«ខ្ញុំសុំទោសផងលោកថេយ៍ ដោយសាថ្ងៃនេះការងារតិចដែរទើបខ្ញុំឆ្លៀត...»
«យកអាពេលឆ្លៀតរបស់លោកទៅបំពេញការងារឲ្យល្អទៅកុំចូលចិត្តសប្បាយហ៊ឺហារពេកវាគ្មានផលចំណេញដល់ជីវិតទេ»
ថាឲ្យហើយមិនឲ្យនាយនិយាយដោះសាបានទៀត ចំជាអ្នកគ្រប់គ្រងកូនចៅយ៉ាងល្អមែន។ បុគ្គលិកនៅជិតៗនោះរួមទាំងស្រីៗដែលវាយរាងកាយថេយ៉ុងនោះក៏នៅទីនេះដែរ ពួកគេជ្រក់ជ្រិញក្មេងហ្ហឹងណាស់ និយាយដូចបណ្ឌិតមើលតែគេចេះមិនដល់ខ្លួន។ មកបំបាក់មុខបុគ្គលិកស្រស់ៗមិនដឹងថាគេយកកិត្តិយសទៅទុកនៅឯណាបានទេបើថៅកែតែយ៉ាងនេះ។
«និយាយមកដូចមានតែឯង អំណួត អាងចាង ចរិតអន់» ក្នុងចំណោមពួកនាងបន្លឺឡើងតិចៗក្នុងន័យនិយាយដើមដៀមដាមឌឺដងផ្លែផ្កាឲ្យអ្នកជាចៅហ្វាយ។ ថេយ៉ុងក៏បានឮ ប៉ុន្តែនាយមិនធ្វើអ្វីទេគ្រាន់តែ note មុខទុក
«បំពេញការងារលោកទៅខ្ញុំត្រឡប់ទៅវិញហើយ» គេនៅយូរទៀតមិនបានទើបចាកចេញទាំងនាំយកនូវភាពជ្រិញជ្រុលជ្រោះពួកនាងទៅជាមួយ
«ឯង! អាក្មេងពីម្សិលចាំមើលយើងនឹងប្រដៅនៅថ្ងៃណាមួយឲ្យបាន» នាយម្នាក់នោះសង្គ្រឺតធ្មេញ ក្រោកឈរអស់កម្ពស់ពោលទាំងខឹងសម្បារតែហ៊ានបញ្ចេញមកតែពេលថេយ៉ុងទៅបាត់។
. . . . . . . . .
បញ្ចប់ស្រមៃ
«អញ្ចឹងយើងមកសាកកម្លាំងជាមួយគ្នាល្អទេ?» បុរសរោគចិត្តនោះនិយាយសួរជីមីនទាំងសើចជាមួយគ្នីគ្នារបស់គេ។ ពួកគេមិនបានមានចិត្តអាណិតអាសូរក្មេងប្រុសដែលទន់ខ្សោយប្រៀបនឹងកុមារម្នាក់ទេ។
«ឈប់!» ភ្លាមនោះជុងហ្គុកបង្ហាញខ្លួនឡើង ព្រោះតែបាត់គូដណ្តឹងរបស់ខ្លួនយូរពេកទើបចេញមករក។ នៅពេលមកដល់ក៏ធ្វើឲ្យកំហឹងកាន់តែក្តៅឡើងមួយកម្រិត គូដណ្តឹងដែលនាយថ្នាក់ថ្នមមើលថែមិនហ៊ានប៉ះផង។ ចុះមនុស្សទាំងនេះជានរណាបែរជាថ្លើមធំហ៊ានធធ្វើវា?
«អ្ហឹក! លោកអគ្គនាយក» បុរសនោះនិយាយត្រដិតលែងច្បាស់ ហៅឈ្មោះនាយទាំងញ័រតតាត់ជាសត្វធ្លាក់ទឹកកំពុងលង់ហើយ។ បន្តិចទៀតនាយនឹងជាន់ពន្លិចទៅឲ្យដល់បាតតែម្តង ជាទោសដែលហ៊ានប៉ះមនុស្សរបស់ខ្លួន។
YOU ARE READING
I'll Change For You (ចប់)
Romanceកើតក្នុងត្រកូលអ្នកក្រប៉ុន្តែទេវតាចាត់ទុកថាមិនអាក្រក់ចំពោះគេទៅចុះធ្វើឲ្យគេប្តូរទៅជាកូនអ្នកមានមួយរំពេច ប៉ុន្តែវាជាអភូតហេតុប្តូរវិញ្ញាណទៅវិញ។ រស់នៅជាមួយរាងកាយអ្នកដទៃអស់ពេលទៅដល់6ខែដែលជាបណ្តាសាតើអាចទៅជាយ៉ាងណា? Jungkook Top & Jimin btt Taehyung Top & Hobi...
ភាគទី8: ដំណក់ទឹកភ្នែក
Start from the beginning
