ភាគទី២៦

Start from the beginning
                                    

"ម៉ោះៗ កុំធ្វើមុខបែបនេះតោះទៅញាំបាយចាំយើងប្រាប់"

"អូខេតោះ"ពួកគេក៏បណ្ដើរគ្នាទៅកង់ទីនដើម្បីញាំបាយ។ ពេលមកដល់កង់ទីនរាងតូចក៏ក្រឡេកភ្នែកប៉ះជាមួយហ្យុនជីនដែលកំពុងកាន់ចានបាយជាមួយយ៉ុនជុនរកតុអង្គុយគេក៏ប្រញាប់ងាកចេញហើយដើរលឿនជាងមុនទៅកន្លែងយកបាយ ឯរាងក្រាស់វិញតាមមើលដំណើរគេចេញទៅដោយស្ងៀមស្ងាត់ចិត្តពិតជាចង់សុំទោសគេណាស់ដែលថ្ងៃនោះជាពាក្យមិនសមរម្យដាក់គេយ៉ាងខ្លាំង

"មិនទាន់ហួសពេលទេចាំលើកក្រោយក៏បាន"យ៉ុនជុនដែលឈរជិតក៏នាយប្រាប់នាយ គេបានឲ្យនាយរកឱកាសដើម្បីសុំទោសទៅរាងតូច

"អឹម!!"ហ្យុនជីនងក់ក្បាលតិចៗហើយពួកគេក៏ទៅរកតុអង្គុយដើម្បីញាំបាយ

___

"ហ៊ុននី!!!"ស៊ុននូដើរចេញពីបន្ទប់ស្រែកហៅសង្សារដែលកំពុងតែឈ្ងោកមុខមើលទូរស័ព្ទដោយមិនខ្វល់ខ្វាយពីអ្វីទាំងអស់

"បាទ?"នាយងើបមុខមកតបនឹងនាយតូចវិញ

"អូនចង់ញាំគ្រឿងសមុទ្រជូនអូនទៅបន្តិចមក"

"អូខេ ចាំបន្តិចបងទៅប្ដូរសម្លៀកបំពាក់សិន"ថាហើយនាយក៏ដើរចូលទៅក្នុងបន្ទប់បាត់ រាងតូចក៏អង្គុយចាំគេនៅលើសាឡុង ស្របពេលនោះដែរជីមីនក៏ដើរកាត់

"អេ!!ក្មួយនូមានឃើញកូនឃ្យូដែរទេ?"

"ខ្ញុំឃើញគេនៅបន្ទប់"

"អឹម អញ្ចឹងពូទៅរកគេសិនហើយ"

"បាទ!! អរពូតើអាប់ប៉ារបស់ខ្ញុំទៅណាហើយមិនឃើញតាំងពីព្រឹក"

"ថេហ៍ទៅក្រៅជាមួយជុងហ្គុកតាំងពីព្រលឹមម្ល៉េះ"

"អរបាទពូ"

"ពូទៅហើយណា"

"បាទ!!"

"តោះបងរួចហើយ"ជីមីនដើរចេញទៅផុតស៊ុងហ៊ុនក៏មកវិញល្មម

"តោះឆាប់ទៅ"រាងតូចក្រោកពីសាឡុងចូលទៅអោបដៃនាយបណ្ដើរគ្នាចេញទៅខាងក្រៅ

[...]ពេលរសៀលនៅឯសកលវិទ្យាល័យឯណេះហ្វីលីកកំពុងអង្គុយក្រោមដើមឈើតែម្នាក់ឯងយ៉ាងស្ងៀមស្ងាត់ ចិត្តអណ្ដែតអណ្ដូងមិនដឹងជាទៅដល់ណាហើយទេអ្នកណាទៅណាមកណាក៏មិនដឹងផង

បំបាក់ស្នេហ៍សិស្សច្បងWhere stories live. Discover now