ភាគទី២៨

ابدأ من البداية
                                    

"អូនកុម្មង់ទៅ"ស៊ុងហ៊ុនហុចមីនុយឲ្យរាងតូចទុកឲ្យគេជាអ្នកកុម្មង់

"យកមួយនេះ មួយនេះ និងមួយនេះ2ឈុតមក"ស៊ុននូទទួលមីនុយពីរាងក្រាស់ហើយក៏កុម្មង់អាហារ ចំណែកអ្នកផ្សេងទៀតអង្គុយស្ងាត់ស្ងៀមចាំញាំ

"សូមរង់ចាំបន្តិច"បុគ្គលិកដែលឈរចាំកត់មុខម្ហូបក៏ដើរចេញទៅដើម្បីឲ្យចុងភៅចម្អិន

"មែនហើយឃ្យូ អ៊ុំយ៉ុនប្រាប់ថាឯងឈឺក្រពះត្រូវញាំអានេះមុនញាំអាហារ"ស៊ុននូដកកញ្ចប់ថ្នាំម្យ៉ាងហុចឲ្យមិត្ត

"អរគុណហើយឯង"រាងតូចទទួលថ្នាំនោះយកមកបឺត

"អូនឈឺក្រពះម៉េចមិនប្រាប់បង?"យ៉ុនជុនសួររាងតូចដោយក្ដីបារម្ភ

"អូនមិនចង់ឲ្យបងបារម្ភ"រាងតូចញញឹមតិចៗដាក់នាយ។ បន្តិចក្រោយមកអាហារក៏បានមកដល់បុគ្គលិករៀបចំដាក់អាហារពេញតុធ្វើឲ្យមនុស្សពូកែញាំដូចជាស៊ុននូត្រេកអរជាខ្លាំង

ក្រោយពេលរៀបចំអាហាររៀបរយហើយបុគ្គលិកចេញទៅវិញអស់ពួកគេក៏ចាប់ផ្តើមញាំយ៉ាងរីករាយ

#skip

បន្ទាប់ពីញាំអាហារពេលល្ងាចរួចរាល់ពួកគេក៏បានបំបែកគ្នាត្រឡប់ទៅផ្ទះវិញដោយស៊ុងហ៊ុន ស៊ុននូ និងបុមឃ្យូ យ៉ុនជុនជាអ្នកជូនមកឯហ្វីលីកទៅវិញជាមួយហ្យុនជីន។ នាយក្រាស់បើកឡានមកដល់ខុនដូដែលរាងតូចនៅហើយនាយក៏បានជូននាយតូចមកដល់មុខបន្ទប់ផងដែរ។

"អរគុណសិស្សច្បងដែលជូនមក ត្រឡប់ទៅវិញសុវត្ថិភាពតាមផ្លូវ"រាងតូចនិយាយហើយបម្រុងនឹងបើកទ្វារចូលតែរាងក្រាស់ចាប់ដៃជាប់

"អូនមិនទាន់ឆ្លើយសំណួរបងទេ"

"សំណួរអ្វីទៅ?"រាងតូចធ្វើមុខឆ្ងល់ ឆ្លើយនឹងសំណួរអី?មិនដឹងអីផង!!

"តើអូនព្រមធ្វើសង្សារបងទេ?"នាយសួរម្ដងទៀត ហើយក៏រង់ចាំស្ដាប់ចម្លើយ

រាងតូចមិនទាន់ឆ្លើយនោះទេគេដើរមកជិតនាយហើយក្រសោបមុខគេជាប់ងើយទៅថើបបបូរមាត់ក្រាស់មួយសន្ទុះទើបដកចេញ

"ប៉ុណ្ណឹងដឹងចម្លើយឬនៅ?"ក្រោយដកបបូរមាត់ចេញហើយនិយាយ

"បានន័យថាអូនព្រមហើយ?"រាងតូចងក់ក្បាលតិចៗជាចម្លើយ នាយក្រាស់ក៏ស្ទុះទៅអោបរាងតូចយ៉ាងណែនបន្តិចក្រោយមកក៏ប្រលែងចេញវិញហើយក្រសោបមុខតូចច្រមិចទម្លាក់បបូរមាត់លើបបូរមាត់ទន់ថើបជញ្ជក់យកភាពផ្អែមល្ហែមពោរពេញដោយក្ដីស្រលាញ់

បំបាក់ស្នេហ៍សិស្សច្បងحيث تعيش القصص. اكتشف الآن