Skip
បន្ទាប់ពីនាំអាល្អិតជុងគុករើសសម្លៀកបំពាក់រួចហើយ ថេយ៉ុងគេបានណាត់ជួបដៃគូរ
សហការណ៍របស់គេនៅហាងការ៉េម ដោយសារតែអាល្អិតកំហូច ទារចង់ញុាំការ៉េម រំអុកអត់ឈប់ខំខលហៅឲ្យហារ៉ូគិមកយកទៅវិមានវិញក៏មិនព្រមទៅ មានតែឲ្យហារ៉ូគិជួយមើលសិនគេត្រូវការពេលនិយាយជាមួយដៃគូសហការណ៍
" ចឹងសម្រេចតាមលោកម្ចាស់គីមណា គម្រោងការនេះខ្ញុំទុកចិត្តលើលោកហើយ " ស្ដ្រីជាដៃគូរសហការណ៍ ញញឹមឡើងអៀន ព្រមទាំងប្រហើនហ៊ានលូកទៅចាប់ដៃរបស់
ថេយ៉ុងផង
ក្រឡេកមើលតុម្ខាងទៀត វិញហារ៉ូគិនៅមិនស្ងៀមឡើយក្រោយឃើញស្រីក្លាហានហ៊ានចាប់ដៃម្ចាស់ខ្លួន មើលតែឯងមិនអស់ចិត្តនៅឆ្លៀតកេសអាល្អិតជុងគុកឲ្យមើលជាមួយទៀត
" អ្នកប្រុសតូចមើលនួក ឆាប់ទៅការពារលោកម្ចាស់ទៅស្រីម្នាក់នោះចាប់លោកម្ចាស់សុីអីឡូវហើយ "
" បាទ .... " ថាក្មេងទៅមិនដឹងទៅមនុស្សធំនេះឆ្លៀតបញ្ជួសបញ្ជាថែម អាល្អិតមិនឲ្យខុសចិត្តហក់ចុះពីលើកៅអីទៅកាត់ចង្វាក់ពិតមែន
" អ៊ំឆី ចង់ធើអីប៉ាៗអូន ពូៗរូគិថាអ៊ំចង់ចាប់ប៉ាៗអូនសុី "
" អាចោរ អើយ " ថេយ៉ុងសង្រ្គឺតធ្មេញគ្រឺតគ្រតក្នញ់ខ្នាញ់ ហារ៉ូគិជាខ្លាំង ចង់តែដាក់បីដៃរាប់មួយទេ ទំនេរខ្លាំងណាស់ហើយបានជាទៅបញ្ជួសក្មេងបែបនេះ
" កូន លោកម្ចាស់គីម មានកូនហើយមែនទេ "
" គេឈ្មោះជុងគុក ជាកូនប្រុសចិញ្ចឹមរបស់ខ្ញុំ "
" អរ ចាស៎ ក្មួយជុងគុក មីងឈ្មោះ ជីយ៉ុង ហៅមីងថាមីងយ៉ុង ទៅណា " ដំបូងនាងខំតែស្រងាកចិត្តស្មានថាក្រាស់នាងមានប្រពន្ធកូនបាត់ហើយ គ្រាន់តែឮការបកស្រាយថេយ៉ុងភ្លាមនាងរំភើបវិញមួយរំពេច
" កុំបិចពាល់( ច្បិចថ្ពាល់ ) អូន មីងៗចង់សុីប៉ាៗអូនមែនហេ "
" ហាសហា មិនមែនទេ មីងមិនមែនយក្សឯណាទៅចាប់សុីប៉ាក្មួយយ៉ាងមិច "
" មិនដឹងទេស ពូៗរ៉ូគិថាមីងមុខដូចយក្ស "
" អារ៉ូគិ .... អ្នកនាងអុីយ៉ុងខ្ញុំសុំទោសជំនួសកូនខ្ញុំផងគេនៅក្មេងនិយាយមិនសូវដឹងអីទេ " បើហក់ធាក់អាកូនចៅមួយនឹងបានច្បាស់ជាហក់ធាក់ឲ្យណាណីហើយ
" ចាស៎ មិនអីទេ កូនរបស់លោកម្ចាស់គីម គួរឲ្យស្រឡាញ់យ៉ាងនេះអ្នកណាដាច់ចិត្តខឹងទៅ " នាងនិយាយទាំងញញឹមញញែម ហាក់ធ្វើជាមិនខឹងនិងអាល្អិតជុងគុកទាំងដែរការពិតក្នុងចិត្តនាងឆេះឆួលរាប់រយអង្សាទៅហើយតាំងពីអាល្អិតកំហូចហៅនាងថាអ៊ំម្ល៉េះ . តែដោយសារនៅមុខក្រាស់របស់នាងទើបពាក់ស្រោមមុខទេពធីតាសុភាពរាបសារសិន
_________
" អារ៉ូគិ ឯងរត់ទៅណាឆាប់មកវិញភ្លាមអាជើងល្អ " គ្រាន់តែមកដល់វិមានភ្លាម ហារ៉ូគិបើកហក់ចុះពីលើឡានស្ទុយ មិនឲ្យថេយ៉ុងចាត់ការទាន់ ធ្វើអីដឹងខ្លួនហើយ ចឹងបើមិនរត់មានតែឆ្កួត
" ប៉ាៗ ចង់ធើអីពូៗរ៉ូគិ " ផាច់
" កូនឯងក៏ចឹងដែរ ខូចណាស់ ទៅហៅគេស្រីមុខយក្ស បើគេវៃគិតយ៉ាងមិច " អត់មិនបានថេយ៉ុងចាប់ទាញកាយតូចផ្កាប់មុខលើភ្លៅខ្លួនហើយទះគូទគេមួយដៃស្រាលៗឮសូរផាច់ បណ្ដាលឲ្យអាល្អិតកំពូលរំអួយពេបមាត់សម្រក់ទឹកភ្នែកធំមួយរំពេច
" ហឹកៗ អូនយាយហីតាសពូៗរ៉ូគិអ្នកផាប់(ប្រាប់)អូនតាស ហឹកហឺៗ មិនវៃពូៗរ៉ូគិដែរហូវ ហឹកៗ ពូៗខូចដែរឆោះ(សោះ) " អាល្អិតកើតទុកមិនសុខចិត្ត ហេតុអីប៉ាគេវៃតែគេម្នាក់មិនវៃរ៉ូគិផងដែរទៅ ពូរ៉ូគិអ្នកនាំគេសោះ អយុត្តិធម៌ណាស់
" អារ៉ូគិ ហេសប៉ាគង់តែវៃវាទេ តែប៉ាចាត់ការកូនកំហូចមុន "
" ប៉ានិងខូច ហីលើយ(ឈ្លើយ)ទៀត ហឹកៗ ហៅពូៗឆុត(សុទ្ធ)អា "
" នៅឆ្លៀតតវ៉ាទៀតវៃអីឡូវ "
" ប៉ាៗអាឃក់ ហឹកៗ "
_____________
To Be Continue 💗🐰
ភាគ2.ចង់ចាប់សុីប៉ាអូនមែន
Depuis le début
