចាស់ស្អី?" Dunk ឆ្ងល់មហារសែនឆ្ងល់សញ្ញារសួរលោតពេញខួរក្បាលថាអ្នកខាងក្នុងទៅចម្លែករួចមិត្តរបស់គេនេះស្អីដែរមកឱនគោរពថែមទាំងហៅគេថាអង្គម្ចាស់ទៀតផង

"ឯងស្គាល់យើងដែរហេស៎?" ក្ដីសង្ឃឹមមានឡើងវិញម្ដងទៀតបន្ទាប់ពីដឹងថានេះជាព្រលឹងមិត្តរបស់គេនៅក្នុងរាងកាយរបស់អ្នកអង្គម្ចាស់ dunk ដែលអ៊ុំនីបានប្រាប់គេកាលពីម្សិលមិញ

"អៃ win អើយឯងនេះឡានបុ...មែនហើយក្រែងពួកយើងត្រូវឡានបុកស្លាប់ហើយហេតុអ្វីយើងមកឈរបានធម្មតាគ្មានឈឺខ្លួនអីបន្តិចសោះ" រៀបហារមាត់នឹងជេមិត្តថាត្រូវឡានបុកក្រឡកសតិទើបនឹកឃើញថាក្រែងគេត្រូវស្លាប់ក្នុង ឧបទេវហេតុនោះហើយហេតុអ្វីគេមកឈរបានយ៉ាងរំភើយដោយភាពឈឺចាប់បន្តិចក៏គ្មាន

"រឿងវែងឆ្ងាយណាស់មកតាមយើងមក" ថារួច phuwin ក៏អូសដៃ dunk ទៅកន្លែងដែលមិនសូវមានមនុស្សនិងបកស្រាយរឿងគ្រប់យ៉ាងប្រាប់ទៅ dunk រួមទាំងភាពខុសគ្នានៃឋានៈពួកគេទាំងពីរក្នុងពេលនេះ របៀបរបបរស់នៅក្នុងវាំង និងពាក្យសម្ដីទាំងអស់ដែលអ៊ុំនីបានប្រាប់មកកាន់គេ

"បើស្លាប់ហើយហេតុអ្វីឲ្យយើងមកជួបរឿងឆ្កួតឡប់ចូលក្នុងខ្លួនប្រាណរបស់គេផ្សេងមានឋានះជាអង្គម្ចាស់តូចស្អីទៀតនេះហ៉ឹក.." dunk ពេបមាត់រលីងរលោងទឹកភ្នែកអាណិតអាសូរខ្សែរជីវិតរបស់ខ្លួនឯងផ្ទាល់ ស្លាប់ហើយនៅមិនបានសុខត្រូវបង្វិលភពបង្វិលជាតិថយក្រោយដល់ទៅ1000ឆ្នាំ តើតទៅគេនឹងជួបរឿងអ្វីទៀតទៅ?

"មិនអីទេណា dunk យើងក៏នេះទីនេះជាមួយឯងស្រាប់ហើយឈប់យំទៅ" មាត់នៅលួងមិត្តមែន ប៉ុន្ដែទឹកភ្នែកគេហូរកាត់ថ្ពាល់មកដោយមិនអាចហាមឃាត់បានជាចលនាអឆន្ទៈនៃរាងកាយមនុស្ស តែបើគិតតែយំសោកគេអាចធ្វើអ្វីបាន? ហេតុអ្វីមិនរកវិធីមកដោះស្រាយវា?

បង្វិលភពដើម្បីស្រឡាញ់បង🪐💫Where stories live. Discover now