«និយាយស្អីអាក្រក់ស្តាប់ម៉្លេះ ត្របាក់មើលតែសត្វទៅហើយ» អ្នកដែលត្រូវមិត្តរួមក្រុមថាហូប៊ីដណ្តើមសង្សារនោះឈានជើងទៅរកហូប៊ីតាំងខ្លួនជាមនុស្សល្អកៀកស្មាដូចស្និតស្នាល តែក៏ខំសង្កត់ដៃឲ្យក្មេងនេះឈឺចាប់មិនតិចកម្លាំងដែរដល់ថ្នាក់ក្មេងរើមិនរួច។
«ន៎ែ! មើលចុះយំហើយហាសហា» ពួកនាងសើចចំអកឲ្យក្មេងប្រុសដែលពួកនាងធ្វើបាបយ៉ាងសប្បាយ។ ហើយចាប់ផ្តើមព្រួតគ្នាម្តងម្នាក់ៗប្រើពាក្យសម្តីមាក់ងាយសព្វគ្រប់ទៅលើក្មេងម្នាក់នេះ។ មានក្មេងស្រីម្នាក់លេងយកទឹកដោះគោជះលើហូប៊ីឲ្យទទឹកពេញខ្លួនឆ្អាបក្លិនឈួលទឹកដោះគោដែលទើបច្របាច់ស្រស់ៗ។
ចង់ប្រាប់ថាទីនេះសាលាអ្នកមាន បង្រៀនក្មេងអ្នកមានពិតមែនតែមិនមែនលើកតម្កើងហួសពីដីទេ។ អ្នកណាមាឌធំកម្លាំងខ្លាំងជាអ្នកឈ្នះអ្នកដែលទន់ខ្សោយប្រាកដណាស់ ដូចហូប៊ីពេលនេះអញ្ចឹងមិនអាចធ្វើអ្វីបានមានតែឈរស្ងៀមឲ្យគេធ្វើបាបតាមចិត្ត។ ពួកនាងធ្វើបាបសឹងរាល់ថ្ងៃក៏មិនហ៊ានមាត់ សូម្បីប្រាប់ប៉ាម៉ាក់មួយម៉ាត់ក៏គ្មាន បើជីមីនមិត្តខ្លួនសឹងថាត្រូវពួកនាងធ្វើបាបជាងខ្លួនទៀតផង។ ឋានៈបង្ហាញពីអំណាច តែអំណាចចេញពីកម្លាំងតែប៉ុណ្ណោះ វាជាទ្រឹស្តីដ៏គួរឲ្យខ្ពើមរអើមរបស់ក្មេងទំនើងអស់នេះ។
«នេះបើមានផាក ជីមីនមកម្នាក់ទៀតសប្បាយលេងមិនខានទេ» ពួកនាងរំឭកដល់ជីមីនធ្វើឲ្យហូប៊ីរឹតតែភ័យលើសដើមទៅទៀត ទាំងដែលសភាពខ្លួនឯងមើលលែងយល់ដោយសាការវាយធ្វើបាបពីពួកនាង
«រកខ្ញុំមែនទេ?» គ្រាន់តែនឹកដើមថេយ៉ុងបុរសកម្លាំងយក្សមកដល់ល្មម ដែលនរណាក៏មើលឃើញថាជាជីមីនដែរ។ នាយដើរមកដល់ដោយមិនញញើតកោតខ្លាចពួកនាងដូចជីមីន និងហូប៊ីឡើយ។ នេះបើកុំតែចាំហូប៊ីយូរពេកកុំអីក៏មិនមកតាមដែរ ពេលមកដល់ឃើញសភាពក្មេងនេះហើយនាយកាន់តែខឹងខ្លួនឯងដែលការពារគេមិនបានល្អ។
«មកក៏ល្អហើយយើងកំពុងរង់ចាំឯងផងក្មេងគួរឲ្យស្រឡាញ់ នេះមកជួយច្របាច់ស្មាឲ្យបន្តិចមកណាដូចចុកដល់ហើយ» ម្នាក់ជាមេក្រុមនិយាយឡើងញញឹមបង្កប់ពិសហៅអ្នកដែលនៅទល់មុខខ្លួនឲ្យជួយច្របាច់ឲ្យ
YOU ARE READING
I'll Change For You (ចប់)
Romanceកើតក្នុងត្រកូលអ្នកក្រប៉ុន្តែទេវតាចាត់ទុកថាមិនអាក្រក់ចំពោះគេទៅចុះធ្វើឲ្យគេប្តូរទៅជាកូនអ្នកមានមួយរំពេច ប៉ុន្តែវាជាអភូតហេតុប្តូរវិញ្ញាណទៅវិញ។ រស់នៅជាមួយរាងកាយអ្នកដទៃអស់ពេលទៅដល់6ខែដែលជាបណ្តាសាតើអាចទៅជាយ៉ាងណា? Jungkook Top & Jimin btt Taehyung Top & Hobi...
ភាគទី6: លក្ខខណ្ឌ
Start from the beginning
