ភាគ១៤

17 2 0
                                    

" តាមពិតទៅថ្ងៃនោះនាងខឹងខ្ញុំរឿងនេះសោះ... ហេតុអីកាលនោះខ្ញុំមិនតស៊ូរកសោរនេះអញ្ចឹង??? ហើយបើកាលនោះខ្ញុំដឹងថាជាពេលវេលាចុងក្រោយរបស់នាងនោះខ្ញុំក៏មិនទៅ complete ការងារនោះប្រហែលជានាងអាចរីករាយនឹងពេលវេលាចុងក្រោយហើយ... " ថេនិយាយម្នាក់ឯងតិចៗទាំងទឹកភ្នែកកំពុងស្រក់ចុះមក...

"អ្នកប្រុសធំ... អ្នកប្រុសទាំង៥កំពុងរងចាំអ្នកប្រុសនៅក្នុងបន្ទប់ទទួលភ្ញៀវខាងក្រោម... " មេកា

"ពួកគេមានការអីមែនទេ???" ជីន

"ខ្ញុំមិនដឹងច្បាស់ទេអ្នកប្រុស... " មេកា

"មិនអីទេ... អ្នកមីងមេកាទៅវិញចុះ" ជីននិយាយចប់ក៏ដើរចូលទៅបន្ទប់ទទួលភ្ញៀវដែលមានអ្នកប្រុសទាំង៥នៅរងចាំរួចជាស្រេច...

"បងធំមកហើយ" ជុងគុក

"មានរឿងអីបានជានៅជុំគ្នាទាំងអស់បែបនេះ???" ជីន

"ខ្ញុំលឺថាថេយ៉ុងគេរកឃើញសោរចាក់ប្រអប់ដែលជូអុីនឲ្យគេហើយ... " យ៉ុងគី

"ចុះពេលនេះ???" ជីន

"គេនៅក្នុងបន្ទប់ម្នាក់ឯង..." ជេហូប

"មិចបានមិនចូលមើលគេ??? ហើយអ្នកណាជាអ្នករកឃើញសោរនោះ???" ជីន

"គឺលេខាដែលបងរកមកឲ្យគេនោះហើយ" ជីមីន

" Moonie??? ហេតុអីបានជានាងរកឃើញវា??? ហើយពេលនេះនាងនៅទីណា???" ជីន

" លឺថានាងចូលបន្ទប់របស់ជូអុីនហើយរកឃើញនៅបន្ទប់ច្នៃម៉ូតរបស់នាង... " ជេហូប

"ពេលនេះនាងនៅសួនផ្ការបស់ជូអុីន... " ជីមីន

 " ជីមីន

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"

មិចបានជានាងមើលទៅដូចជាជូអុីនយ៉ាងនេះ???? ឬនាងជាជូអុីន???" ជីន

"មិនអាចទេ... ជូអុីនស្លាប់បាត់ហើយ... មិនអាចជានាងទេ" ជុងគុក

"ហ៊ឹម... បើគេបែបនេះស្អែកប្រហែលជាមិនអាចទៅក្រុមហ៊ុនបានទេ" ជីន

"មិនអីទេ... ខ្ញុំអាចទៅបាន... " ថេយ៉ុង

"ឯងមិនអីទេ???" ជេហូប

"មិនអីយ៉ាងមិច??? មើលភ្នែកគេទៅ" ណាមជុន

"ឯងប្រាកដថាអាចទៅក្រុមហ៊ុនបានមែនឬ???" យ៉ុងគី

"មួយរយៈនេះខ្ញុំធ្វើឲ្យពួកបងហត់ហើយ... សុំទោសផង" ថេយ៉ុង

"ល្អហើយដែលឃើញឯងបែបនេះ..." ជីន

"មេកា... ជួយប្រាប់ Moonie ផងថាស្អែកខ្ញុំទៅធ្វើការហើយ... ដូច្នេះឲ្យនាងត្រៀមខ្លួនទៅជាមួយខ្ញុំផង" ថេយ៉ុង

"មើលការតែងខ្លួនរបស់ឯងបែបនេះតើឯងចង់ទៅណាមែនទេ???" ជីមីន

"ខ្ញុំចង់ទៅលេងជូអុីន... ហើយក៏ចង់ប្រាប់នាងពីរឿងនោះដែរ..." ថេយ៉ុង

"ចាំខ្ញុំទៅជាមួយបង" ជុងគុក

"មិនអីទេ... យើងមិនធ្វើរឿងពីមុនទេកុំបារម្ភអី... " ថេយ៉ុងនិយាយចប់ក៏ដើរចេញទៅទាំងស្ងាត់ស្ងៀម... ក្រោយពីរៀបនឹងឡើងឡានទៅហើយថេយ៉ុងក៏បានក្រឡេក
ឃើញ Moonie ដើរចូលមកវីឡាវិញជាមួយផ្កាស្រស់ៗប៉ុន្មានដើមទើបធ្វើឲ្យថេយ៉ុងបបួលនាងក្រមុំទៅជាមួយខ្លួនតែម្ដងទៅ...

"លោកចង់នាំខ្ញុំទៅណាមែនទេ???" Moonie និយាយអំឡុងពេលកំពុងរួបដំណើរជាមួយអ្នកកម្លោះ

"ខ្ញុំនាំនាងទៅលេងជូអុីន... មើលទៅនងឯការណាស់ហើយព្រោះខ្ញុំខានទៅលេងជាងយូរហើយ... ម្យ៉ាងខ្ញុំចង់ណែនាំនាងឲ្យជូអុីនបានស្គាល់ផងដែរ..." ថេយ៉ុង

"ពេលលោកពាក់វ៉ែនតាខ្មៅបែបសង្ហារណាស់... ពិសេសច្រមុះខ្ពស់ៗ... ចិញ្ចើមក្រាស់ៗ... បបូរមាត់សមនឹងទម្រង់មុខបែបនេះ... មិនដឹងថាអ្នកដែលលោកស្រលាញ់ស្រស់ស្អាតយ៉ាងណាទេ..." Moonie និយាយចប់ក៏យកដៃទៅអង្អែលចុងច្រមុះរបស់ខ្លួនរួចក៏ញញឹមបែបស្រស់ជាកាតលួងលោមទៅកាន់អ្នកកម្លោះដែលកំពុងតែបើកឡានធ្វើឲ្យអ្នកកម្លោះថេជាន់ហ្វ្រាំងឈប់ជាបន្ទាន់រួចក៏សម្លឹងមើលទៅនាងក្រមុំទាំងទឹកភ្នែកដក់ពេញកែវភ្នែកព្រោះពាក្យសំដីនិងកាយវិការទ
ទាំងនេះជូអុីនក៏ធ្លាប់និយាយមកកាន់ខ្លួនដែរ...

°°°°°°°សូមរង់ចាំភាគបន្ទាប់°°°°°°°°

Aster LoverWhere stories live. Discover now