EP 1 [ ជួបគ្នាភ្លាម ក៏ ខាំគ្នាភ្លេត]

1.9K 55 2
                                    

#Nevol Bl Teakook
#Jungkook  Top
#Teahyung  Bottom

         { ផ្តើមរឿង }

___នៅក្នុងវិមានដ៏ធំស្កឹមស្កៃមួយ មានបុរសវ័យចំណាស់ម្នាក់អាយុប្រហែល55ឆ្នាំ អង្គុយមើលTV នៅក្នុងបន្ទប់ទទួលភ្ញៀវយ៉ាងស្ងៀមស្ងាត់បំផុត គាត់មានឈ្មោះថា Jeon Hokrean ( ចន ហុករ៉ាន) ហៅ Mrr Jeon

|លោកប៉ា!!...|សំឡេងមួយបានបន្លឺហៅឡើង ដោយកម្លោះសង្ហាម្នាក់ ខ្ពស់ស្រឡះ កែវភ្នែកមុតស្រួច ទឹកមុខមាំមឺុងម៉ាត់។

គេគឺ Jeon Jungkook ( ចន ជុងហ្គុក ) ជាកូនប្រុសពៅរបស់ លោក Mrr. Jeon គេជាមាហ្វៀដៃឆៅ គ្រប់គ្រង ខ្លឹបដ៏ល្បី5កន្លែងខុសគ្នា មានមុខជំនួញផ្ទាល់ខ្លួន គេមានចំការផ្លែឈើ ចំនួន1000ហាត់តា នៅប៊ូសាន នឹង ជាCEOក្រុមហ៊ុនផលិតស្រាក្រហមដ៏ល្បី គេជាកម្លោះសង្ហារ ទៅដល់ណាផ្អើលស្រីៗដល់នឹង ស្រីមួយណាក៏ស្រមៃចង់បានគេជាគូរជីវិតដែរ ទាំងសង្ហាទាំងមាន តែកម្លោះរូបនេះមិនខ្ចីសូម្បីតែយកភ្នែកមើល មិនថាស្រីម្នាក់នោះស្រស់ស្អាតដូចទេវធីតាមកពីឋានណាក៏ដោយ ក៏នាយមិនខ្វល់ដែរ នាយខ្វល់តែរឿងការងាររកសីុមួយមុខប៉ុណ្ណោះ ស្រីញីអូនបងអីនាយមិនដែរប្រលូកជាមួយសូម្បីតែម្តងព្រោះនាយខ្ពើមរអើម។

|មានអ្វីមែនទេកូន??|Mrr Jeon ងាកទៅរកកូនប្រុសដែរកំពុងតែដើរចូលមករកខ្លួនរួមទាំងសួរនាំទៅគេ។

|ថ្ងៃនេះបងប្រុស មកវិញហើយមែនទេ??|រាងសង្ហាដាក់ខ្លួនអង្គុយលើសាឡុងជិតលោកប៉ាខ្លួនមុននឹងសួរទាំងទឹកមុខរាបស្មើ។

|ត្រូវហើយ បងប្រុសកូនមកវិញថ្ងៃនេះហើយ ប្រហែលជាគេមកដល់ល្ងាចនេះ ចុះកូនមិនទៅធ្វើការទេឬអី??|Mrr Jeon និយាយឡើងនឹងបោះសំណួរសួរទៅកូនប្រុសពៅរបស់គាត់ ព្រោះរាល់ថ្ងៃនាយតែងតែរវល់នឹងការងារ ប្រលឹមចេញប្រលប់ចូល មួយថ្ងៃៗជាប់រវល់នឹងការងារគ្មានពេលសម្រាកឡើយ តែម្តិចថ្ងៃនេះគេមិនទៅធ្វើការងារចឹង??

|ថ្ងៃនេះខ្ញុំមិនសូវស្រួលខ្លួន ចឹងហើយខ្ចិលទៅ|Jungkook តបទៅប៉ាគេ វិញទាំងដកដង្ហើមធំគេក៏មិនចង់ឈប់ប៉ុន្មានដែរ តែដោយសារគេមិនសូវស្រួលខ្លួនទើបឈប់សម្រាកមួយថ្ងៃ។

💥បង្កចិត្តស្អប់ បង្កប់ចិត្តស្នេហ៍❤️ ចប់✅Where stories live. Discover now