ភាគ15 [ មានអីមកអះអាង? 🔞]

541 18 0
                                    

______2ខែកន្លងទៅ
  នៅសល់តែ2សប្តាហ៍ទៀតប៉ុណ្ណោះ គ្រួសារគីមនឹងគ្រួសារចនត្រូវដល់ពេល ណាត់គ្នានិយាយរឿងរៀបការរបស់ កូនៗហើយ។
« កូនត្រៀមខ្លួនឲ្យល្អទៅ មិនយូរទេកូននឹងរៀបការជាមួយជុងហ្គុកហើយ» លោកគីម និយាយទៅកាន់កូនប្រុសពៅនៅមុខសមាជិកគ្រួសារទាំងអស់ នេះជាពេលញាំរអាហារពេលល្ងាច។

« បាទលោកប៉ា!! »ថេយ៉ុងញញឹមរួមតបតទៅលោកគីមជាប៉ាវិញទាំងសប្បាយចិត្ត ព្រោះតែគេជិតបានរៀបការជាមួយមនុស្សដែរគេស្រឡាញ់ហើយ គ្រួសារទាំងសងខាងគ្មាននរណាដឹងឡើយថាពួកគេទាំង2បានលង់ស្រឡាញ់គ្នារួចបាត់ទៅហើយ ។

« ថេយ៍! ឯងព្រមរៀបការជាមួយជុងហ្គុកមេនហ្អេស? »ជេហូប ឃើញប្អូនរបស់ខ្លួនដូចជាយល់ព្រមស្រួលៗពេក គេជាបងទី2ក៏ចម្លែកចិត្តដែរ ទាំងដែរកាលមុននោះថេយ៍គេប្រកែកបដិសេធសោះ។

« aww! ក្រែងចង់ឪ្យខ្ងុំធ្វើចឹងឬ? »ថេយ៍ ទម្លាក់ស្លាបព្រាបាយចុះក្នុងចាន សម្លឹងមុខជេហូបដែរជាបងប្រុសបន្តិច មុននឹងនិយាយ

« បងគ្រាន់តែឆ្ងល់នឹងណា..!»ជេហូប

« ហើយកូនមិនចង់បដិសេធអីទេឬ? កូនមានឪកាសបដិសេធនឹងសំណើរមួយនេះណា បើកូនចង់ បដិ.../បានហើយអ្នកម៉ាក់ »អ្នកស្រីគីម ក៏និយាយឡើងមក គាត់ក៏លែងចង់បង្ខំកូន បើកូនសម្រេចចិត្តថាមិនចង់គាត់ក៏មិនថាអី តែគាត់មិនទាន់បាននិយាយចប់ផង រាងតូចថេយ៍ក៏និយាយកាត់ គេមិនចង់និយាយច្រើនទេចំពោះរឿងនេះ កាលមុននោះផ្សេងតែឥលូវនេះគឺផ្សឹង។

« ឯងនឹងជុងហ្គុកយល់ចិត្តគ្នាហើយមេនទេ? កាលពីម្សិលមិញ បងឃើញគេបណ្តើរស្រីស្អាតម្នាក់ មើលទៅស្និតស្នាលនឹងគ្នាទៀតផង បើបងស្មានមិនខុសនាងអាចជាសង្សាររបស់គេក៏ថាបាន» ណាមជូនដែរ មិនទាន់បាននិយាយអី ក៏និយាយឡើង

« ហ្អាស! បងថាមិច? បណ្តើរស្រី? បណ្តើរនៅឯណា? ពេលណា? ស្និតស្នាលគ្នាយ៉ាងមិចខ្លះ? » គ្រាន់តែឮណាមជូនជាបងប្រុសធំ និយាយដូចនេះភ្លាម ថេយ៉ុងស្ទុះងើបឈរអស់កម្ពស់ ស្រែកមួយវ៉ាស់ នឹងសួរទៅនាយជាបងប្រុសជាច្រើនសំណួរ ទាំងក្តៅចិត្ត នេះបណ្តើរស្រីផងហេស?

💥បង្កចិត្តស្អប់ បង្កប់ចិត្តស្នេហ៍❤️ ចប់✅Where stories live. Discover now