ភាគបញ្ចប់: សងគេវិញមក

Start from the beginning
                                        

«អូនក៏គិតដូចបងដែរ! អូនថាពេលណាដែលជីមីនជាសះ យើងនឹងរៀបការនៅថ្ងៃតែមួយតែម្តងល្អទេ?»

«បងតាមអូនគ្រប់យ៉ាង» នាយញញឹមនិងអង្អែលក្បាលនាយតីចស្រាលៗ

. . . . .

មន្ទីរពេទ្យ

«ប៉ាប្រាប់កូននូវអាថ៍កំបាំងមួយចុះ! តាមពិតរឿងលោកយាយវ៉ាងមានតាំងពីយូរណាស់មកហើយ ប៉ុន្តែប៉ាមិនដែលមានឱកាសបកស្រាយឲ្យអ្នកណាស្តាប់ឡើយប៉ាគិតថាកាលដែលបានគ្រប់គ្រងសៀវភៅមួយនោះអ្វីក៏ប៉ាអាចសម្រេចបានដែរ! ប៉ុន្តែដល់ថ្ងៃមួយប៉ាធ្វេសប្រហែសដល់ថ្នាក់ធ្វើឲ្យកូនៗទាំងពីរប្តូរវិញ្ញាណទើបប៉ាដឹងថាគ្រប់យ៉ាងដែលប៉ាគិតគឺខុសស្រឡះទាំងស្រុងតែម្តង! ប៉ាសោកស្តាយដែលជីមីនជាមនុស្សដែលមានឈាមជ័ររបស់លោកតា ប៉ាស្តាយដែលម្នាក់នៅមិនមែនជាប៉ា...ប៉ាពិតជាចង់សុំទោសគេណាស់» លោកគីមរៀបរាប់ដំណើរដើមទងទាំងអម្បាលម៉ានឲ្យជុងហ្គុកស្តាប់ឥតចន្លោះ

«បន្ទាប់ពីនេះតើគាត់នឹងធ្វើបាបនរណាទៀតទេ?»

«អត់ទេគាត់បានរលាយហើយ ទីបំផុតបណ្តាសាបានដោះហើយ ប៉ុន្តែជីមីននៅតែត្រូវរងទុក្ខ» លោកគីមពោលដោយក្តីឈឺចាប់

«កូនថាយប់ជ្រៅណាស់ហើយចាំស្អែកសឹមយើងនិយាយគ្នាទៀតពេលនេះលោកប៉ានាំអ្នកម៉ាក់ទៅសម្រាកចុះ ខ្ញុំនៅមើលជីមីន»

លោកគីមមិនមាត់តែគាត់ងក់ក្បាលជំនួសហើយនាំប្រពន្ធចាកចេញពីមន្ទីរពេទ្យដោយទុកឲ្យជុងហ្គុកនៅមើលជីមីនតែម្នាក់ឯង។ បន្ទាប់ពីលោកគីមចាកចេញផុតនាយអស់េជំហររលីងទម្លាក់ខ្លួនលើកៅអីមួយទំហឹងហើយយំចេញមកយ៉ាងគួរឲ្យអាណិត។ ដំណាក់កាលនៃការបាត់បង់គ្មានមនុស្សប្រុសឯណានៅរក្សាកិត្តិយស ឬខ្លាចក្នុងការខ្មាសអ្នកណាទៀតទេ។ សំខាន់បើសិនជាពេលនេះមិនយំទេតទៅមុខទៀតគ្មានសិទ្ធិយំឡើយ តែកាលណាបាត់បង់អ្វីមួយហើយបើមិនយំទេគឺគ្រាស្លាប់តែប៉ុណ្ណឹង។

«ជីមីនហ៎ា! បងសុំទោសផងណាដែលបងស្រឡាញ់អូនយឺតពេលពេក សុំទោសផងដែលធ្លាប់ធ្វើទង្វើកំហុសឆ្គងកន្លងមកដាក់អូន បងគ្មានឱកាសលុបលាងទេតែបងគ្រាន់តែចង់ឲ្យអូនដឹងពីជម្រៅចិត្តរបស់បងប៉ុណ្ណោះថាបងស្រឡាញ់អូនណាស់ហើយមិនធ្លាប់ប្រែប្រួលទេ! បើអាចបងចង់ធ្វើជាអ្នកគេងនៅលើគ្រែជំនួសអូន បងចង់ធ្វើជាមនុស្សដែលគេងរហូតលែងក្រោកដើម្បីឲ្យអូនរស់នៅឲ្យមានក្តីសុខតាមចិត្តអូនប្រាថ្នាតែបងធ្វើមិនបាន»

នាយនិយាយពេញដោយតំណក់ទឹកភ្នែកហូរប្រណាំងគ្នាដាបពេញលើផែនថ្ពាល់។ ដៃទាំងគូលើកទៅចាប់អង្អែលកាន់ដៃតូចៗដែលធ្លាប់តែបណ្តើរត្រសង ហើយជ្រប់មុខចុះយំយ៉ាងខ្លាំងថាទន់ជ្រាយក៏បានតែខណៈនេះវាពិបាកទទួលយកពេកហើយ។ ជីមីនវិញនៅពេលនេះប្រហែលជាអាចស្តាប់ឮព្រោះថាទឹកភ្នែកប៉ុន្មានតំណក់បានកំពុងហូរកាត់ផែនថ្ពាល់ទៅហើយ ប៉ុន្តែមិនអាចក្រោកមកឱបលួងលោមបាន។

សេចក្តីស្រឡាញ់ពុំមែនជាថ្នាំពិសេសអ្វីទេតែអាចព្យាបាលចិត្តមនុស្សបានឲ្យជាសះពីទុក្ខសោក។ ចុះបើមនុស្សដែលយើងស្រឡាញ់កំពុងតែហៀបចាកចេញគួរតែធ្វើបែបណាទៅ? សំណួរនេះគ្មានចម្លើយណាសមប្រកបទេអាស្រ័យលើស្ថានភាពសិនទើបវិនិច្ឆ័យបាន។ ព្យាយាមធ្វើល្អឲ្យបានច្រើន ស្រឡាញ់មនុស្សគ្រប់គ្នាដែលនៅជុំវិញខ្លួនព្រោះមិនច្បាស់ថាថ្ងៃស្អែកយើងនៅតែអាចក្រោកមើលព្រះអាទិត្យរះបានទេ។

ចប់!

Writer: Naomi 🥢🌷

You've reached the end of published parts.

⏰ Last updated: May 30, 2024 ⏰

Add this story to your Library to get notified about new parts!

I'll Change For You (ចប់)Where stories live. Discover now