ផ្តើមរឿង

Start from the beginning
                                        

. . . . . . . . .

   វីឡាចន

  គ្រួសារចន ជាគ្រួសារដែលមានមុខមាត់ក្នុងសង្គមដែលល្បីខាងរកស៉ីមិនចាញ់នៅអឺរ៉ុបប៉ុន្មានទេ។ ដោយសាគ្រួសារនេះមានដូនតាជាប់ខ្សែស្រឡាយជនជាតិជ្វីបជាស្តេចធុរកិច្ចនោះអី។ គ្រួសារនេះមានកូនប្រុសវ័យជិតឈានដល់30ម្នាក់ដែលជាកូនទោល ហើយក៏ជាទាយាទនៃគ្រួសារផងដែរ។ អ្វីដែលបានដឹងពីមនុស្សប្រុសម្នាក់នេះគឺគេមានគូដណ្តឹងរួចហើយ ថែមទាំងជាមនុស្សប្រុសទៀតផង មិនតែប៉ុណ្ណោះក្មេងប្រុសនោះល្បីថាជាអូមេហ្កាទៀត។

«ថេយ៍! បងគិតថាយើងគួរតែរៀបការឲ្យឆាប់ៗល្អដែរទេ? ប៉ាម៉ាក់បងគាត់ចង់បានចៅខ្លាំងណាស់» ក្នុងសួនដ៏ធំល្វឹងល្វើយ នាយកម្លោះអង្គុយក្បែរគូដណ្តឹងនិយាយពីរឿងមង្គលការទៅកាន់អ្នកខាងនោះដែលមើលទៅហាក់គ្មានចំណាប់អារម្មណ៍អីបន្តិចសោះ។

«ខ្ញុំមិនទាន់គិតពីរឿងនេះទេ លោកក៏ដឹងថាខ្ញុំនៅមិនទាន់ត្រៀមខ្លួន» បុរសដែលត្រូវជាគូដណ្តឹងនាយមានវ័យ 24 ឆ្នាំវាចាដោយសម្តីសោះកក្រោះជាទីបំផុត។ នេះមិនដឹងថាប៉ាម៉ាក់គេទៅជាប់ពាក្យសម្តីជាមួយគ្រួសារនេះដោយរបៀបណាទេគេគ្រាន់តែដឹងថាគេមិនចង់រៀបការជាមួយប្រុសម្នាក់នេះ។

«អូនមិនយល់ទេ ថាប៉ាម៉ាក់គាត់មានតម្រូវការខ្ពស់កម្រិតណានោះ ម៉្យាងបើយើងឆាប់រៀបការយើងច្បាស់ជាអាចបង្កើតគ្រួសារតូចមួយហើយរស់នៅយ៉ាងមានទំនួលខុសត្រូវ» ជុងហ្គុកអង្វរ

(ខ្ញុំមិយល់ទេ ហេតុអ្វីបានជាគេពិនិត្យខ្ញុំឃើញថាជាអូមេហ្កាទៅវិញទាំងដែលខ្ញុំធំក្លិនអូមេហ្កាដឹងដូចអាល់ហ្វាដ៏ទៃបាន ខ្ញុំពិតជាមិនចង់រៀបការជាមួយលោកទេ)

«ខ្ញុំមិនយល់ទេសូមឲ្យពេលវេលាខ្ញុំខ្លះផង» ពាក្យសម្តីទាំងប៉ុន្មានគឺត្រូវលាក់កប់ក្នុងចិត្តទៅវិញដោយមិនអាចនិយាយចេញមកបានទាល់តែសោះ។ តាមពិតគេច្បាស់ជាងអ្នកណាទាំងអស់ គេគិតថាមន្ទីរពេទ្យច្បាស់ជាពិនិត្យច្រឡំហើយមើលទៅ។

«សុំទោសបងបង្ខំអូនពេកហើយ» ជុងហ្គុកដែលអាក់អន់ស្រពន់ចិត្តនោះកាន់តែដុនដាបពេលឮអ្នកម្ខាងទៀតនិយាយមកលើខ្លួនបែបនេះ

«ខ្ញុំទៅសិនហើយចាំទំនេរខ្ញុំមកលេងលោកម្តងទៀត» ថេយ៉ុងក្រោកឈរនិយាយលាដោយមិនចាំការឆ្លើយតបរបស់អ្នកម្ខាងទៀតសោះគេចាកចេញទាំងស្ងប់ស្ងាត់មិនស្រដីអីមួយម៉ាត់ណាសោះ។

«ហ្ហឹម!» ជុងហ្គុកគ្រហឹមនៅដើមកបន្តិចហើយលើកដៃច្បូតមុខថើរៗបំណងជម្រះមន្ទិលក្នុងចិត្តឲ្យអស់។

  នាយត្រូវបានគេចាត់ទុកថាជាកំពូលសុភាព បុរសក្នុងយុគសម័យនេះ ទោះបីជាមុខមើលទៅមាំ និងកាចបន្តិចតែនាយគោរពស្ត្រីនិងមនុស្សទន់ខ្សោយបំផុត។ ដូចពេលនេះអញ្ចឹងនាយមិនអាចបង្ខំថេយ៉ុងបានទេ មានតែរង់ចាំឲ្យគេសម្រេចចិត្តដោយខ្លួនឯងហើយ។ ការពិតគឺនាយស្រឡាញ់ថេយ៉ុងណាស់ពិតជាចង់រៀបការឲ្យបានលឿនបំផុត ប៉ុន្តែថេយ៉ុងមិនដែលព្រមម្តងណាឡើយមានតែលេសហើយនិងលេស។

   Skip

«សៀវភៅរបស់នរណាម្តេចក៏យកមកចោលទីនេះទៅវិញ?» ថេយ៍ឧទានសួរខ្លួនឯងតិចៗពេលឃើញសៀវភៅកញ្ចាស់មួយដែលស្ថិតនៅក្នុងគុម្ពផ្កាលីលីក្នុងវីឡាចន ដែលសៀវភៅនោះចាស់ណាស់ទៅហើយ។

«ស្អីគេ? ប្តូររាងកាយខ្ញុំ? សៀវភៅនេះមិនទំនងសោះ» ថេយ៍បែរជាសើចដើមក៏បន្តិចពេលឃើញចំណងជើងសៀវភៅដែលដាក់ថា “ប្តូររាងកាយខ្ញុំ" អស់សំណើចណាស់ដែលមានអ្នកនិពន្ធសៀវភៅនេះឡើងមក។ មិនចាំយូរក្មេងប្រុសដែលខួរក្បាលពេញដោយចម្ងល់បើកវាម្តងមួយទំព័រៗអានភ្លាមរហូតដល់ទំព័រមួយ...

«អ៎ាយ!» ថេយ៍ស្រែកមួយវាស់ផ្អើលអស់គេឯងពេលឃើញពន្លឺពណ៌ទឹងប្រាក់បញ្ចេញពីក្នុងក្រដាសសៀវភៅ។ មិនយូររាងកាយដែលរឹងមាំស្រាប់តែដួលខ្ពោកទៅដីសន្លប់ស្តូកស្តឹង។

   ទាល់តែយប់ជ្រេបន្តិចទើបជុងហ្គុកដើរកាត់ ពេលឃើញថេយ៍សន្លប់បែបនេះនាយក៏លើកបីគេឡើង ហើយក៏មិនភ្លេចកាន់សៀវភៅដែលថេយ៍បើកមើលអម្បាញ់នេះមកជាមួយ ផងដែរ។ សម្លឹងមើលមុខនោះមួយសន្ទុះទើបដើរចេញពីទីនេះទាំងសម្ងល់ពីរឿងថេយ៍សន្លប់នេះ។

To be continued!
Writer: Naomi 🥢🌷

I'll Change For You (ចប់)Where stories live. Discover now