ផ្ដើមរឿង

Start from the beginning
                                    

___________

ធ្វើដំណើរអស់រយៈពេលជិតមួយម៉ោងហារ៉ូគិ បើកឡានមកដល់វិមានដ៏ធំមួយ ដោយមានក្មេងតូចកំពុងតែគេងលង់លក់ទាំងទទឹកខ្លួនជោគក្នុងដៃ

ងឺត

គេជាន់ហ្រ្វាំងឡានបញ្ឈប់តិចៗជៀសវាងអាល្អិតក្នុងដៃភ្ញាក់ . ឯលោកម្ចាស់របស់គេវិញដើរចូលវិមានធ្វើប្រងើយ អ្នកណាមិនស្គាល់
គីម ថេយ៉ុង យូសាគិ កំពូលខ្មើតគ្មានពីរ

ចូលមកដល់ខាងក្នុងអ្នកបម្រើប្រហែលជា
20នាក់ឈរតម្រៀបជួរគ្នាយ៉ាងមានរបៀបរៀបរយ ចាំទទួលស្វាគមន៍ម្ចាស់របស់ខ្លួន

" រ៉ូគិ យកក្មេងមកពីណា មុខមាត់គួរឲ្យស្រឡាញ់ខ្លាំងម្ល៉េះ " អ្នកស្រី អៃកូ ជាម៉ែដោះ វាចាឡើងទាំងឆ្ងល់
" តាមផ្លូវ "
" ហឹម " ជ្រួញចិញ្ចើម
" រឿងវែងឆ្ងាយណាស់ អ៊ំ ចាំខ្ញុំប្រាប់អ៊ំតាមក្រោយ ឥឡូវខ្ញុំយកគេទៅប្ដូរសម្លៀកបំពាក់សិន "
" គេមានខោអាវប្ដូរដែរហេស " ម៉ែដោះអៃកូ
" ព្រឹកស្អែក អ៊ំជួយទៅទិញឲ្យគេបន្ដិចមក "
ហារ៉ូគិ
" ចាស៎ ... "

" ហេ ...ហេម ... " នាំគ្នានិយាយធ្វើមើលតែគ្មានវត្តមានគេនៅទីនេះ សោះឡើយ នាំគ្នាមើលតែក្មេងនោះអត់មានអ្នកណាខ្វល់ពីគេសោះ
" លោកម្ចាស់ " ម៉ែដោះអៃកូ & ហារ៉ូគិ
" ឲ្យក្មេងនេះ មកយើងមក "
" តែ .... " ហារ៉ូគិ រាងស្ទាក់ស្ទើបន្ដិច តែបន្ទាប់ពីទទួលបានខ្សែភ្នែកកំណាចគេក៏ព្រមប្រគល់ក្មេងឲ្យទៅម្ចាស់ខ្លួន

មកដល់បន្ទប់ភ្លាម ក្មេងតូចក៏បានភ្ញាក់ឡើងមមីមមើល ញីភ្នែកសម្លឹងមើលជុំវិញខ្លួន
" ពូ ... "
" ដោះខោអាវហើយទៅងូតទឹកទៅ "
" ឯណាពូដែលយកអូនមកនោះអូនចង់ទៅរកគាត់ ហឹកៗ "
" ថីយំរកអី "
" ហឹកៗ ...ហឺ ពូជាមនុស្សអាឃក់(អាក្រក់) "
" ឯង ...ហឺយ " ខ្ចិលឈ្លោះជាមួយក្មេងថេយ៉ុងក៏ចាប់កាយអាល្អិតយកចូលទៅក្នុងបន្ទប់ទឹកតែម្ដង មិនមែនចាប់បានស្រួលៗឡើយអាល្អិតស្រែកយំរើបម្រាស់យកស្លាប់រស់ ក៏ប៉ុន្តែគេនៅតូចកម្លាំងស្ដួចស្ដើងមិចនិងអាចឈ្នះមនុស្សធំបានទៅ

10នាទីក្រោយមក

" ពាក់អាវនេះទៅ " ថេយ៍ហុចអាវសាច់
ក្រណាត់ពណ៍សដៃវែងឲ្យទៅអាល្អិតពាក់ តែមើលចុះគេទទួលទាំងដៃញីញ័រមិនហ៊ានទាំងមើលមុខរបស់ខ្លួនផង មុខគេអាក្រក់ណាស់ឬ
" ឯងឈ្មោះអី "
" អត់ដឹងទេ " ថេយ៉ុងផ្ដើមជ្រួញចិញ្ចើម វាដូចជាអ្វីដែរហារ៉ូគិនិយាយពិតមែន . ប៉ុន្តែ
វិនាទីបន្ទាប់ថេយ៉ុងបានប្រទាក់ភ្នែកឃើញថានៅលើ ក របស់ក្មេងនេះមានពាក់ខ្សែក
បណ្ដោងរូបព្រះចន្ទមួយជំហៀងគេបានកាន់បន្ដោងនោះមកមើលគេបានឃើញអក្សរតូចៗឆ្លាក់នៅលើនោះ

 ប៉ុន្តែវិនាទីបន្ទាប់ថេយ៉ុងបានប្រទាក់ភ្នែកឃើញថានៅលើ ក របស់ក្មេងនេះមានពាក់ខ្សែកបណ្ដោងរូបព្រះចន្ទមួយជំហៀងគេបានកាន់បន្ដោងនោះមកមើលគេបានឃើញអក្សរតូចៗឆ្លាក់នៅលើនោះ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

" ជុងគុក " ថេយ៉ុងបន្លឺឡើងតិច ៗ ក្រោយឃើញឈ្មោះលើបន្ដោងខ្សែក របស់អាល្អិត
" ពីពេលនេះទៅឯងមានឈ្មោះថា គីម ជុងគុក យូសាគិ ជាអ្នកប្រុសតូចនៃវិមាននេះ "
" ហិហិ ... "
" សើចអី "
" អូន ឆាបាយ ( សប្បាយ ) ចិត្ត " អាល្អិតសើចស្ញេញចេញធ្មេញមើលចុះភ្នែកខ្មៅមូលក្រឡង់ គេគួរឲ្យស្រឡាញ់ខ្លាំងណាស់ធ្វើឲ្យថេយ៉ុងស្ទើតែទប់អារម្មណ៍ខ្លួនឯងមិនជាប់ទៅហើយ

" ឯងឃ្លានទេ " និយាយមិនទាន់ផុតមាត់ផង សម្លេងកូរពោះក្រូកៗរបស់អាល្អិតជុងគុកលាន់ឮភ្លាមៗតែម្ដង
" អូនឃ្លានហើយ "
" អូខេ តោះ " ថេយ៉ុងចាប់ពរ អាល្អិតចុះទៅខាងក្រោមដើរបណ្ដើរថេយ៉ុងប្រលែងចាប់ក្រញិចអាល្អិតបណ្ដើរពួកគេសើចកិលផ្អើលអស់វិមាន ធ្វើឲ្យទាក់ទាញចំណាប់អារម្មណ៍ហារ៉ូគិ និងអ្នកផ្សេងទៀតឲ្យងាកមើលតែម្ដង ពួកគេខានឃើញលោកម្ចាស់ពួកគេសើចសប្បាយជាយូរមកហើយ

" ប៉ាៗ អូនអាសើបហាស ហឹកៗ ហាៗ អូនឈប់លេងហី " អាល្អិតជុងគុកសើចឡើងហៀទឹកភ្នែក ពេលត្រូវថេយ៉ុងយកច្រមុះឆ្មួសឆ្មុល
លើពោះរបស់គេ . កាលដែលអាល្អិតជុងគុកហើយថេយ៉ុងថាប៉ាដោយសារតែថេយ៉ុងបង្គាប់គេណាមួយគេក៏ពេញចិត្តនិងហៅដូចគ្នា
" អូខេ ប៉ាឈប់លេងហើយ ឆាប់លើកម្ហូបមកកូនយើងឃ្លានហើយ "
" កូន ? " ហារ៉ូគិ
" វាយ៉ាងមិចឯង "
" មានយ៉ាងមិចមិនដឹងជាអ្នកណាទេ ពេលដំបូងមិនចង់ឲ្យយកមកទេ ឥឡូវយ៉ាងមិចមកដណ្ដើមកូនខ្ញុំនៀក "
" បើយើងចង់យកគេធ្វើកូនយើង ឯងមានបញ្ហាអី "
" បាទទានគ្មានបញ្ហាអីទេ "
" នៅនិយាយតាប៉ែច្រើននិងហើយកាលណាលើកម្ហូបឲ្យកូនយើងញុាំ "
" បាទទាន ... " ហារ៉ូគិ ពេបមាត់ជ្រេញរឹកម្ចាស់ខ្លួន តែក៏ប្រញាប់រត់ចេញយ៉ាងរហ័សខ្លាចសុីកណ្ដាប់ដៃ
" អាស្អីគេនេះ "

« មិនខ្វល់ថាឯងមកពី ណាទេ បើឯងចូលមកហើយមិនអាចចេញទៅវិញទេអាល្អិត »

_______________
To Be Continue 🙏🐰
សាច់រឿងថ្មី អត់កំសត់ដូចរឿងមុនៗទេಥ⁠‿⁠ಥ

🐰លោកប្ដី Hybird🐰Where stories live. Discover now