ភាគទី២៩

Start from the beginning
                                    

"ខ្ញុំស្គាល់សិស្សច្បងមុនវា ហើយក៏ស្រលាញ់បងមុនវាដែរតែហេតុអីសិស្សច្បងធ្វើបែបនេះដាក់ខ្ញុំ?"អ៊ុនចូនិយាយទាំងទឹកភ្នែកទៅកាន់នាយក្រាស់

"ស្គាល់មុនឬក្រោយមិនសំខាន់ទេ តែដែលសំខាន់ខ្ញុំស្រលាញ់គេមិនបានស្រលាញ់នាង"ឮសំដីនាយហើយអ៊ុនចូក៏សម្រក់ទឹកភ្នែកកាន់តែខ្លាំង ហើយក៏ស្ទុះទៅរករាងតូចម្ដងទៀតទោះរាងក្រាស់នៅក្រសោបឡេជាប់ក៏ដោយ នាងមប្រុងនឹងលើកដៃទះរាងតូចហើយតែក៏មានដៃមួយចាប់ជាប់

"នាងហ៊ានធ្វើបាបមិត្តយើងផងហេស?"ស៊ុននូសួរនាងទាំងមុខមាំ ហើយគេនេះហើយជាអ្នកចាប់ដៃនាង រាងតូចច្របាច់ដៃនាងយ៉ាងណែនធ្វើឲ្យវាឡើងក្រហម

"អួយយ ឈឺណាស់ឆាប់លែងដៃយើងភ្លាម"នាងកន្ត្រាក់ដៃចេញយ៉ាងខ្លាំងព្រោះតែឈឺ

"ជុននីបងឃើញទេ នាងធ្វើបានមិត្តអូនទៀតហើយបងត្រូវចាត់ការឲ្យអូនណា"បុមឃ្យូដែលឈរម្ខាងក្បែរយ៉ុនជុននិយាយទាំងបញ្ចេញចថឹកញិញ៉ក់ដាក់នាយ

"បានណាអូនសម្លាញ់"នាយក៏បានហៅអ៊ុនចូនិងមិត្តទៅបន្ទប់វិន័យ

#skip

បន្ទាប់ពីដោះស្រាយរួចហើយនាយកសាលាសម្រេចចិត្តបញ្ឈប់ការសិក្សារបស់អ៊ុនចូព្រោះតែនាងល្មើសច្បាប់សាលាជាច្រើនដង ចំណែកមិត្តភក្តិរបស់នាងក៏ត្រូវបានបញ្ឈប់ដូចគ្នាដែរព្រោះតែពួកនាងរួមដៃជាមួយគ្នា។ ចំណែកឯក្រុមរាងតូចវិញពេលនេះកំពុងនៅសួនច្បារក្បែរបណ្ណាល័យអង្គុយនិយាយគ្នាលេងព្រោះពួកគេត្រូវម៉ោងទំនេរអត់មានអីធ្វើឡើយ

"ហ្វីលីក ងាកមុខមកយើងលាបថ្នាំឲ្យមើលចុះបាក់សម្រស់មិត្តយើងអស់"ស៊ុននូទាញដបថ្នាំចេញពីកាតាបមកលាបឲ្យមិត្ត

"នែ៎!!ម៉េចក៏ឯងមិនតដៃជាមួយនាងហាស?"បុមឃ្យូច្រត់ដៃនឹងចង្ការសួរទៅកាន់មិត្ត

"ក៏ខ្ចិលហ្នឹងណា៎ ម្យ៉ាងទៀតនៅមុខសង្សារយើងមិនចង់បញ្ចេញទេ"

"ឲ្យចេងឡើង មុខនេះឡើងជាំហើយ"ស៊ុននូ

"អឺណា លាបថ្នាំហើយវាបាត់ហើយ កុំខ្វល់ច្រើនអីយ៉ាងណានាងនោះត្រូវដេញចេញហើយ"

"ហឹម!!គិតទៅឃ្យូពេលឯងធ្វើចរឹកដូចព្រឹកមិញក៏គួរឲ្យស្រលាញ់ដែរណា៎"

"យើងចេះតែធ្វើទៅទេ"

"អេៗយើងថាឯងនេះតាំងពីមានស្នេហាផ្លាស់ប្ដូរច្រើនណាស់"

"ផ្លាស់ប្ដូរស្អីយើងនៅដដែលតើ"

"ដដែលមែនហេស?"ស៊ុននូនិងហ្វីលីកសួរព្រមគ្នា

"មែនហើយ បានហើយកុំខ្វល់រឿងយើងខ្វល់ពីរឿងឯងវិញ"

"រឿងយើង?រឿងអី?"ស៊ុននជ្រួញចិញ្ចើមឆ្ងល់

"ព្រឹកមិញយើងឃើញស្នាមក្រហមលើកឯងតើឯងនិងស៊ុងហ៊ុនហ្យុង....អឺ....."

"អត់_អត់ទេកុំគិតវែងឆ្ងាយយើងមិនបានធ្វើអីទេ"ស៊ុននូប្រកែកញាប់មាត់

"ចឹងតើយ៉ាងម៉េចវិញ?"សួរព្រមគ្នា

"គឺ..."ត្រឡប់ទៅកាលពីយប់មិញ បន្ទាប់ពីចូលមកដល់ក្នុងបន្ទប់ ស៊ុងហ៊ុនក៏ដាក់ខ្លួនគេងលើពូកហើយបក់ដៃឲ្យរាងតូចមកគេងតាម ស៊ុននូក៏ដើរទៅក្បែរគ្រែរៀបនឹងឡើងគេងស្រាប់តែត្រូវដៃមាំចាប់ទាញគេឲ្យដួលទៅលើខ្លួននាយ

"បងយ៉ាងម៉េចហ្នឹង?"

"បងគ្រាន់តែចង់..."នាយបង្អូសសំឡេងហើយទាញរាងតូចឲ្យមកនៅខាងក្រោមទ្រូងនាយម្ដង

"អេ!!បងធ្វើអី?"នាយមិនតប តែអោនទៅប្រលោះករាងតូចបឺតឲ្យមានស្នាមជាំលើកញ្ចឹងកសខ្ចីនោះ

"ហ៊ុន កុំណា"រាងតូចរើចេញពីនាយ

"បងមិនធ្វើអីទេ គ្រាន់តែបឺតតើ"

"តែអ្នកផ្សេងនឹងយល់ច្រឡំ"

"អូនកុំឲ្យគេឃើញទៅ"

"បានហើយបងងើបទៅធ្ងន់ណាស់"នាយក៏បម្រះខ្លួនទៅម្ខាងហើយចាប់ទាញរាងតូចមកអោបជាប់ទ្រូងទើបគេងទាំងពីរនាក់ទៅ

ត្រឡប់មកបច្ចុប្បន្នវិញ

"រឿងវាបែបនឹងឯង"

"អរ យើងខំគិតវែងឆ្ងាយ"បុមឃ្យូស្ញេញដាក់មិត្ត រៀងហួសចិត្តនឹងខ្លួនឯងដែលគិតផ្ដេសផ្ដាស

"បានឈប់និយាយទៅ នោះបុរសសង្ហារទាំងបីមកហើយ"ហ្វីលីកនិយាយកាត់ការសន្ទនារបស់មិត្តបន្ទាប់ពីឃើញនាយសង្ហារទាំងបីដើរចូលមក

"ពួកអូនកំពុងនិយាយគ្នាពីអីនឹង?"ស៊ុងហ៊ុនអោនមុខមកសួរសង្សារខ្លួន មិញនេះឃើញនៅនិយាយគ្នាសោះគ្រាន់តែគេមកដល់ក៏ឈប់និយាយ

"គ្មានអីទេ គ្រាន់តែសួរគ្នាថាគួរទៅញាំអីឯណាល្ងាចនេះ"

"អូ!! បងស្គាល់ហាងអាហារអ៊ីតាលីមួយកន្លែងទៅសាកជាមួយគ្នាទេ?"យ៉ុនជុនឲ្យយោបល់

"ល្អ ចេញពីរៀនពួកយើងទៅ"
___________________

អានយល់សាច់រឿងអត់?😭

បំបាក់ស្នេហ៍សិស្សច្បងWhere stories live. Discover now