ភាគ2 ថយក្រោយ1000ឆ្នាំ

163 15 2
                                    

រាងកាយអ្នកទាំងពីរត្រូវបានដេកក្នុងថ្លុកឈាមយ៉ាងក្រហមឆ្អិនឆ្អៅនៅលើដងផ្លូវកណ្ដាលទីក្រុងទាក់ទាញចំណាប់អារម្មណ៍ដែលមនុស្សគ្រប់គ្នាចូលមកចោមរោម ។ បន្តិចក្រោយមកក៏មានក្រុមប៉ូលីស មកធ្វើកោសល្យវិច័យសាកសពនិងចាប់ខ្លួនម្ចាស់ឡានយកទៅផ្ដន្ទាទោសតាមច្បាប់។

"យើងនៅឯណាទៅអៃ dunk" phuwin បើកភ្នែកឡើងទាំងមានអារម្មណ៍ថាខ្លួនគេស្រាលគ្មាទម្ងន់ ហើយក៏គ្មានអារម្មណ៍អ្វីទាំងអស់

"យើងស្លាប់ហើយមែនទេ win ហ៉ឹកៗ" dunk ក៏យំយកៗព្រោះគេនៅចាំបានហេតុការណ៍ដែរខ្លួននិងមិត្តភក្តិត្រូវបានឡានបុកយ៉ាងច្បាស់ វាពិតជាដក់ជាប់នៅកែវភ្នែកខួរក្បាលគេនៅឡើយរួមទាំងការឈឺចាប់មុនពេលដែលគេត្រូវផុតដង្ហើម

"នោះឯងឃើញទេនៅទីនោះមានមនុស្សរោមមើលច្រើនណាស់ទៅមើលៗថាមានអ្វីកើតឡើង" និយាយចប់មិត្តសម្លាញ់ទាំងពីរនាក់ក៏ដើរចូលទម្លុះហ្វូងមនុស្សយ៉ាងងាយជាគ្មានទើសទាល់អ្វីសោះហាក់ដូចជាពួកគេគ្មានរូបរាងយ៉ាងអ៊ីចឹង

"មិនពិតទេយើងមិនទាន់ស្លាប់ហ៉ឹកៗ" រូបភាពនៅនឹងមុខនេះធ្វើឲ្យអ្នកទាំងពីររន្ធត់ចិត្តជាខ្លាំងព្រោះអ្វីដែលមានឃើញគឺរាងកាយរបស់ខ្លួនកំពុងដេកត្រាំក្នុងថ្លុកឈាម សាកសពមានសភាពពិបាកមើលជាខ្លាំង

"ហ៉ឹកៗ dunk យើងមិនបានស្លាប់ទេត្រូវទេហ៉ឹកៗ ឯងឆ្លើយមក" ពេលនោះ phuwin មានបំណងចង់ចាប់អង្រួនស្មា dunk ដើម្បីឲ្យគេផ្ដល់ចម្លើយមកឲ្យខ្លួន តែក៏ចាប់ប៉ះមិនបាន នេះវាបញ្ជាក់កាន់តែច្បាស់ហើយថាពួកគេត្រឹមតែជាព្រលឹងវិញ្ញាណតែប៉ុណ្ណោះដោយរាងកាយពួកគេបានស្លាប់បាត់ទៅហើយ

"ឆាប់មកតាមយើងមកពួកឯងទាំងពីរអស់ពេលនៅទីនេះហើយ ឯងត្រូវទៅសងកម្មពីអតីតជាតិរបស់ឯងឲ្យអស់ " សម្លេងមាំបានបន្លឺឡើងយ៉ាងមានអំណាចពេលនេះស្រាប់តែលេចមុខបុរសមាឌធំពីរអ្នក បើស្មានមិនខុសនោះទេគឺជាយមរាជដែលមនុស្សគ្រប់គ្នាជឿថាជាម្ចាស់នៃឋាននរក
ដើរមកពីក្រោយក្នុងពួកគេដោយក្នុងដៃមានច្រវ៉ាក់ភ្លើងនិងខ្សែតីយ៉ាងវែងដោយមានស្នាមឈាមទៀតផង

បង្វិលភពដើម្បីស្រឡាញ់បង🪐💫Where stories live. Discover now