ភាគទី8: ដំណក់ទឹកភ្នែក

Comenzar desde el principio
                                        

«រៀបចំឥវ៉ាន់ឲ្យហើយទៅស្អែកមិនបាចបន្តធ្វើការនៅទីនេះទៀតទេ អ្នកទាំងអស់គ្នាមិនសាកសមឡើយ» ជុងហ្គុកនិយាយមួយម៉ាត់ៗមកយ៉ាងចុកចាប់ចាក់ចំក្រអៅបេះដូងអ្នកស្តាប់ ដល់ថ្នាក់ធ្វើឲ្យពួកគេបាក់ស្រឹបទន់ខ្លួនលុតជង្គង់អង្វរកទៅហើយ។ ចំណែកជីមីនគិតតែយំដង្ហក់ដដែលមិនហ៊ានទៅជិតនាយផង ដឹងថាគេមិនពេញចិត្តខ្លួនផង។

«កុំអីលោកអគ្គនាយកថ្ងៃក្រោយពួកយើងលែងហ៊ានហើយ» ពួកគេលូនក្រាបស្ទើរដល់ដី ដើម្បីសុំការអធ្យាស្រ័យពីអ្នកម្ខាងទៀត។ នេះមើលទៅនាយគ្មានអារម្មណ៍អាណិតអីបន្តិចទេ ដើរហួសទៅរកគូដណ្តឹងដែលកំពុងយំឱបខ្លួននោះទៅវិញ។

«នេះខ្ញុំមិនឲ្យអ្នករាល់គ្នាបង់ប្រាក់ថ្លៃព្យាបាលគូដណ្តឹងខ្ញុំក៏សំណាងណាស់ទៅហើយ ម៉្យាងវាជាច្បាប់ក្រុមហ៊ុនបុគ្គលិកមិនល្អពុំសាកសមនៅជាន់ទីនេះទេ ទោះក្រោមហេតុផលណាក៏ដោយ»

«អត់ទេលោកអគ្គនាយក ពួកយើងពិតជាដឹងខុសពិតមែនសូមមេត្តាពួកយើងផងគ្រួសារពួកយើងពិតជាត្រូវការប្រាក់ណាស់»

«ខ្ញុំមេត្តាគ្រប់គ្រាន់ហើយ» ថាចប់នាយដើរចេញព្រមជាមួយការត្រកងបីក្មេងប្រុសនៅក្នុងដៃទាំងបារម្ភ។ ជីមីនយំគាំងសន្លប់ម្តងៗទៅហើយរាងកាយក៏ខ្សត់ទៀត ទ្រាំទ្រមិនរួចទេវើកាលណារកកន្លែងសុវត្ថិភាពឃើញហើយក៏គេងតែម្តង។

    Skip

  មកដល់អូហ្វីសផ្ទាល់ខ្លួននាយដាក់គូដណ្តឹងថ្នមៗលើសាឡុងដែលមានសភាពទន់ល្មើយដូចពូក ហើយសក្បុសដូចម្សៅសម្ងួត។ នាយគយគន់មើលវង់ភ័ក្រ្តមនុស្សមិនដឹងខ្យល់អីលង់លក់លើសាឡុងទាំងរិះគិតយ៉ាងម៉ដ្ឋចត់បំផុត សំណួរជាច្រើនបានផុសក្នុងស្រទាប់ខួរក្បាលរបស់ខ្លួន។ ភាពមិនច្បាស់លាស់ធ្វើឲ្យនាយចាប់ផ្តើមសង្ស័យបណ្តើរៗអំពីរឿងរ៉ាវរបស់គូដណ្តឹងខ្លួន។

(អូនជាអ្នកណាទៅ? ហេតុអ្វីបងមានអារម្មណ៍ថាអូនមិនមែនជាថេយ៉ុងរបស់បងសោះអញ្ចឹង ឬអូនពិតជាមិនមែនជាគេទេ?) ជុងហ្គុកពេល នេះពេញដោយសំណួរគ្មានចម្លើយ នាយមិនអាចចេះតែស្មានចំពោះរឿងនេះបានឡើយ។ នាយដើរទៅមកដើម្បីតែគិតអំពីរឿងឆ្កួតឡប់មួយនេះ កាន់តែគិតកាន់តែតានតឹងផ្លូវចិត្តហើយ។

I'll Change For You (ចប់)Donde viven las historias. Descúbrelo ahora