ភាគទី 34

1.6K 48 2
                                    

# បងសូមទោស

« បងក្បត់អូនបានយ៉ាងមិច ហិក ហិក បងក្បត់អូនបងអាក្រក់ណាស់» ថេហ្យុងទន់ជង្គង់ស្រឹបដល់ដីសម្រក់ទឹកភ្នែកមកជាហូហែនៅពេលដែរទ្រូងខាងឆ្វែងធ្វេីទុកអោយគេហប់តឹងណែនពេញទ្រូវបរិយាយសឹងមិនចេញ ចេញតែទឹកភ្នែក

« ថេយ៍~~ តាំងសតិហេីយស្ដាប់បងបន្តិចទៅ បន្តិចក៏បានដែល » នាយដាក់ជង្គង់បន្ទាបអោយស្មេីនិងឥតរួចចាប់ក្ដោបដៃទាំងសងខាងរបស់ប្រពន្ធតូចសម្សត់របស់ខ្លួនជាប់ទ្រូងអោយគេស្ងប់ចិត្ត

« បងនិងនាងមិនបានធ្វេីអីលេីសលួសនិងគ្នានោះទេ សូម្បីតែបន្តិចណាថេយ៍ជឿបងបានទេថេយ៍?បងមានតែអូនម្នាក់ពេលនេះបងស្កប់ស្កល់ហេីយមិនចាំចាច់មានអ្នកណាមកជំនួសកន្លែងអូនទេ » ជុងហ្គុករៀបរាប់ពីអារម្មណ៍ក្នុងចិត្តប្រាប់ទៅកាន់ប្រពន្ធខ្លួន នាយតូចក៍ស្កប់សម្លឹងមុខស្វាមីយ៉ាងស្ងៀមស្ងាត់

« ជ...ជឿបង ជឿបងណាថេយ៍

« ............... » ស្ងាត់

« បងសូមអង្វរកុំស្ងាត់អីតបនិងបងមក តែបន្តិចក៏បងអស់ចិត្ត » នសយនៅតែព្យាយាមអង្វរកថេហ្យុង

« អូ.....អូនឈឺណាស់ឈឺនៅត្រង់នេះពេលឃេីញបងនិងនាង អូនស្រឡាញ់បងណាស់សូមកុំបោះបង់អូនចោលអី ហឹក ហឹក មានអូនតែម្នាក់បានហេីយបងជារបស់អូននាងគ្មានសិទ្ធិទេជុង~~» ថេហ្យុងគួកទ្រូងឌឹបៗបំណងអោយរាងក្រាស់យល់ពីការឈឺចាប់របស់ខ្លួនភ្នែកថ្លាដូចកញ្ចក់ក៏សម្រក់សន្សេីមមកសារជាថ្មីម្ដងទៀត

« បាទ បងគ្មានថ្ងៃបោះបង់អូននោះទេយេីងនៅជាមួយគ្នាជារៀងរហូតប្រពន្ធសម្លាញ់ឈប់យំទៅដឹងត្រឹមតែថាបងស្រឡាញ់អូនទៅបានហេីយ ឭទេ?» នាយស្រដីដោយស្នាមញញឹមចេញពីចិត្តនិងទម្លាក់បបូរមាត់ផ្ដិតទៅលេីថ្ពាល់ដែរមានដំណក់ទឹកភ្នែកនោះមួយខ្សឺតទេីបទាញថេហ្យុងមកអោយជាប់ទ្រូងយ៉ាងណែនមិនអោយអ្នកណាយកនាយតូចចេញបាន

ដោយអស់កម្លាំងពីការយំផងនោះថេហ្យុងក៏ទោទន់ខ្លួនក្នុងរង្វង់ដៃជុងហ្គុក នាយសង្ហារសូកដៃលេីកបីគេក្នុងដៃចេញពីបន្ទប់ត្រឡប់ទៅផ្ទះវិញព្រោះថាទោះបីនៅធ្វេីការបន្តក៏គ្មានអារម្មណ៍ធ្វេីតទៅទៀតដែរទេីបសម្រេចចិត្តថាមកផ្ទះកំដរប្រពន្ធនាយវិញមេីលទៅថេហ្យុងក៏មានអារម្មណ៍មិនល្អស្រាប់ផង

Mafia's hated wife 🔥( ប្រពន្ធសម្អប់របស់មាហ្វៀ ) Complete Where stories live. Discover now