ភាគទី2 ឯងកុហក🔥

4.1K 160 0
                                    

Episode 2

៚ឌឹប៚

"អួយ..សុំទោសលោក"ក្រោយបានដេីរមកបុកប្រុសម្នាក់ដែរនៅខាងក្រោយគេ គេក៏ប្រញាប់អោនសុំទោសជាប្រញាប់ដេីម្បីជាការអភ័យទៅអោយគេ

"ដេីរមិនបេីកភ្នែកទេ?" ឯប្រុសម្នាក់នេះវិញគេសុំទោសហេីយនៅបោះពាក្យសម្ដីគ្រោតគ្រៀតទៅនាយតូចទៀត

"បងជុង..."ពេលឮសំឡេងដូចរៀងប្រហែលៗនាយតូចក៏ងេីបមុខទៅមេីលទេីបដឹងថាជាជុងគុកដែលត្រូវជាប្អូនរបស់យ៉ុនគុកដែរជាបងធម៍របស់ខ្លួនដែរបានស្លាប់ទៅប្រមាណ3ឆ្នាំមុននេះ

"នៅចាំយេីងដែលហេស..ក្មេងឃាតករ"នាយសង្ហារនិយាយសង្គត់សឡេងត្រង់ពាក្យខាងចុងនិងញញឹមចុងមាត់ដាក់គេដែលចាប់ផ្ដេីមធ្វេីអោយរាងតូចមានអារម្មណ៍ថាមិនស្រួលកេីតឡេីង

"ខ្ញុំមិនមែនជាឃាតករដូចដែលបងគិត!"គេស្រែកតវ៉ាជាមួយរាងក្រាស់មករហូតព្រោះរាល់ពេលជួបគ្នារាងក្រាស់តែងលួចធ្វេីបាបគេនិងពេលខ្លះទៀតគេសឹងតែអូសនាយទៅសម្លាប់ឯណ្ណោះបេីចេញមកបែបៗនិងអ្នកណាមិនខ្លាច តែទោះជាខ្លាចខ្លាំងយ៉ាងណាក៏នាយមិនឈរស្ដាប់ពាក្យចោតប្រកាន់ដែរ

"យេីងឃេីញនៅនិងភ្នែកហេីយឯងនៅតែប្រកែកបានទៀត..ចេះអ្នកម៉ាក់យកមនុស្សបោកប្រាស់ចឹងមកធ្វេីជាកូនប្រសារទៅរួច"នាយសូកដៃច្រែងហោប៉ៅឌឺដងទៅរាងតូចដែលឈរមេីលមកនាយនោះ

"តែខ្ញុំមិនធ្វើឡេីយ" រាងតូចនៅតែប្រកាន់ភ្ជាប់នៅពាក្យដដែរព្រោះថាគេពិតជាមិនបានសម្លាប់បងប្រុសគេមែន

"ចោរវាមិនដែលថាវាចោរឡេីយ"

"ខ្ញុំមិនដឹងរឿងពេលទៅដល់ភ្លាមខ្ញុំគ្រាន់តែឃេីញគាត់ដេកក្នុងថ្លុកឈាមហេីយគ្រាន់តែចូលទៅជាយលេីក"រាងតូចខំបកស្រាយប្រាប់ទៅគេដេីម្បីកុំអោយគេយល់ច្រលំមកលេីខ្លួនតទៅមុខទៀត

"យេីងមិនជឿឯងកុហស. ទីនោះនៅតែឯងម្នាក់បេីឯងមិនសម្លាប់អ្នកណាសម្លាប់ទៅ"ក្រោយរាងតូចបកស្រាយហេីយគេសង្ឃឹមថានាយនិងយល់ពីហេតុផលនាយតែផ្ទុយទៅវិញនាយបែរជាកម្រោលចូលមកច្របាច់ក.គេសឹងតែគេដកដង្ហេីមមិនចង់រួចហេីយនិងស្រែកសម្លុតគេខ្លាំងៗដូចខ្មោចចូលមិនខុស

Mafia's hated wife 🔥( ប្រពន្ធសម្អប់របស់មាហ្វៀ ) Complete Nơi câu chuyện tồn tại. Hãy khám phá bây giờ