Part:5

206 27 2
                                    

គ្រប់គ្នាចាប់ផ្តេីមផ្អេីលឆោលោគ្រប់ៗគ្នា ទាំងលោកហូជីន អ្នកស្រីអេទ្បា ជុងហាន់ ជេននី រួមទាំងអ្នកបម្រេីក្នុងភូមិគ្រឹះនាំគ្នារត់មកមេីលឈូរឈរ ពេលលឺសម្លេងស្រែករបស់ជុងហ្គុក។

"ជុង មានរឿងអីកូន ?"អ្នកស្រីអេទ្បា ចូលមករកកូនប្រុសដោយកាន់ដេីមដៃនាយជាប់ព្រេាះតែឃេីញថានាយក្តាប់ដៃយ៉ាងណែនចេញសសៃរមក បង្ហាញថានាយកំពុងតែខឹង ។

"អេលីណា !! "ជេននីឃេីញមិត្តខ្លួនដួលទៅលេីដីនាងក៏ប្រញាប់គ្រានាងអោយឈរវិញ ។

"មានរឿងអីកូនជុង ?"លោកហូជីន

"លោកប៉ា....."

"គឺលោកជុងហ្គុក ចង់រំលោទខ្ញុំតែខ្ញុំមិនព្រម គាត់ក៏ធ្វេីបាបខ្ញុំ ហ៉ឹកៗៗ លោកអុំជួយរកយុត្តិធម៍អោយខ្ញុំផង ហ៉ឹកៗ..."ជុងហ្គុកមិនទាន់បាននិយាយអ្វីផង អេលីណាក៏និយាយកាត់ នាងនិយាយពាក្យកុហក់មកចង់អោយគ្រប់យល់ច្រទ្បំយ៉ាងណានាងជាស្រី នាងជាអ្នកខូចខាតចឹងហេីយគ្រប់គ្នាប្រាកដជាជឿនាង

"មែនឬ ជុងហ្គុក ? "អ្នកស្រីអេទ្បា ងាកមកមេីលមុខជុងហ្គុកទាមទារចង់បានចម្លេីយ ពីមាត់របស់នាយ គាត់ដឹងចរឹតកូនគាត់ថានាយនិងមិនអាចធ្វេីដូចជាអេលីណានាងនិយាយទេ គាត់មិនមែនកាន់ជេីងកូនតែគាត់ស្គាល់ចរឹកកូនគាត់ច្បាស់ជាបាតដៃ កូនគាត់ គាត់ជាអ្នកចិញ្ចឹមគាត់ដឹងលេីសអ្នកផ្សេងទៀត.

"មិនមែនដូចនាងនិយាយទេ !!"

"លោកជុងហ្គុកចង់និយាយថាខ្ញុំនិយាយកុហក់ឬ ហ៉ឹកៗៗ "

"មែនហេីយ !! នាងនិយាយកុហក់ "ជុងហ្គុកស្រែកទៅអេលីណាមួយទំហឹងតាមអារម្មណ៍ខឹងក្រោតរបស់នាយ នាងពិតជាអាក្រក់ណាស់ហ៊ាននិយាយកុហក់ប្រាប់គ្រប់គ្នាអោយយល់ច្រទ្បំ នាយនិងមិនអោយនាងរួចខ្លួនទេ។

"លោកអុំ អុំស្រី ខ្ញុំជាស្រី ខ្ញុំមិនអាចយកកេរ្ត៍ឈ្មេាះមកនិយាយលេងសេីចកុហក់បានទេ ខ្ញុំខូចខាតណា "

"លោកប៉ា អ្នកម៉ាក់ !! "ជេននី

"ជេននី !! "ជុងហាន់និយាយកាត់សម្តីរបស់សង្សារ ពេលឃេីញថានាងចង់ជួយនិយាយអោយមិត្តនាង មិនមែននាយចូលខាងជុងហ្គុកទេ ប៉ុន្តែនាយក៏សង្កេតលេីចរឹករបស់អេលីណាដែលឃេីញនាងព្យាយាមចូលក្បែរជុងហ្គុកណាស់ តាំងពីរតុបាយនាងព្យាយាមអោយជុងហ្គុកចាប់អារម្មណ៍នាងទៀត
ហេីយម្យា៉ងទៀតជុងហ្គុកមិនមែនជាមនុស្សល្មោកាមឃេីញស្រីមិនបានឯណា នាយឃេីញថាជុងហ្គុ
កមិនសូម្បីតែមេីលមុខអេលីណា មានហេតុផលអ្វីដែលជុងហ្គុកចង់ចាប់រំលោទអេលីណាបានទៅ

បណ្តាសាសុបិន្តស្នេហ៍Where stories live. Discover now