ភាគទី២៤

390 62 11
                                    

ថ្ងៃបន្ទាប់~ធ្មេចបើកៗក៏ដល់ថ្ងៃដែលត្រូវទៅប៉ារីសហើយ ពេលនេះផងដែរគ្រួសារមីន គ្រួសារចននិងស៊ុងហ៊ូនកំពុងនៅប្រលានយន្ដហោះ ដោយមានហ្វីលីកមកជូនដំណើរចំណែកហ្យុនជីនមិនបានមកនោះទេ

"មិនទៅពិតមែនហេសឯង?"ស៊ុននូនិយាយទាំងពេបមាត់សួរមិត្ត

"អត់ទេ ពួកឯងដើរលេងឲ្យសប្បាយណា"ហ្វីលីកក្រវីក្បាលញញឹមតិចៗដាក់មិត្តទាំងពីរ

"តែយើងចង់ឲ្យឯងទៅជាមួយណា"បុមឃ្យូនិយាយទាំងងរង៉ក់ដាក់គេ

"នែ៎!!កូនកូនក្មេងចឹង ឆាប់ទៅៗចាស់ៗកំពុងចាំពួកឯង"ហ្វីលីកតឿនឲ្យពួកគេឆាប់ទៅព្រោះជិតដល់ពេលចេញដំណើរហើយ

"មើលថែខ្លួនណាឯង ប្រយ័ត្ននាងព្រាយនោះធ្វើបាបទៀត"ស៊ុននូក៏ផ្ដែផ្ដាំឲ្យមិត្តថែមើលខ្លួន

"ដឹងហើយ បើនាងហ៊ានយើងនឹងកាច់បំបាក់ឆ្អឹងនាងហើយថតផ្ញើឲ្យពួកឯងមើល"ហ្វីលីកនិយាយផងកាយវិការផងធ្វើឲ្យមិត្តទាំងពីរសឹងតែទប់សើចមិនបាន

"ល្អៗបែបនេះទើបសមជាមិត្តយើង"បុមឃ្យូលើកដៃកៀកកមិត្តព្រមទាំងញាក់ចិញ្ចើមដាក់គេទៀត

"បានហើយៗឆាប់ទៅៗប្រយ័ត្នយន្ដហោះចេញចោល"

"យើងទៅហើយណាឯង"ពួកគេទាំងបីក៏ចូលអោបគ្នាមិនបន្តិចស៊ុននូនិងបុមឃ្យូក៏ដើរទៅរកចាស់ៗនិងស៊ុងហ៊ូន

"ដើរលេងឲ្យសប្បាយណា"ហ្វីលីកស្រែកពីចម្ងាយហើយលើកដៃក្រវីស៊ុននូនិងបុមឃ្យូក៏ញញឹមដាក់គេហើយទើបបែរខ្នងដើរឡើងយន្តហោះព្រោះដល់ពេលហោះហើរហើយ។ បន្ទាប់ពីជូនដំណើរមិត្តហើយហ្វីលីកក៏ត្រឡប់មកសាលារៀនវិញ

__កុងទីន

ដោយសារតែគេចំណាយពេលទៅជូនដំណើរមិត្តទើបគេត្រូវខកម៉ោងដំបូង ទើបគេមកញាំបាយនៅកុងទីនទៅ

"ហីយ៉ា!!ឮថាមិត្តរបស់ឯងទៅប៉ារីសមែនទេម៉េចមិនទៅជាមួយ?"កញ្ញាអ៊ុនចូនិងមិត្តភក្ដិ ដែលទំនេរគ្មានអ្វីធ្វើក៏ដើរមកសួរនាំរាងតូចដែលឈ្ងោកមុខញាំបាយ

"មិនមែនជារឿងនាងទេ"ហ្វីលីកតបហីៗហើយញាំបាយបន្ត

"ហឹស!!!សំដីបានណាស់ចាំមើលគ្មានមិត្តរបស់ឯងនៅចាំជួយយើងនឹងធ្វើបែបណាចំពោះឯង??"អ៊ុនចូនិយាយទាំងខឹងនឹងរាងតូចដែលមាសំដីក្រអឺតក្រទមដាក់នាង

បំបាក់ស្នេហ៍សិស្សច្បងWhere stories live. Discover now