«នេះម៉ាក់ភ្លេចសួរឲ្យឈឹង នរណានឹងកូន?» អ្នកស្រីជុងស្រាប់តែនឹកភ្ញាក់ព្រើតឆ្ងល់នឹងវត្តមនុស្សប្រុសប្លែកមុខដែលមកជាមួយកូន រវល់តែនឹកនាកូនប្រុសភ្លេចភ្ញៀវឲ្យឈឹង
«ម៉ាក់គាត់ជាសង្សារកូនឈ្មោះថេយ៉ុង ជាកូនប្រុសច្បងរបស់លោកគីម»
«ក្រែងលោកគីមមានកូនប្រុសតែម្នាក់ទេតើ»
«គឺអញ្ចេះទេអ្នកមីងខ្ញុំមានប្អូនប្រុសម្នាក់ទៀតដែលកាលពីមុនក៏ធ្លាប់មកទីនេះដែរ ក្មេងប្រុសដែលស្លៀកពាក់មិនសមរម្យនោះជាប្អូនខ្ញុំ» ថេយ៉ុងរៀបរាប់ទាំងទឹកមុខមិនសូវសប្បាយចិត្ត ណាមួយនៅគិតពីប្អូនមិនទាន់បាត់ ណាមួយនៅខកចិត្តដែលគ្រួសារហូប៊ីពុំសូវស្វាគមន៍ជនក្រីក្រ
«ឲ្យមីងសុំទោសផងណាក្មួយដែលពេលនោះឆេវឆាវមិនបានគិតវែងឆ្ងាយ ឥឡូវមីងបានកែប្រែហើយ សូមក្មួយផ្តាំសុំទោសប្អូនក្មួយជំនួសមីងផងដ្បិតអីមនុស្សមានខុសមានត្រូវ» អ្នកស្រីជុងស្រដីទាំងដឹងកំហុសសព្វគ្រប់ មិនមែនសម្តែងលួងចិត្តអ្នកមានតែជាសេចក្តីអាម៉ាសដែលគាត់មិនអាចបំភ្លេចបានងាយៗទេ គាត់ក៏សោកស្តាយតែវាប្រហែលជាហួសពេលបន្តិច។
«អ្នកមីងសូមកុំមានអារម្មណ៍មិនល្អអី ខ្ញុំជឿថាប្អូនខ្ញុំមិនប្រកាន់ខឹងនឹងអ្នកមីងឡើយ» ថេយ៉ុង និយាយកែស្ថានការណ៍មិនចង់អ្នកស្រីជុងមានអារម្មណ៍មិនល្អចំពោះរឿងនេះ។ ម៉្យាងគេក៏លែងប្រកាន់ខឹងចំពោះរឿងដែលកន្លងហួសដែរហើយបែបនេះទេ។
«ម៉ាក់ឈប់និយាយរឿងនេះទៅកូនឃ្លានណាស់មិនទាន់ញ៉ាំអាហារពេលព្រឹករួចទេ» ហូប៊ីពុតជាមុខជូររករឿងអេះអុញឃ្លានបាយមិនស្ទើរទេ។ តាំងពីព្រឹកមកគឺមិននឹកនារឿងបាយទឹកអ្វីទាំងអស់ទោះថេយ៉ុងសួរក៏មិនឆ្លើយតែបានមកដល់ផ្ទះក៏បានលេសចង់ភ្លក្សស្នាដៃម្តាយ។ និយាយដោយស្មោះត្រង់តាំងពីតូចមកហូប៊ីមិនដែលរស់ជួបជុំគ្រួសារមានក្តីសុខដូចគេទេគឺខ្វះភាពកក់ក្តៅរហូត។
«តោះៗម៉ាក់ទៅរៀបចំហើយ» អ្នកស្រីជុងគ្រាន់តែឮថាកូនឃ្លានបែបនេះក៏ទប់មិនជាប់ក្រោកឡើងក្រូសប្រញាប់ទៅរៀបចំចម្អិនអាហារបន្ថែមដើម្បីទទួលស្វាគមន៍កូនប្រុសត្រឡប់មកវិញ។
ផ្ទះជាយក្រុង
«បងជុង!» ជីមីនបន្លឺសំឡេងស្រួយស្រេសហៅឈ្មោះអ្នកកម្លោះដែលកំពុងចម្អិនអាហារឲ្យខ្លួនបានភ្លក្សរសជាតិនៃស្នាដៃរបស់នាយ។ អ្នកកម្លោះគ្រាន់តែបានឮសូរសៀងរបស់អ្នកម្ខាងទៀតហើយមុនបង្អង់ប្រញាប់ងាកឆ្វេងស្តាំរកប្រភពសំឡេង។
«បាទ! អូនហៅបងមានការអ្វីឬ?» នាយឆ្លើយដោយសំឡេងស្រទន់ទាក់ទាញចិត្តកម្លោះតូចតែក៏លួចមាបចម្ងល់ខ្លះៗក្នុងហរទ័យ ដ្បិតអីជីមីនកម្រហៅខ្លួនដោយសំឡេងបែបនេះណាស់។ មនុស្សនេះគេមើលធ្លុះហើយតែចង់បានអ្វីច្បាស់ជាសម្តីផ្អែមពិសាមិនខាន។
«សល់ប្រហែលមួយអាទិត្យទៀតប៉ុណ្ណោះអូនដល់ថ្ងៃប្រឡងបញ្ចប់វិទ្យាល័យហើយ អូនមានអារម្មណ៍ខ្លួនឯងមិនអាចធ្វើបានដូចមុនទេព្រោះពេលនោះគឺបងថេយ៍ជាអ្នកទៅរៀនជំនួសអូន» ជីមីនពោលដោយសម្តីកម្សត់គួរជាទីអាណិតពន់ពេក
«ហីយ៉ា! កុំភ័យទៅមើលចាំបងជួយបង្រៀនអូនក៏បានណា» នាយសង្ហានិយាយលួងលោមក៏ឆ្លៀតលើកអាហារដាក់លើតុក្បែរដៃជីមីនបណ្តើរៗ។ បើគិតទៅនឹកអាណិតនាយតូចមិនស្ទើរទេមើលចុះនេះដល់ថ្នាក់យកដៃច្រត់ចង្ការរបៀបអស់សង្ឃឹមបាត់ទៅហើយគ្រាន់តែរឿងតិចតួចសោះ។
«បងប្រាកដទេថាជួយអូនបាននោះ?» នាយតូចសួរបញ្ជាក់
«នេះចង់មើលងាយម្ចាស់ក្រុមហ៊ុនផងមែនដែរទេអាច្រម៉ក់?»
«មិនបានមើលងាយមើលស្អីទាំងអស់គ្រាន់តែសួរបញ្ជាក់ឲ្យច្បាស់ក្នុងចិត្តតែប៉ុណ្ណោះឯង» ជីមីនប្រកែកពេលនាយចោទថាខ្លួននិយាយមើលងាយទាំងដែលគេគ្រាន់តែសួរបញ្ជាក់ក្រែងល៎មានចន្លោះប្រហោងតែប៉ុណ្ណោះ។ នេះចំជាមនុស្សផ្តាច់ការពិតមែន ពិបាកនិយាយចរចាគ្នាដល់ហើយ។
«ប្រាកដហើយបន្ទាប់ពីញ៉ាំបាយរួចបងនឹងបង្ហាញសមត្ថភាពឲ្យអូនឃើញម្តងថាបងអាចធ្វើអ្វីបានខ្លះមិនចេះតែអួតទេ តិចថារៀនជាមួយបងហើយបានលទ្ធផលល្អពិបាកអរគុណបង»
«ជឿជាក់!» នាយតូចពេបមាត់ពេលអ្នកម្ខាងទៀតមកអង្គុយក្បែរ និយាយតាមត្រង់នាយរៀនចប់យូរហើយគេមិនហ៊ានជឿទេតែបំណាច់តែខាតរៀនហើយប្រថុយមួយក្តារទៅចុះ
«និយាយអី? បងស្តាប់ឮណា»
«គ្មានទេៗ» ពេលគេចាប់បានស្រស់ៗបែបនេះនាយតូចក៏រកប្រកែកសឹងមិនបានផងនេះវាចំៗពេកហើយមិនគួរណាឲ្យនាយស្តាប់ឮសោះ។
To be continued!
Writer: Naomi 🥢🌷
YOU ARE READING
I'll Change For You (ចប់)
Romanceកើតក្នុងត្រកូលអ្នកក្រប៉ុន្តែទេវតាចាត់ទុកថាមិនអាក្រក់ចំពោះគេទៅចុះធ្វើឲ្យគេប្តូរទៅជាកូនអ្នកមានមួយរំពេច ប៉ុន្តែវាជាអភូតហេតុប្តូរវិញ្ញាណទៅវិញ។ រស់នៅជាមួយរាងកាយអ្នកដទៃអស់ពេលទៅដល់6ខែដែលជាបណ្តាសាតើអាចទៅជាយ៉ាងណា? Jungkook Top & Jimin btt Taehyung Top & Hobi...
ភាគទី19: គ្រួសារពិតប្រាកដ
Start from the beginning
