«ហ្ហឹកៗ! សុំអង្វរកុំធ្វីអ្វីមិត្តខ្ញុំអី» ហូប៊ីកម្សត់វារគើមៗឱបជើងមេក្រុមស្រីអង្វរយ៉ាងគួរឲ្យសង្វេគ តែនាងគ្មានមេត្តាទេគ្រវាសក្មេងនេះចេញយ៉ាងអាក្រក់។ ហូប៊ីស្រឡាញ់អាណិតជីមីនណាស់ដឹងហើយថាក្មេងនេះទន់ខ្សោយជាងខ្លួនទៅទៀតអាចតតាំងនឹងនាងបានដោយរបៀបណា?
«អង្គុយឲ្យតែស្ងៀមទៅខ្ញុំច្របាច់ឲ្យ» ថេយ៉ុងញញឹមស្រាលៗសម្លឹងមើលហូប៊ីដែលគិតតែគ្រវីក្បាលបញ្ឈប់ទង្វើខ្លួននោះទាំងទឹកភ្នែក
«អ៎ូយ! ចង់សម្លាប់យើងហ៎េស?» នាងក្រមុំស្រែកស្ទើរផុតដង្ហើមពេលដឹងដល់កម្លាំងដៃធ្ងន់ៗរបស់ថេយ៉ុង។ កុំថាឡើយល្បិចកល់ពេលនេះយករួចខ្លួនសិនទើបបានមិនចឹងទេឲ្យអាក្មេងនេះប្រមាថស្លាប់ហើយ។
«ហ្ហឹសៗ! នេះក៏ធ្វើតាមបញ្ជា» ថេយ៉ុងញញឹមដដែលឌឺដងនឹងនាងមិនខ្លាចកូនចៅនាងលោតមកវាយបោចសក់ដូចជីមីនទេ
«អាក្មេងចង្រៃ» នាងក្រោកពីកៅអីរៀបលើកដៃទះទៅលើថេយ៉ុងតែគេរហ័សចាប់ដៃនាងជាប់ហើយរុញទៅក្រោយមួយទំហឹងតែវាជាកម្លាំងតិចតួចរបស់ថេយ៉ុងពិតប្រាកដប៉ុណ្ណោះ។
«យ៉ាងម៉េច?»
«ស្លាប់ទៅ» នាងលើកយកកាំបិតស្នៀតដែលដកចេញមកអម្បាញ់មិញរត់សម្តៅទៅថេយ៉ុងទាំងខឹង។ ឆ្វាច់! សោកស្តាយផងដែលអ្នកត្រូវរបស់មិនមែនថេយ៉ុងតែគឺនាង ត្រូវថេយ៉ុងចាប់ដៃជាប់គ្រវាសត្រូវថ្ពាល់ទន់រលោងនោះហូរឈាមមករឹមៗកម្សត់ពេកហើយ។
«បើនៅមិនទៅទៀតពួកនាងស្គាល់ថ្នាំខ្លាំងមិនខាន» ដៃលើកបីហូប៊ីដាក់ក្នុងដៃ ចំណែកមាត់ហាគម្រាមនារីទាំងនោះឲ្យរត់ព្រាយទាំងមិនចង់។ នាយលើកហូប៊ីដែលនៅញ័រខ្លួននោះដើរទៅបន្ទប់សង្គ្រោះបឋមក្នុងសាលា ទាំងពេញដោយក្តីអាណិតចំពោះគេ។
បន្ទប់សង្គ្រោះបឋម
«មីន!» ហូប៊ីហៅឈ្មោះអ្នកជាមិត្តស្រាលៗខំសម្លឹងមុខដែលប្រែពីស្លូតបូតទៅជាមនុស្សម្នាក់ផ្សេងដូចចចក។ នាយតូចកាន់តែមើលកាន់តែដឹងថាគេម្នាក់នេះមិនមែនជាជីមីនមិត្តរបស់ខ្លួនទេ។
«ហ្ហឹម?» នាយបានតែគ្រហឹមដូចសឹង្ហមិននិយាយស្តីតបតទេ នៅផ្តោតសំខាន់លើមុខរបួសរបស់ហូប៊ី ដែលត្រូវគ្រប់កន្លែងទាំងអស់នៃរាងកាយ។
YOU ARE READING
I'll Change For You (ចប់)
Romanceកើតក្នុងត្រកូលអ្នកក្រប៉ុន្តែទេវតាចាត់ទុកថាមិនអាក្រក់ចំពោះគេទៅចុះធ្វើឲ្យគេប្តូរទៅជាកូនអ្នកមានមួយរំពេច ប៉ុន្តែវាជាអភូតហេតុប្តូរវិញ្ញាណទៅវិញ។ រស់នៅជាមួយរាងកាយអ្នកដទៃអស់ពេលទៅដល់6ខែដែលជាបណ្តាសាតើអាចទៅជាយ៉ាងណា? Jungkook Top & Jimin btt Taehyung Top & Hobi...
ភាគទី6: លក្ខខណ្ឌ
Start from the beginning
