ភាគទី 15 ឯងជាកម្មសិទ្ធិយេីង

3.1K 124 0
                                    

Taeyhung

បន្ទាប់ពីការឈ្លោះប្រកែកទាស់ទែងគ្នាយ៉ាងខ្លាំងនៅខាងលេីគេធ្វេីដូចជាធម្មតាៗប្រៀបនិងមិនមានរឿងអ្វីកេីតឡេីងយ៉ាងអញ្ចឹងគេនៅរៀបចំកន្លែងធ្វេីម្ហូបដោយស្ងៀមស្ងាត់សញ្ចឹងគិតពីជីវិតគូររបស់គេមិនដឹងថាអាចនៅគង់វង្សដល់ពេលណាទេបេីឈ្លោះគ្នាសឹងរាល់ថ្ងៃនៅប្ដីយកស្រីមកចឹងទៀត ។ ចាត់ទុកថាគេពូកែទ្រាំពេកហេីយដែរបាននៅជាមួយគ្នាដល់ពេលនេះបេីអ្នកផ្សេងប្រហែលជាលែងលះគ្នាតាំងពីយូរណាស់មកហេីយ ។

« អ្នកប្រុស មានអ្នក call មក »
នីមរត់យកទូរស័ព្ទសំដៅមកថេហ្យុងដែរនៅរៀបចំទុកដាក់សម្ភារ:នៅផ្ទះបាយនោះ

« អគុណ »
ថេហ្យុងទទួលទូរស័ព្ទពីដៃនីមយកមកនិយាយ

« អាឡូ មានអាអីមែនទេមីននី »

« គឺថាឯងទំនេរទេ? ខានជួបគ្នាយូរហេីយនឹកឯងណាស់ តាំងឯងការមកដូចមិនរំលឹកដល់មិត្តអីសោះ »
ជីមីនរៀបរាប់សេចក្តីនឹករលឹកប្រាប់ទៅថេហ្យុងយ៉ាងវែងមួយខ្សែរទៅ

« ន៎ៃ!! យេីងនឹកតេីតែមកពីរវល់ទេីបមិនបានតេទៅលេង ហេីយក៏ទំនេរដែរថ្ងៃនេះ »

« តោះចេញទៅក្រៅទេ ?»

« ទៅកន្លែងណា?»

« ទៅរោងគុនទេីបតែបេីថ្មីនោះអី បងយ៉ុនជីប្រាប់ថាគេមានលក់សំបុត្ររឿងទេីបតែចេញថ្មី »

« err err ក៏បានចឹងយេីងផ្លាស់អាវមួយសិន »
សំណេះសំណាលគ្នារួចគេទៅងូតទឹកផ្លាស់ខោអាវដេីម្បីទៅមេីលគុនជាមួយនិងជីមីនតែមិនទៅងូតនៅបន្ទប់គេទេគឺគេសុំខ្ចីបន្ទប់របស់នីមងូតឯសម្លៀកបំពាក់វិញគឺ order online ខ្ចិលឡេីងយកនៅបន្ទប់ខ្លាចជួបមុខអ្នកមួយចំនួនដែរមិនគួរអោយចង់ជួប។

ស្របពេលរួចរាល់អស់ហេីយគេក៏ដេីរទៅខាងមុខផ្ទះហៅតាក់សុីជិះទៅផ្ទះជីមីនគេគ្មានឡានផ្ទាល់ខ្លួនទេ។
ការធ្វើដំណើរអស់មួយសន្ទុះកន្លងផុតទៅគេបានដល់គោលដៅដែរជាផ្ទះជីមីនដេីម្បីចូលទៅចាំគេ

# ខាងក្នុង

« ថេយ៍មិនទាន់មកទៀត?»
យ៉ុនជី ធ្វេីមុខស្អុយនៅពេលការរង់ចាំវត្តមានថេហ្យុងយូរ ។ ពេលចាំប្អូនចឹងថាយូរសាកចាំសង្សាមេីលមួយថ្ងៃរាស់ល្ងាចអីមិនយូរផង

Mafia's hated wife 🔥( ប្រពន្ធសម្អប់របស់មាហ្វៀ ) Complete Where stories live. Discover now