ភាគ16 [ សត្រូវចាស់មកសងសឹក]

625 20 0
                                    

ថ្ងៃថ្មី✨...

    រាងក្រាស់ងើបពីប្រលឹមនឹងចាកចេញមកក្រុមហ៊ុនគេ ដោយមិនភ្លេចទុកNoteមួយឪ្យរាងតូចផងដែរ ខ្លាចថាគេនឹងខឹងមួម៉ៅអីតទៀត។ រាងក្រាស់អង្គថយធ្វើការទាំងស្រស់ស្រាយនឹករំលឹកដល់មនុស្សជាទីស្រឡាញ់ គេថាមិនចង់មកទេ តែគេក៏ត្រូវតែបង្ហើយការងារធំមួយនៅថ្ងៃនេះឪ្យហើយ។
    តុកៗ*...សំឡេងគោះទ្វារបន្ទប់រាងក្រាស់ក៏បន្លឺឡើងដោយដៃលេខាស្រីរបស់គេ

« ចូលមក!» នាយក្រាស់ពោលឡើងទាំងកែវភ្នែកកំពុងមមៀលញឹកនឹងឯកសារនៅលើតុ បើកពីមួយសន្លឹកទៅមួយសន្លឹកនឹងសញ៉េមិនឈប់។

« ក្រាក* ខ្ញុំយកកាហ្វេមកឪ្យចាស៎! » លេខារូបស្រាតកាន់កាហ្វេមួយកែវដើរចូលមករករាងក្រាស់ដែរកំពុងតែពិនិត្យឯកសារយ៉ាងម៉ត់ចត់ទាំងទឹកមុខមាំ។

« ទុកត្រង់នឹងទៅ! »នាយក្រាស់មិននិយាយច្រើនបញ្ជារឪ្យនាងទុកកាហ្វេលើតុជ្រុងម្ខាង

« ចាស៎! អ្អឹ......លោកប្រធានត្រូវការឪ្យខ្ងុំធ្វើសសៃរជូនដែរទេ? » លេខាស្រីទុកកាហ្វេលើតុហើយក៏ដើរសសៀរៗមកក្រោយខ្នងនាយក្រាស់ លូកដៃច្របាច់ថើរតិចៗលើស្មាទាំងសងខាងរបស់នាយក្រាស់លួចញញឹមតិចៗ ព្រមទាំងឪនទៅខ្សឹបសួរក្បែរត្រចៀកនាយ

« នាងចង់ជួបយមរាជ ឥលូវនេះមេនទេ? » សំណួរមួយនេះធ្វើឪ្យនាងលេខា ប្រញាប់ដក់ដៃចេញពីស្មានាយក្រាស់វិញយ៉ាងលឿន ចាប់ផ្ដើមភ័យតែម្តង

« បើមិនចង់ទេ ក៏អញ្ជើញចេញទៅ ហើយនាងអាចសម្រាកបាន ហើយមិនបាច់មកធ្វើការទៀតទេ »នាយក្រាស់ បន្តនិយាយទាំងទឹកមុខមាំ សឹមពិនិត្យមើលឯកសារបន្ត នាងលេខានេះហ៊ានខ្លះណាស់ដែរមកប៉ះពាល់ខ្លួននាយ ត្រូវនាយដេញចេញបែបនេះនៅស្ទើរពេកផងទេ។

« ....... »លេខាស្រី បានត្រឹមតែដើរចេញទៅវិញ ទាំងទឹកមុខស្លេកស្លាំងខុសពីពេលដែរដើរចីលមក បើនាងហ៊ានតែជំទាស់ ឬតវ៉ានោះ នាងនឹងបានទៅជួបយមរាជមួយវិនាទីក្រោយមិនខាន។

« ហ្ហើយ...មិនសមសោះ ខំឲ្យដៃបិុននឹងហើយនាក៎ ចំមេនហើយ!! »គ្រាន់តែចេញមកដល់ក្រៅ office នាយក្រាស់ហើយភ្លាម នាងក៏ទន្ទាំជើងនិយាយឡើងទាំងមួម៉ៅមិនសុខចិត្ត ព្រោះតែនាងត្រូវនាយក្រាស់បញ្ឃប់ការងារ ហើយគ្មានឪកាសបានតវ៉ាឬសុំអង្វរ ព្រោះមិញនេះនាយបានបើកថតតុប្រុងនឹងទាញកាំភ្លើងចេញមកទៀតផងហ៎ គំរាមតែមាត់មិនអស់ចិត្ត ក៏បូករួមទាំងកាយវិការមកទៀត។

💥បង្កចិត្តស្អប់ បង្កប់ចិត្តស្នេហ៍❤️ ចប់✅Where stories live. Discover now