កូនប្រុសពៅដែលបែកអស់រយៈពេលជាយូរពេលត្រឡប់មកវិញមិនទាន់ឱបឲ្យបាត់នឹក មិនទាន់មើលថែឲ្យអស់ពីចិត្តផងក៏ជិតត្រូវព្រាត់ទៅវិញបាត់ទៅហើយ។ ទ្រូងជាម្តាយឈឺខ្ទេចខ្ទាំគ្មានសល់ផ្នែកណាមួយល្អស្អាតឡើយ ក្តីស្រឡាញ់ ការអាណិតពេលនេះប្រែជាការកាត់ចិត្តទៅហើយ។ មនុស្សមានជួបមានបែកតែការបែកនេះវាលឿនរហ័សពេកហើយរាងកាយដែលមិនទាន់ឱបឲ្យអស់ចិត្តផង តើចង់ទៅណា?
«អូន! កុំទាន់អស់សង្ឃឹមអីគេមិនបានកើតអីធំដុំទេ គេគ្រាន់តែសន្លប់មិនយូរមិនឆាប់គេនឹងក្រោកមក» លោកគីមលួងលោមប្រពន្ធ
«អូនចូលមើលកូនសិនទៅណា! ជុងហ្គុក! មកតាមប៉ាបន្តិចមក» គាត់ជូនប្រពន្ធចូលទៅក្នុងបន្ទប់ថែទាំកូនរួចទើបពោលហៅជុងហ្គុកឲ្យចេញមកខាងក្រៅដោយអារម្មណ៍តានតឹងរកប្រាប់មិនត្រូវ។ អ្វីគ្រប់យ៉ាងវាលឿនពេកហួសពីការរំពឹងទុក មិនតែប៉ុណ្ណោះវាក៏ជារឿងដែលពិបាកទទួលយកផងដែរ។
សភាពជីមីននៅពេលនេះមិនខុសពីមនុស្សដែលស្លាប់បាត់ឡើយ នាយតូចគ្រងឈុតអ្នកជំងឺពណ៌ខៀវសម្រាកលង់លក់នៅលើគ្រែជាមួយអ្វីម៉្យាងនៅជាប់នឹងច្រមុះដែលជាជំនួយដល់ខ្យល់ដង្ហើម។ ទោះមិនមានក្តីសង្ឃឹម ប៉ុន្តែទឹកមុខស្រងូតស្រងាត់ដែលបង្ហាញនៅជាប់ជានិច្ចនោះបង្ហាញយ់ាងច្បាស់មិនចង់ចាកចេញចោលមនុស្សជាទីស្រឡាញ់សូម្បីតែម្នាក់។ អ្នកស្រីគីមដើរសន្សឹមៗអង្គុយនៅកៅអីក្បែរគ្រែអ្នកជំងឺ គាត់ទួញសោកនឹកអាណិតដល់កូនប្រុសពៅជាពន់ពេកដែលឃ្លាតអស់ពេលជាយូរ។ ទឹកភ្នែកគាត់ចាប់ផ្តើមស្រក់ម្តងបន្តិចៗក្បែរនោះពេញដោយទុក្ខវេទនាទាំងផ្លូវកាយនិងចិត្ត។
«ជីមីន! ម៉ាក់សុំទោសដែលមិនអាចជួយអ្វីកូនបាន ម៉ាក់ជាមនុស្សដែលសាងកំហុសធំបំផុតលើកូនម៉ាក់មើលថែកូនមិនបានល្អមិនបានផ្តល់ក្តីស្រឡាញ់ពេញលេញដល់កូន ឲ្យម៉ាក់លុបលាងកំហុសនេះផងកុំគេងលក់បែបនេះអីម៉ាក់មិនសប្បាយចិត្តទេកូនប្រុសកម្សត់អើយ» អ្នកស្រីគីមមិនយំអណ្តឺតអណ្តក់ដល់ប្រែសំឡេងពេកទេគាត់ជាមនុស្សដែលស្រក់ទឹកភ្នែកមិនដឹងខ្លួនស្រក់ពេញដោយក្តីឈឺផ្សាពាសពេញប្រអប់ទ្រូង។ ពាក្យសម្តីគាត់ដែលពោលមកទាំងអម្បាលម៉ានសុទ្ធសឹងតែបង្ហាញពីក្តីស្រឡាញ់ដែលគាត់មានចំពោះជីមីនតែមិនអាចបំពេញចន្លោះខ្វះខាតបានក៏ដោយសារការព្រាត់។
YOU ARE READING
I'll Change For You (ចប់)
Romanceកើតក្នុងត្រកូលអ្នកក្រប៉ុន្តែទេវតាចាត់ទុកថាមិនអាក្រក់ចំពោះគេទៅចុះធ្វើឲ្យគេប្តូរទៅជាកូនអ្នកមានមួយរំពេច ប៉ុន្តែវាជាអភូតហេតុប្តូរវិញ្ញាណទៅវិញ។ រស់នៅជាមួយរាងកាយអ្នកដទៃអស់ពេលទៅដល់6ខែដែលជាបណ្តាសាតើអាចទៅជាយ៉ាងណា? Jungkook Top & Jimin btt Taehyung Top & Hobi...
ភាគបញ្ចប់: សងគេវិញមក
Start from the beginning
