មកដល់ក្រុមហ៊ុនភ្លាមជុងហ្គុកក៏បានដេីរចូលទៅខាងក្នុងក្រុមហ៊ុនដោយទឹកមុខមាំទាំនឹងស្មេីមិនសូម្បីញញឹមអ្វីបន្តិច បុក្គលិកក្នុងក្រុមហ៊ុនវិញឃេីញតែទឹកមុខរបស់នាយក្រាស់ក៏ខ្លាចណាស់ហេីយ។
ជុងហ្គុកបានចូលក្នុងអូហ្វីសនាយ និងចាប់ផ្តេីមធ្វេីការយ៉ាងយកចិត្តដាក់បំផុត ។

"តេីគេជាអ្នកណាទៅ ? "អង្គុយធ្វេីការសុខៗជុងហ្គុកក៏ស្រាប់តែនិយាយទ្បេីង នាយកំពុងតែសួរ?តេីសួរអ្នកណា ?រកអ្នកណា?

"ឯងសួររកអ្នកណា "ទ្វាបានបេីកទ្បេីងកម្លេាះសង្ហាម្នាក់បានដេីរមករកជុងហ្គុក នាយមានឈ្មេាះថា យ៉ុនហ្គី ហៃសេន ជាពូរបស់ជុងហ្គុក ដែលត្រូវជាប្អូនប្រុសរបស់លោកហូជីន នាយមានអាយុ30ឆ្នាំហេីយប៉ុន្តែមិនទាន់មានប្រពន្ធទេ ។យ៉ុនហ្គី ជាប្រពន្ធទី2របស់លោក អាយដិន ហៃសេន ដែលត្រូវជាបា៉របស់លោកហូជីន និងជាជីតារបស់ជុងហ្គុក ។លោក អាយដិន បានរៀបការជាមួយម៉ាក់របស់យ៉ុនហ្គី បន្ទាប់ប្រពន្ធទី1របស់គាត់បានលាចាកលោកទៅអស់ជិត20ឆ្នាំ។ជុងហ្គុកនាយគោរពស្រទ្បាញ់លោកពូម្នាក់នេះណាស់ព្រេាះតែយ៉ុនហ្គីតែងតែជួយមេីលថែនិងបង្រៀននាយតាំងពីតូច។

"ពូមករកខ្ញុំមានការអី?"

"ពូសួរឯង !មិនមែនអោយឯងសួរពូទេ ឆ្លេីយមក! "ចរឹតរបស់ជុងហ្គុកយ៉ាងមិចនាយនិងដូចក្រទ្បាប់បាតដៃចឹង នាយជាអ្នកមេីលថែគេ ជាអ្នកបង្រៀនគេតាំងពីតូចមកទេាះអាយុនាយុច្រេីនជាជុងហ្គុកតែ4ឆ្នាំមែនពិត តែនាយស្និតស្នាលនិងជុងហ្គុកជាងបងប្រុសនិងបងថ្លៃនាយទៀត។

"ខ្ញុំមិនដឹងថាគេជាអ្នកណា? គេតែងតែលេចក្នុងសុបិន្តខ្ញុំគ្រប់ពេល រាល់យប់ខ្ញុំតែងតែឃេីញគេក្នុងយល់សប្តិរហូត ប៉ុន្តែពេលខ្ញុំបេីកភ្នែកពីការយល់សប្តិខ្ញុំក៏មិនចងចាំមុខគេតទៀត "នេះហេីយជាចម្លេីយ ជុងហ្គុកនាយតែងតែសួររកចម្លេីយនៃសុបិន្តរបស់នាយរហូត រៀងរាល់យប់នាយតែងតែយល់សប្តិឃេីញមនុស្សម្នាក់ ប៉ុន្តែនាយមិនដែលចងចាំមុខមាត់គេថាយ៉ាងមិចទេ

"ឯងជឿលេី ជំនឿទេ?"យ៉ុនហ្គី

"ហេតុអី?"ជុងហ្គុកចាកប្រយោគពាក្យរបស់យ៉ុនហ្គី នាយនិយាយនេះព្រេាះនាយចង់សួរថា តេីវាពាក់ព័ន្ធគ្នាឬ? អ្នកដែលស្តាប់មិនយល់គឺថានាយសួរចាកប្រធានហេីយ ។

បណ្តាសាសុបិន្តស្នេហ៍Where stories live. Discover now