ភាគទី២០

391 57 10
                                    

ថ្ងៃបន្ទាប់ហ្វីលីកក្រោកពីព្រលឹម មកធ្វើអាហារដើម្បីយកទៅឲ្យសិស្សច្បងសំណព្វរបស់គេ។ គេបានធ្វើបាយឆា គីមប៉ាប់ថែមទាំងមានពងមាន់ចៀនដាក់ពុម្ពជារូបបេះដូងទៀតផង មើលទៅពិតជាគួរឲ្យចង់ញាំណាស់ រាងតូចញញឹមស្រស់ហើយរៀបចំប្រអប់បាយរៀបរយហើយទើបដើរទៅងូតទឹក ផ្លាស់ប្ដូរឯកសណ្ឋាន យកកាតាបមកស្ពាយហើយដើរទៅយកប្រអប់បាយដែលរៀបចំរួចនោះចុះមកខាងក្រោមដើម្បីដើរទៅសាលារៀន

___សកលវិទ្យាល័យ

រាងតូចដើរចូលក្នុងសាលាស្របពេលដែលកញ្ញាអ៊ុនចូក៏ដើរចូលមកដូចគ្នា ពួកគេសម្លក់សម្លឹងមុខគ្នាមួយសន្ទុះក៏ដើរទៅថ្នាក់រៀងខ្លួន

"អេ!!ហ្វីលីកស្អីគេនៅនឹងដៃនឹង?"ស៊ុននូកាលបើឃើញមិត្តដើរចូលមកក៏សួរ

"គឺ បាយនឹងហើយ"ហ្វីលីកតបហើយក៏ដើរចូលអង្គុយ

"អឺ និយាយចឹងបុមឃ្យូថ្ងៃនេះក្រមកម្ល៉េះ?"ស៊ុននូ

"គេក្រោកយឺតទេដឹង?"

"បុមឃ្យូនេះហេស ក្រោកយឺត? គេមិនទម្លាប់អាក្រក់ដេកដល់ថហងៃចាំងគូទទេ"

"មិនដឹងទេចឹង ចាំគេមកសួរទៅ"

"អឺ អរនោះមកល្មម"

"អរុណសួស្តីពួកឯង"បុមឃ្យូនិយាយទាំងញញឹមមកកាន់មិត្ត

"អេ សប្បាយចិត្តម្ល៉េះថ្ងៃនេះ"ហ្វីលីកសួរទាំងចម្លែកចិត្ត

"ក៏...ប៉ាធំនាំទៅលេងប៉ារីសអាទិត្យក្រោយ"

"ហូ បើអ៊ុំយ៉ុននិងពូមីនទៅចឹងប៉ាតូចយើងក៏ទៅដែរ"ស៊ុននូធ្វើមុខស្អុយ

"ប្រាកដហើយពូហ្គ្កក៏ទៅដែរ ធ្វើមុខបែបនេះមិនចង់ទៅ?"

"ចង់ចេះតែចង់ហើយតែ...."

"ស៊ុងហ៊ុន-ហ្យុងក៏ទៅដែរ"

"មែនហេស?"

"ឮថាសង្សារទៅដែរញញឹមខ្ចិបតែម្ដង"ហ្វីលីកនិយាយទាំងជ្រេញ

"គេមានគូចឹងហើយ"ស៊ុននូនិយាយទាំងជឿជាក់

"ចុះឯងបុមឃ្យូកាលមានដែរ?"ហ្វីលីក

"មិនដឹង មិនចង់បាន"

"មើលៗសិស្សច្បងយ៉ុនជុនក៏បានណាឯង"

បំបាក់ស្នេហ៍សិស្សច្បងWhere stories live. Discover now