"មិនមែនការងារនាងទេ!!!កុំមកខ្វល់"នាយតូចមិនញញើតឡើយញញឹមឌឺឲ្យអេណាថែមទៀតផង
«មិចបានជាគេហ៊ាននិយាយសម្ដីមិនគោរពបែបនេះដាក់ប្រធានផ្នែក»សម្លេងខ្សឹបខ្សាវលឺបន្ដិចបន្ដរហូតស្ទើតែដូចជាការជជែកធម្មតាទៅហើយ
«ចំជាមិនចេះស្គាល់ទាបខ្ពស់មែន!!!យើងសរសើអ្នកនាងអេណាណាស់ដែលមិនរករឿងក្មេងថ្មីនឹង»សម្លេងនៅតែបន្ដរហូតទាល់តែPTដើរចូលមកទាំងមុខមិនស្រស់ទើបនាំគ្នាស្ងាត់
"10នាទីទៀតពួកយើងមានការប្រជុំសម្រាប់គម្រោងថ្មី!!!កុំខកខានឲ្យសោះ"PTចេញមកប្រាប់គ្រប់គ្នាដើម្បីឲ្យបានរៀបចំខ្លួនហើយបុគ្គលិករាល់គ្នាចាប់ផ្ដើមពិនិត្យនិងរៀបរយឯកសារដែរត្រូវមាន
"បាត/ចាស៎"បុគ្គលិករាល់គ្នាឆ្លើយស្របគ្នានិងត្រៀមលក្ខណៈជាស្រោចនាយតូចមិនខុសពីបុគ្គលិកដទៃទៀតដែរប្រុងខ្លួនស្រោចមួយសន្ទុះក្រោយមកទៀតគ្រប់គ្នាចាប់ផ្ដើមចូលទៅបន្ទប់សម្រាប់ប្រជុំជីមីនសម្រេចចិត្តអង្គុយនៅក្បែជុនដូព្រោះមានតែនាយទេដែលទទួលរាប់អានជាមួយគេ
"នរណាទទួលបន្ទុករៀបចំស្ដុកឃ្លាំងនៅជាយក្រុងលើកនេះអេណា!!រៀបចំបុគ្គលិក2-3នាក់ទៅពិនិត្យសារឡើងវិញ"ជីនលើកឯកសារមួយដុំធំបង្ហាញសម្រាប់គម្រោងថ្មីនេះហើយបន្ដចែកឯកសារដទៃទៀតទៅតាមបុគ្គលិកដែលសាកសម
"អគ្គនាយករង!!!នាងខ្ញុំថាឃ្លាំងនោះបញ្ជូនជីមីនតែម្នាក់បានហើយ"អេណាបញ្ចេញមតិយ៉ាងណានាងធ្លាប់ធ្វើការងារនៅផ្នែកនេះដែររឿងទាំងនេះនាងសុទ្ធតែធ្លាប់ដោះស្រាយនោះមិនជាបញ្ហាឡើយបើនាងបញ្ចេញមតិ
"ស្អីគេ!!!នាងមានចេតនា"ជុនដូចេញមុខតវ៉ាព្រោះនោះជារឰងមិនសមហេតុផលកន្លែងដាច់ស្រយោលយ៉ាងនេះឲ្យជីមីនទៅម្នាក់ឯងបានយ៉ាងមិច
"សម្រេចតាមប្រធានផ្នែកផាក"ភ្លាមនោះជុងហ្គុកស្រាប់តែលូកមាត់មកផងដែរធ្វើឲ្យបុគ្គលិកទៀតចាប់ផ្ដើមសម្លឹងមើលមុខគ្នាទៅវិញទៅមកព្រោះនេះដូចជាអ្វីដែលពួកគេបានសង្ស័យហើយអេណានិងអគ្គនាយរបស់ពួកគេច្បាស់ជាមានទំនាក់ទំនងជាមួយគ្នាមិនខានបានជាចេញមុខបែបនេះ
«កុំគិតថាបានទៅជាមួយគ្នាឲ្យសោះ»ជុងហ្គុកគិតម្នាក់ឯងទាំងសមចិត្តជាខ្លាំងគេមិនបណ្ដោយឲ្យទៅតែ2នាក់ទេ
"អូខេ~សម្រេចបែបនេះជីមីនត្រៀមខ្លួនទៅជាមួយខ្ញុំ!!!ពួកយើងរំសាយ"ជីនសម្រេចព្រោះយល់ថាសមហេតុផលផងដែរហើយការប្រជុំលើកនេះបានបញ្ចប់ដោយស្នាមញញឹមកំណួចរបស់អេណានាងហាក់ដូចជាមានសង្ឃឹមច្រើន
«កុំគិតថាអាចឈ្នះយើងបានឲ្យសោះ!!!ឯងជាក្មេងម្សិលម្ង៉ៃទេស្គាល់កន្លែងខ្លួនជារឿងល្អ»អេណាដើរចូលទៅជិតនិងខ្សឹបដាក់ជីមីនតែនាងបែជាភ្ញាក់ពេលបានឃើញថានាយតូចញញឹមតបមកនាងវិញ
«រង់ចាំមើលទៅថានរណាជាអ្នកឈ្នះនាងរឺមួយជាខ្ញុំ!!!អ្នកស្រីប្រធានផ្នែក»ជីមីនក្រោកឈរញញឹមយ៉ាងស្រស់ដាក់អេណាពោលពេញដោយជំនឿកុំគិតថាអាចផ្ដួលផាក ជីមីនបានងាយឲ្យសោះ
+នៅឯជាយក្រុង
ជីមីនបានមកដល់ឃ្លាំងស្ដុកឥវ៉ានព្រមជាមួយក្រុមការងារ5-6នាក់ដោយភាគច្រើនពួកគេសុទ្ធតែជាមនុស្សដែលគួរឲ្យទុកចិត្តរួមទាំងស៊ុកជីនផងដែរមកទាំងមិនសូវចង់តែមិនអាចប្រកែកនិងសម្ដីរបស់អគ្គនាយកបានទើបព្រមរួមដំណើរមក
"ហេតុអី!!!វត្ថុទាំងនេះរៀបចំបែបនេះ~មិនល្អទេវាអាចនិងគ្រោះថ្នាក់ដល់កម្មករបានណា"ដើរចូលមិនបានប៉ុន្មានផងនាយតូចចាប់ផ្ដើមសង្កេតឃើញភាពមិនប្រក្រតីជាច្រើនទៅហើយ
"បាត!!!មានបញ្ហាអ្វីមែនទេ~ពួកយើងរៀបចំបែបនេះមកហើយឡើងទម្លាប់ទៅហើយបើផ្លាស់ប្ដូចេញខ្លាចកហរែងតែកម្មករពិបាកហើយភ្លេចភ្លាំងនាំហើយខាតពេលឥតប្រយោជន៍"មេការចេញមុខមកនិយាយមើលទៅដូចជាមិនសូវជាពេញចិត្តនិងវត្តមានរបស់ជីមីនប៉ុន្មានទេ
"សុវត្ថិភាពពួកគាត់ជាចម្បង!!!!រៀបចំសារឡើងវិញមកទុកឲ្យខ្ញុំជាអ្នករៀបចំបាន"ជីមីនទើសចិត្តជាខ្លាំងនេះគាត់និយាយមកដូចជាមិនចាត់ទុកជីវិតកម្មករជាអទិភាពចម្បងសោះ
"ឯងជានរណា!!!អុប៎អគ្គនាយករង"មេកាបម្រុងនិងរករឿងឈ្លោះបន្ដប៉ុន្ដែត្រូវអាក់វិញពេលបានឃើញស៊ុកជីនដែលអោបដៃឈរនៅខាងក្រោយជីមីនទាំងមានទឹកមុខស្មើរ
"រៀបចំសារឡើងវិញតាមអ្វីដែលគេនិយាយទៅចុះ"ស៊ុកជីនបញ្ជាដោយសម្លេងមាំមុននិងគេបានឃើញផ្ទាល់និងភ្នែកហើយវាខុសពីដែលគេរំពឹងខ្លាំងណាស់ក្មេងនេះគេបានស្គាល់មកយូរហើយទាំងមានៈនិងយកតែចិត្តឯងនរណាដែលមិនដឹងនោះពេលបានឃើញសកម្មភាពមុននេះកាន់តែធ្វើឲ្យគេមានអារម្មណ៍កាន់តែចង់ដឹងថានេះជាការពិតចេញពីចិត្តរឺគ្រាន់តែជាការសម្ដែងយកមុខ
រង់ចាំទស្សនាភាគបន្ដទៀតណា🙏🥺អរគុណសម្រាប់ការរង់ចាំ😚💗
ភាគទី១១:ស្និទ្ធស្នាលខ្លាំង?!
Начните с самого начала
