EP5 [ ហិុន ជីហុី!? ]

612 26 0
                                    

#ពេលល្ងាច 5:30

...ក្នុង Office រាងក្រាស់អរង្គុយធ្វើការទាំងស្មុកស្មាញ់ អារម្មណ៍មិនស្ងប់ទាល់តែសោះ ព្រោះតែគិតទៅដល់ រឿងការងារនេះ

|អាដិន មកជួបយើងឥលូវនេះ!|រាងក្រាស់ ទាញទូរស័ព្ទហើយក៏ចូលទៅជំនិតដែរនៅខាងក្រៅ office ។

|ក្រាក* ចៅហ្វាយ មានការអ្វីមែនទេ?|Redin បើកទ្វារចូលមក ហើយក៏អោបគម្រាបបន្តិច មុននឹងងើបមុខសួរឡើងទៅរាងក្រាស់ Jungkook ជាចៅហ្វាយនាយ។

|បើគ្មានការ យើងមិនហៅឯងមកទេ!|Jungkook និយាយនឹងយកដៃញីសៀតផ្កា ទាំងធុញថប់

|សុំទោសចៅហ្វាយ|Redin

|សុើប...សើុឪ្យឃើញ ថាវាជានរណា? ហេតុអី ក៏ហ៊ាន បំផ្លាញទំនិញ របស់យើង ចាប់វាឪ្យបាន ហើយយកវាទៅ......!|Jungkook  ងើបឈរ និយាយទាំងកែវភ្នែកច្រាល ហាក់ខឹងគុំគួនជាខ្លាំង សង្កត់សម្លេងយ៉ាងត្រជាក់ និយាយមួយច្បាស់ៗ ដល់ចុងប្រយោគនាយក៏ងាកទៅមើល រ៉េដិន។

|បាទ ចៅហ្វាយខ្ញុំនឹងវែករកមុខវាឪ្យឃើញ|Radin

|ទៅ...!!|Jungkook  និយាយហើយក៏អង្គយចុះវិញ ទាំងទឹកមុខស្មើ Redin ក៏ប្រញាប់ចាកចេញត្រឡប់ទៅធ្វើការវិញ។

ទំនិញរបស់នាយ ដែរត្រូវដឹកជញ្ជូនឪ្យទៅអតិថិជននៅក្រៅប្រទេសត្រូវបានគេលួចបំផ្លាញអស់ ហេតុនេះហើយទើបនាយត្រូវមកអង្គុយតឹងទ្រូងព្រោះរឿងនេះ ហើយក៏ខឹងសម្បារផងដែរ ទំនិញរបស់នាយជា ស្រាក្រហមមួយប្រភេទ ដែរមានតម្លៃខ្លាំងបំផុត មួយដបស្មើ 7000$

|កុំឪ្យយើងដឹង ឪ្យសោះ ថាជាឯង ហុិន ជីហុី...!|ក្រោយRedinចេញទៅផុត រាងក្រាស់ក៏និយាយម្នាក់ឯង ទាំងអារម្មណ៍មិនស្ងប់។

រឺង* រឺង* រឺង*

|ហាឡូ៎...ខ្ញុំ ចន ជុងហ្គុក កំពុងនិយាយ អ្នកគេនឹង?? |ទូរស័ព្ទរាងក្រាស់ក៏រោទ៍ ហើយគេក៏ប្រញាប់លើក ទាំងដែរលេខដែរខលមកគេនោះ គេមិនដែរស្គាល់សោះឡើយ វាជាលេខចម្លែក។

/ លោក ជួយ...ហឺុៗ...ជួយខ្ញុំផង ហ្ហឹកៗ ខ្ញុំខ្លាចណាស់ មកជួយខ្ងុំផង ខ្ញុំគឺ គឺ ថេ...អឹុក!! / សំឡេងឮតែប៉ុណ្ណឹងក៏បានផ្តាច់តែម្តង រាងក្រាស់ កើតចិត្តឆ្ងល់តែម្តង តើនរណាមិញនេះ? គេជានរណា? មានរឿងអ្វី?

💥បង្កចិត្តស្អប់ បង្កប់ចិត្តស្នេហ៍❤️ ចប់✅Where stories live. Discover now