💞សំណព្វចិត្តលោកម្ចាស់💞(56)

Start from the beginning
                                    

ឯងគិតថាយើងមិនចង់ចូលមើលចៅរបស់យើងឬ!?» លោកតា Zhang គាត់សង្គ្រឺតជើងធ្មេញនឹកខឹងនិងសម្ដីរបស់ចៅប្រសារជាខ្លាំង កុំតែគិតថាមានរបួសទេកុំអីគាត់ប្រដៅចេញមិនខាន ម្យ៉ាងកុំតែកូនប្រុសរបស់គាត់ហាមមិនអោយចូលនោះកុំអីស្មានតែគាត់និយាយបែបនេះឬ!? មនុស្សគាត់ស្រលាញ់ចៅណាស់ តែអោយធ្វើយ៉ាងមេច បើគាត់ចូលទៅហើយ រាងក្រាស់ច្បាស់ជាមិនអាចចូលបានឡើយ ព្រោះគ្រូពេទ្យប្រាប់ហើយអ្នកជំងឺអាចចូលមើលបានតែម្នាក់ទេ ហើយរយះពេលតែ15-20នាទីប៉ុណ្ណោះ តម្រូវអោយផ្លាស់សម្លៀកបំពាក់ចេញទៀត ព្រោះខ្លាចឆ្លងមេរោគ ដល់អ្នកជំងឺ ចឹងហើយទើបគាត់ស៊ូមិនចូលអោយចៅប្រសារបណ្ដោះអាសន្នចូលវិញ បើមិនអញ្ចឹងអាចនិងកើតសង្គ្រាមក៏ថាបាន

លោកប៉ាបានហើយៗ... លោកមីនក៏ដូចគ្នា ឈប់និយាយឌឺដងដល់លោកទៅ យ៉ាងណាគាត់ក៏ជាចាស់ទុំម្នាក់ដែរ ហើយក៏ជាជីតារបស់មីននីដែរ លោកតោកយល់ផងទៅបានទេ!? » Zhang Rouyin គាត់ព្យាយាមមិនអោយពួកគេទាំងពីរឈ្លោះប្រកែកគ្នា ទោះយ៉ាងណាម្នាក់ជាប៉ាម្នាក់ជាកូនប្រសារ នៅមើលមុខគ្នាបានយូរទៀតណា

បាន!! តែឯងគួរតែអោយគេចគោរពយើងជាតាក្មេងកគេផងមិនមែនឈ្លើយអាវ៉ាសែបែបនឹងទេ!! ហឹស!!... យើងទៅមើល អាKaiវិញ» ថាហើយគាត់ក៏ដើរចេញទៅបាត់ដោយមិនទុកអោយអណាគត់ចៅប្រសារនិយាយអ្វីទាន់

ខ្ញុំក៏មិនចង់មានរឿងជាមួយមនុស្សចាស់ដែរ តែលោកក៏ឃើញ ថាគាត់ព្យាយាមរករឿងខ្ញុំមុន! នៅចង់យកប្រពន្ធខ្ញុំចេញពីខ្ញុំទៀត!!» យុនហ្គី នាយនិយាយហើយក៏ដើរហួសទៅសម្លឹងមើលកាយតូចតាមកញ្ចក់ត្រង់ទ្វាបន្ទប់ដែលមានកាយស្ដើងកំពង់គេងសន្លបៀនៅក្នុងនោះ ដោយបំពាក់នៅឧបករណ៍ពេទ្យក៏ដូចជាឧកសុីហ្សែនដូចគ្នា (សុំទោសផងបើរៀបរាប់មិនត្រូវ ព្រោះអ្នកសរសេរមិនចឧបករណ៍ពេទ្យទេ)

ត្រូវហើយ របួសយ៉ាងមេចហើយលោកមីន!? » Zhang Ruoyun  គាត់អង្គុយលើរទេះរុញ ក្រវីក្បាលបន្តិច ជាហើយក៏សួរនាំពីរបួសរបស់រាងក្រាស់វិញ បើនៅបន្តនិយាយរឿងដដែលទៀតអាចថានិងមានភ្លើងចក្រនិងមន្ទីពេទ្យនេះក៏ថាបាន ព្រោះមើលទៅម្នាក់ៗមិនចាញ់គ្នាសោះ មួយម៉ាត់មិនជ្រុះដល់ដីទេ

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now