ភាគ២

75 2 0
                                    

"យើងគ្មានឯកសាអីទេ... " អ្នកប្រុសធំ

"បងធំ... សុំអង្វរ... ឲ្យឯកសានោះមកខ្ញុំមក"

"យើងប្រាប់ឯងហើយថាយើងគ្មានទេ!!!!" អ្នកប្រុសធំនិយាយចប់ក៏ទះតុមួយទំហឹង

"បងធំ... ឈប់ខឹងទៅ" ជេហូប

"ហេតុអីគ្រាន់តែពត៌មានរបស់នាងបងមិនឲ្យមកខ្ញុំដែរ!!!! បងដាច់ចិត្តមើលមកខ្ញុំបែបនេះដែរមែនទេ??? បងចង់ឃើញខ្ញុំដូចសព្វថ្ងៃនេះមែនទេ???"

"បើឯងខ្លាំងណាស់រកខ្លួនឯងទៅ!!! មិនមែនឲ្យអ្នកស៊ើបៗត្រឹមជំនួយការយើងទេ!" អ្នកប្រុសធំ

"បងធំ... ឲ្យវាទៅគេទៅ" ជីមីន

"ឲ្យគេទៅវាយ៉ាង???? ទោះគេយកវាបានវាយ៉ាងមិច??? ម្នាក់នោះមិនមែនជានាងទេ!!!" អ្នកប្រុសធំ

"ឲ្យគេទៅ... ៣ឆ្នាំនេះគេវឹកវរណាស់... ខ្ញុំមិនចង់ឲ្យគេបែបនេះទៀតទេ!!!" អ្នកប្រុសទី៣

"បាន!!! យើងឲ្យឯង... តែសន្យានឹងយើងមកថាបើនារីម្នាក់នោះមិនមែនជានាងទេឯងត្រូវកែប្រែហើយត្រលប់មកក្រុមហ៊ុនវិញ!!!" អ្នកប្រុសធំជីននិយាយចប់បែរជាមិនបានលឺសម្លេងយល់ព្រមរបស់អ្នកកម្លោះគីមនោះទេ, ឃើញដូចនេះអ្នកប្រុសទី៥ជីមីនក៏បានទៅកេះអ្នកកម្លោះដែលកំពុងភ្លឹកនោះឲ្យភ្ញាក់មកវិញ

"បាន... ខ្ញុំយល់ព្រម..." ថេយ៉ុងនិយាយចប់ក៏ចាប់ផ្ដើមញញឹមឡើងមកទាំងភ្នែកទាំង២កំពុងក្រហម... ឯបងប្រុសធំដែលចិត្តដាច់មុននេះក៏បានសរសេរពីប្រទេសដែលនារីម្នាក់នោះបាននៅនិងអាស័យដ្ឋាន របស់នាងឲ្យទៅប្អូនប្រុសរបស់ខ្លួនរួចក៏ហុចឲ្យទៅថេយ៉ុងដែលកំពុងរង់ចាំ...

"អរគុណបងធំ... អរគុណបង... ខ្ញុំ... ខ្ញុំទៅរៀបឥវ៉ាន់សិន ... " ថេយ៉ុងទទួលយកទាំងញញឹមរួចក៏ប្រញាប់ប្រញាល់ចេញមក...

"ខ្ញុំខានឃើញគេញញឹមបែបនេះយូរហើយ" ណាមជុន

"៣ឆ្នាំហើយដែលគេលាក់ស្នាមញញឹមបែបនេះ" ជេហូប

"បងឲ្យគេស៊ើបតាំងពីពេលណា???" យ៉ុងគី

"យូរហើយ... " ជីន

"ចុះនារីម្នាក់នោះជាជូអុីនមែនទេ???" ជុងគុក

"រឿងនេះបងក៏មិនច្បាស់ដែរ... បងដឹងត្រឹមថានាងបានទៅដល់ប្រទេសនោះកាលពី៣ឆ្នាំមុន... ប៉ុន្តែឈ្មោះរបស់នាងគឺហ្សាណាមិនមែនជូអុីនទេ... " ជីន

Aster LoverWhere stories live. Discover now