ក្រោយពេលការញាំអាហារហេីយចប់ ជុងហ្គុកនាយមិននៅអង្គុយលេងដូចអ្នកផ្សេងទេ នាយជ្រេីសដេីរទៅបន្ទប់ដេីម្បីធ្វេីការរបស់នាយវិញ។ជុងហ្គុកអង្គុយចុចកំុព្យូទ័រយ៉ាងញាប់ដៃ ចុចយូរៗទៅនាយក៏មានអារម្មណ៍ថាអស់កម្លាំងនាយក៏សម្រេចចិត្តបញ្ឈប់ហេីយក៏ដាក់ខ្លួននៅលេីពូកសម្រាកបន្តិចតែក៏គេងលង់ភ្លាម។

.............
ពិភពសុបិន្ត

ជុងហ្គុកនាយបានឃេីញខ្លួនឯងនៅខាងមុខផ្ទះតូចរបស់ថេយ៉ុង នាយក៏ប្រញាប់រត់ចូលទៅខាងក្នុងផ្ទះប៉ុន្តែគ្មានបានឃេីញថេយ៉ុងទ្បេីយ នាយពិតជាមានអារម្មណ៍ថាភ័យណាស់ពេលបាត់មិនឃេីញថេយ៉ុងបែបនេះ ។

"ថេយ៍ អូននៅឯណា ថេយ៍ ..."ជុងហ្គុកខំស្រែកហៅនាយតូច ដេីម្បីចង់បានការឆ្លេីយតបមកវិញប៉ុន្តែដូចគ្មានបានផលសេាះ គ្មានការឆ្លេីយតបអ្វីទេ។

"ថេយ៍ !!! "ជុងហ្គុនាយបានដេីររកជុំផ្ទះរហូតដល់ខាងក្រោយ នាយក៏បានឃេីញនាយតូចថេយ៉ុងកំពុងតែដេកផ្កាប់មុខនៅលេីស្មៅ ធ្វេីអោយនាយភ័យជាខ្លាំងរត់ទៅត្រកងបីនាយតូចមកលេីដៃ និងអង្រួនខ្លួនគេតិចៗដេីម្បីដាស់គេ ប៉ុន្តែថេយ៉ុងមិនបានតបនាយអ្វីទ្បេីយ ទឹកមុខស្លេកស្លាំងរបស់ថេយ៉ុងធ្វេីអោយជុងហ្គុកកាន់តែភ័យលេីសដេីម នាយក៏ត្រកងបីថេយ៉ុងរត់ចូលមកខាងក្នុងផ្ទះយ៉ាងលឿន។

ជុងហ្គុកដាក់ថេយ៉ុងលេីគ្រែថ្នមៗ នាយក៏រត់ទៅដួសទឹកដាក់ចានដែកនិងយកកន្សែងមកពួតទឹកជួតខ្លួនអោយថេយ៉ុងព្រេាះតែនាយបីគេមិញនេះសាច់គេគឺក្តៅខ្លាំងណាស់ បេីវ៉ាស់វិញសង្ស័យតែ40អង្សារផងក៏មិនដឹង។ ក្រោយជូតខ្លួនអោយថេយ៉ុងរួចហេីយ ជុងហ្គុកក៏បានចូលទៅចង្ក្រានបាយយកអាហារខ្លះយកចិតទុកអោយថេយ៉ុងពេលគេដឹងខ្លួន ពេលចិត្តរួចនាយក៏ទៅអង្គុយចាំស្ទៀបស្ទង់មេីលកម្តៅក្នុងខ្លួនថេយ៉ុង ។

30នាទីក្រោយមក...

"ហឹម..."សម្លេងក្រហឹមរបស់ថេយ៉ុងធ្វេីអោយជុងហ្គុកក៏ងាកមករកព្រមទាំថស្នាមញញឹមក៏សប្បាយចិត្តនៅពេលដែលថេយ៉ុងបានដឹងខ្លួនបែបនេះ

"ថេយ៍ អូនយ៉ាងមិចហេីយក្នុងខ្លួន មានមិនស្រួលកន្លែងណាទេ "គ្រាន់តែថេយ៉ុងបានដឹងខ្លួនជុងហ្កុកក៏បង្ហាញអារម្មណ៍នៃការបារម្ភមកដោយការសួរទាំងទៅថេយ៉ុង ឯអ្នកដែលត្រូវគេសួរវិញមិនបានតបឆ្លេីយអ្វីទេ បេីភ្នែកម៉ក់ៗយ៉ាងគួរអោយស្រទ្បាញ់ទៅជុងហ្គុកឃេីញហេីយសឹងទាំងមិនបានចង់តែចាប់ក្រញិតទេតែគិតថាគេនៅឈឺមិនទាន់ស្រួលខ្លួន កុំអីនាយក្រញិតគ្មានអោយសល់សាច់ទេ។

You've reached the end of published parts.

⏰ Last updated: Jan 17 ⏰

Add this story to your Library to get notified about new parts!

បណ្តាសាសុបិន្តស្នេហ៍Where stories live. Discover now