ស្បៃរាត្រីឈានចូលមកដល់ គ្រប់សកម្មភាពកាលពីពេលថ្ងៃបានកន្លងផុតទៅយ៉ាងរហ័ស។ នៅក្នុងមន្ទីរពេទ្យដ៏ស្ងប់ស្ងាត់ត្រជាក់ព្រឺឆ្អឹងខ្នងមានតែជុងហ្គុកម្នាក់ប៉ុណ្ណោះដែលចេញមកខាងក្រៅអង្គុយស្រូបយកខ្យល់បន្តិចមុននឹងត្រឡប់ទៅក្នុងបន្ទប់ថែទាំអ្នកជំងឺវិញ។ ហៀបនឹងឡើងចេញពីកៅអីទៅហើយនាយស្រាប់តែប្រទាក់ភ្នែកជាមួយវត្តមានរបស់ឪពុកម្តាយក្មេកដែលមិនទាន់ពេញសិទ្ធិមកដល់។
«គ្រូពេទ្យថាយ៉ាងម៉េចកូន?» លោកគីមសួរទៅកាន់ជុងហ្គុកដោយក្តីអន្ទះសា ប៉ុន្តែគាត់អាចដឹងតាមរយៈទឹកមុខនាយកម្លោះបាត់ទៅហើយគ្រាន់តែគាត់ចង់ឲ្យច្បាស់ក្នុងចិត្តថាអ្វីដែលគាត់គិតជាការពិតឬអត់។
«ហ្ហឹម....» នាយកម្លោះមិនអាចនិយាយអ្វីបានឡើយក្នុងពេលនេះនាយបានដកដង្ហើមធំមួយខ្សាកទាំងតឹងទ្រូងអួលណែនមិនស្ទើរ
«ប៉ាម៉ាក់កូនបានចាត់ចែងគ្រប់យ៉ាងរួចរាល់អស់ហើយ តើពេលនេះជីមីនយ៉ាងម៉េចហើយ?» អ្នកស្រីគីមបញ្ជាក់ម្តងទៀតដើម្បីឲ្យជិងហ្គេមស្ងប់ចិត្ត ដ្បិតគាត់គិតថានាយកម្លោះកំពុងតែស្មុគស្មាញរឿងនេះបន្តិចហើយក៏ទៅលើរឿងកូនប្រុសរបស់គាត់ផងដែរ ប៉ុន្តែគាត់មិនចង់ឲ្យការគិតរបស់គាត់ក្លាយជាការពិតឡើយ។
«កូនសុំទោស! សុំទោសដែលជួយអ្វីមីននីមិនបាន» ជុងហ្គុកឱនមុខចុះដោយក្តីឈឺចាប់ និងទុក្ខសោកពេញទី នាយបង្ហាញអារម្មណ៍នៃការខកចិត្តមកយ៉ាងច្បាស់។ សកម្មភាពរបស់ជុងហ្គុកកំពុងនឹងបង្ហាញអំពីសភាពរបស់ជីមីននៅពេលនេះហើយ។
«មានន័យថាម៉េចជុងហ្គុក? តើជីមីនរបស់ម៉ាក់កើតអី?» អ្នកស្រីគីមសួរឡើងដោយចិត្តតក់ស្លុត
«ម៉ាក់ប៉ា! គ្រូពេទ្យបានប្រាប់ថាជីមីនគ្រាំក្នុង ម៉្យាងការប៉ះទង្គិចក្បាលផងគេត្រូវសន្លប់អស់រយៈពេលយូរ ឬមិនអាចក្រោកមកវិញផង ខ្ញុំសុំទោសខ្ញុំការពារគេមិនបានខ្ញុំអត់បានការណាស់»
«ជុង! ប្រាប់ម៉ាក់មកមិនមែនជាការពិតទេមែនទេ? ឯងកុំកុហកម៉ាក់អី» អ្នកស្រីគីមស្រាប់តែទប់អារម្មណ៍លែងបានយំសោកបោកខ្លួនទោះត្រូវលោកគីមជួយទប់យ៉ាងណាក៏គាត់នៅតែព្យាយាមបម្រាស់។
ESTÁS LEYENDO
I'll Change For You (ចប់)
Romanceកើតក្នុងត្រកូលអ្នកក្រប៉ុន្តែទេវតាចាត់ទុកថាមិនអាក្រក់ចំពោះគេទៅចុះធ្វើឲ្យគេប្តូរទៅជាកូនអ្នកមានមួយរំពេច ប៉ុន្តែវាជាអភូតហេតុប្តូរវិញ្ញាណទៅវិញ។ រស់នៅជាមួយរាងកាយអ្នកដទៃអស់ពេលទៅដល់6ខែដែលជាបណ្តាសាតើអាចទៅជាយ៉ាងណា? Jungkook Top & Jimin btt Taehyung Top & Hobi...
