ភាគ3. ហឹកៗ...កែបខាំគូទអូន

Start from the beginning
                                    

ផឹប

" គុកគី កើតអីកូន "
" ប៉ាៗមើលសត្វនួកវាដេញខាំគូទអូនហក៎
ហឹកៗ ... ប៉ាៗវៃវាហូវហឺ " ពុទ្ធោ គេស្មានតែមានសត្វល្មូនស្អីខាំអាល្អិតទេតើខំរត់យ៉ាងលឿនទៅរកតែដល់ពេលងាកទៅរកដើមហេតុដែលធ្វើឲ្យអាល្អិតគុកគីខ្លាចជាសត្វកង្កែបសោះនាយគាំងហួសថ្លែងរកនិយាយលែងចេញដោយសារតែអាល្អិតនេះទៀតហើយ
" គុកគី សត្វកង្កែបតើ វាមិនចេះដេញខាំកូន
ទេ "
" អត់ដឹងហេស ហឹកៗ ..ហឺ គ្រាន់អូនវៃវាម៉ាពាត់ឆោះ ( សោះ ) អាកែបកួត ( កង្កែបឆ្កួត ) និងវាដេញខាំគូទអូន ប៉ាៗវៃវាហូវ ហឹក "

" អារ៉ូគិ នៅឈរ សើចស្អីទៀតអាស្អីគេនេះ មិនចាប់កង្កែបចេញទៅ "
" ដឹងហី អាងតែខ្លួនឯងមេ ជេៗ "
" រអ៊ូស្អី "
" អត់ផង "
" អឹប ...តោះកូនឆ្លាតប៉ានាំទៅងូតទឹកនឹង
អាលបានញុាំបាយ "

________

" ប៉ាៗ អាកែបកួតនឹងពូៗរ៉ូគិ យកវាទៅណា " ញុាំបាយសុខៗអាល្អិតស្រាប់តែនឹកឃើញដល់កង្កែបដែលគេបានវៃមុននេះ
" ពូរ៉ូគិ យកវាទៅបោះចោលហើយ "
" បាទ "
" គុកគី ប៉ាសួរកូនមួយបានទេ "
" បាទ "
" ឆ្លើយឲ្យត្រង់ណា "
" ហូយ ប៉ាៗកាលឆួរ ( សួរ ) នៅអូសកាឡានិងហី "
" អា៎ សុំទោស កូនចាំថាខ្លួនឯងមកពីណាទេ " តាមពិតទៅក្នុងចិត្តថេយ៉ុងនៅមិនទាន់ជឿជាក់សម្ដីមិត្តខ្លួនដែលថាលុបការចងចាំអាល្អិតចេញនោះទេ រឹតតែមិនទាន់ទុកចិត្តថាអាល្អិតនិយាយការពិតដែរ គេនៅតែមានគំនិតតូចមួយក្នុងចិត្តថាអាល្អិតកុហកខ្លួន

" ប៉ាៗយាយពីអី អូនអត់ដឹងអីទេ អូនអត់ដឹងថាមិចអូននៅត្រង់នោះទេ " អាល្អិតនិយាយទាំងបើកភ្នែកឡង់ៗសម្លឹងមើលទៅថេយ៉ុង គេពិតជាមិនដឹងពិតមែន ក្នុងចិត្តពិតជាអន់ចិត្តជាមួយថេយ៉ុងខ្លាំងណាស់ ទោះបីជាគេនៅក្មេងតែគេមានអារម្មណ៍ថាកំពុងតែទទួលការមិនជឿទុកចិត្តពីថេយ៉ុង ជាខ្លាំង
" អឹម ... " ថេយ៉ុងមិននិយាយអ្វីគេឆ្ងោកមុខញាំបាយវិញជាធម្មតា តែទង្វើនេះរឹតតែធ្វើឲ្យអាល្អិតគុកគីហាក់កាន់តែអន់ចិត្តលើសដើម ទើបសម្រូតខ្លួនចុះពីលើកៅអី ហើយ
ដើរសម្ដៅទៅខាងក្រៅវិមាន

" គុកគី កូនទៅណា " ស្ងាត់គ្មានការឆ្លើយតប ថេយ៉ុងចាប់ផ្ដើមជ្រួញចិញ្ចើម ស្អីទៀតហើយ កុំប្រាប់ថាមកពីរឿងដែរគេសួរអប្បាញ់មិញនេះណា ក្មេងនេះចិត្តមួយពាន់ពិតមែន

________

" អឹកៗ ហឺ ... " សម្លេងយំខ្សឹបខ្សួលគួរឲ្យអាណិតរបស់អាល្អិតគុកគី ដាស់អារម្មណ៍អ្នកយាមល្បាតនៅក្បែរៗនោះឲ្យងាកមើលគេភ្លាមៗ
" អ្នកប្រុសតូចចង់ទៅណាទាន "
" ហឹកៗ ពូង៉ោល ពរ អូនរត់ចោលប៉ាៗតិចមោហឺៗហឹកៗ  "
" ទេមិនបានទេ អ្នកប្រុសតូចលើសសមត្ថភាពខ្ញុំហើយ " នាយត្រង៉ោលពោលឡើងទាំងបើកភ្នែកធំៗក្រវីក្បាលសឹងជ្រុលកុំថាឡើយតែហ៊ានលើកដៃពរ ជុងគុកនាយមិននឹងហ៊ានផងទម្រាំនាំគេរត់ទៀត ក្បាលនាយជ្រុះពីស្មាពុំខាន

" នែ ក្មេងចិត្តមួយពាន់ នេះ ងរង៉ក់ចង់រត់ចោលប៉ាផងឬ ប៉ាគ្រាន់តែសួរទេតើ " នៅតូចញឹបសោះចេះមានគំនិតថ្លើមធំរត់ចោលប៉ាវាហើយ ចុះទម្រាំធំទៀតមិនដឹងយ៉ាងណាទេ តាមមើលទៅកាលអាល្អិតនេះនៅជាមួយមិត្តខ្លួនត្រូវគេទម្រើសហើយបានជាបាត់ការចងចាំហើយចរិកក្បាលរឹង ឌឺ ចិត្តច្រើនកប់សេរីតែម្ដង ឃើញរឹកពារអាល្អិតហើយមានអារម្មណ៍ថាដូចខ្លួនឯងយ៉ាងមិចមិនដឹង
" ហឹក ប៉ាៗមិនជឿអូនធើអី "
" ប៉ាគ្រាន់តែសួរឲ្យអស់ចម្ងល់តើ "
" ប៉ាៗហក់ ( កុហក ) អូន "
" យីកូន "
" យីប៉ាៗនេះ ពូង៉ោលពរ អូន រត់លឿន " គេនៅតូច ជើងខ្លីៗចឹងហើយមានតែពឹងកូនចៅថេយ៉ុង បើរត់ខ្លួនឯងមិនឈ្នះថេយ៉ុងទេ

" អាយ៎ អាប៉ាកួត ( ឆ្កួត ) លែងអូន ហឹកៗហឺ ដឹប ៗ អាប៉ាកួត ( ឆ្កួត ) ហឺ " រាងកាយតូច ហោះស្ទុយ ដោយថេយ៉ុងចាប់លីអាល្អិតជុងគុក ដាក់លើស្មា ចំណែកអាល្អិតក៏មិនព្រមងាយៗដៃតូចៗរបស់គេវាយខ្នងថេយ៉ុងឮសូរដឹបៗ គិតទៅប៉ាកូនពីរនាក់នេះនៅជាមួយគ្នាមិនទាន់បានពីរថ្ងៃត្រឹមត្រូវផង កាច់កុងគ្នាដល់ម្លឹងហើយ

__________
To be continued 🐰💗

🐰លោកប្ដី Hybird🐰Where stories live. Discover now