Part:2

276 17 1
                                    

ក្រោយពីត្រូវម្តាយមកកាត់ផ្តាច់ការយល់សប្តិរបស់នាយមក ជុងហ្គុកនាយគ្មានអារម្មណ៍សប្បាយចិត្តអ្វីទ្បេីយ វាអាចជាលេីកទីមួយសម្រាប់នាយដែលបាននិយាយគ្នាជាមួយនិងមនុស្សក្នុងយល់សប្តិនេះដែលតែងតែបង្ហាញខ្លួនក្នុងយល់សប្តិនាយអស់ជិតរយ:ពេលមួយឆ្នាំមកនេះ ។ជាងមួយឆ្នាំនាយបានយល់សប្តិឃេីញថេយ៉ុងរហូត គ្រប់ពេលដែលនាយយល់សប្តិឃេីញថេយ៉ុងគឺនាយតែងតែឃេីញត្រឹមចំហៀងមុខឬខ្នង បេីនាយសួរទៅគេម្តងណាក៏ដោយ គេតែងតែរត់ចេញពីគេរហូត រហូតមកដល់អីទ្បូវវាជាលេីកំបូងនាយបានស្គាល់មុខគេស្គាល់ឈ្មេាះគេវាប្រសេីរច្រេីនហេីយ ។

ជុងហ្គុកបានងូតទឹករៀបចំខ្លួនទៅធ្វេីការទាំងមិនទាន់ញាំអាហារពេលព្រឹកទ្បេីយ នាយចូលមកធ្វេីការទាំងគ្មានអ្វីក្នុងពេាះបន្តិច ។ជុងហ្គុកខិតខំផ្តោតអារម្មណ៍លេីកការងារនាយណាស់ នាយជាមនុស្សស្ងៀមស្ងាត់ច្រេីន មួយថ្ងៃៗគិតតែពីការងារ ពេលចប់ការងារនាយក៏ទៅផ្ទះសម្រាក នាយមិនដូចគេទេដែលចប់ការងារទៅរកកន្លែងសប្បាយដូចជាក្លឹបឬទៅរកកន្លែងផឹកសុីជួបជុំស្អីនេាះនាយមិនចូលចិត្តទេ ។

"ថេយ៍..."ធ្វេីការសុខៗក៏នឹកឃេីញពីមនុស្សក្នុងយល់សប្តិ នាយក៏លេចស្នាមញញឹមចេញមកដោយមិនដឹងខ្លួនទ្បេីយ ភ្នែកសម្លឹងមេីលទៅមេឃនៅខាងក្រៅ ឃេីញថានៅថ្ងៃនៅទ្បេីយ ក្នុងចិត្តចង់អោយដល់ពេលយប់ឆាប់ៗណាស់

"ហ៉េីយ យូរយប់ម្លេះ "ក្នុងចិត្តអន្ទះសារជាខ្លាំងចង់អោយពេលដេីរអោយលឿនបន្តិចនាយចង់អោយដល់ពេលយប់ឆាប់ៗណាស់ ឆាប់បានទៅជួបមនុស្សក្នុងសុបិន្ត ។ជុងហ្គុកខំប្រឹងធ្វេីការងាររបស់នាយអោយហេីយរហូតក៏ដល់ពេលបាយថ្ងៃនាយក៏ទៅញាំបាយពេលថ្ងៃនៅខាងនៅឯភោជនីដ្ឋានជិតកន្លែងធ្វេីការនាយតែម្តង ។

ជុងហ្គុកដេីរចូលក្នុងហាងអាហារទាំងទឹកមុខមាំស្មេីធម្មតា តែមិនធម្មតាគឺស្រីៗនៅទីនេាះតែម្តង ស្រីៗទាំងអស់នាំគ្នាខ្សឹបខ្សៀវគ្នាពីនាយក្រាស់មិនមែននិយាយអាក្រក់ទេគឺកំពុងតែសរសេីរនិងភាពសង្ហារបស់ជុងហ្គុកទៅវិញទេ។

"លោក ជុងហ្គុក ពិតជាសង្ហាណាស់ឯង យេីងនេះលង់គាត់ហេីយ "នារីស្រីម្នាក់បាននិយាយទ្បេីងទៅមិត្តរបស់នាងដោយស្នាមញញឹមពេញមាត់ពេលបានជួបនិងជុងហ្គុក ឯមិត្តនាងវិញក៏មិនខុសពីនាងដែរ

បណ្តាសាសុបិន្តស្នេហ៍Wo Geschichten leben. Entdecke jetzt