ភាគទី7 {គេគ្រាន់តែបោកឯងលេង}

2.8K 116 0
                                    

Part 7

+តុអាហារ

"រវល់ធ្វើស្អីដេីរត្រឹមនិងសោះយូរនោះយូរ.." ណាមជូន ដែលជាបងស្ដីបន្ទោសអោយទៅជីមីន

"ខ្ញុំមានបញ្ហាតិចតួចនិងណាបងប្រុស" ជីមីន

"អេី...អេីចូលអង្គុយមក" ដោយខ្ចិលនៅនិយាយច្រេីនក៏ហៅគេអោយចូលមកអង្គុយ

+Ship

«ដល់ផ្ទះហេីយថេយ៍» ជុងហ្គុក ងាកមុខទៅជំហៀងនិយាយដោយសំឡេងស្រាលៗដាស់អោយអ្នកកំពុងគេងនោះក្រោកឡេីង

«អឺម..ដល់ហេស៎» ថេហ្យុង បេីកភ្នែកតិចៗសួរទៅរាងក្រាស់ជាមួយសំឡេងស្អកៗតាមមនុស្សទេីបតែភ្ញាក់

«បាទ៎» ជុងហ្គុក

ក្រោយមកថេហ្យុងក៏ចុះពីលេីឡានសំដៅចូលទៅផ្ទះរបស់ខ្លួនបាត់ ឯរាងក្រាស់វិញក៏ត្រឡប់ទៅភូមិគ្រឹះរបស់ខ្លួនវិញដូចគ្នា។

@វិមានចន

៚ងឺត៚

ឡានសេរីទំនើបមួយបានឈប់ចតនៅមុខភូមិគ្រឹះដ៏ស្គឹមស្កៃហេីយក៏បង្ហាញអោយយេីងឃេីញមនុស្សស្រីម្នាក់ដែលមានរូបរាងស្រស់បវរមិនចាញ់តារាបង្ហាញម៉ូតប៉ន្នានទេ ចុះទៅដេីរសំដៅខាងក្នុងដេីម្បីជួបម្ចាស់ផ្ទះ។

«សួស្តីអ្នកតេីអ្នកមករកអ្នកណាគេដែរ» អ្នកបម្រើស្រីនៅក្នុងភូមិគ្រឹះចនចេញមកសួរនាំនាង

«យេីងមករកម្ចាស់ផ្ទះនេះ...» Jasmine តបទៅនាងដោយកាយវិការមិនចូលចិត្តអ្នកក្រជាងខ្លួន

«អ្នកប្រុសជុងហ្គុកមែនទេ» អ្នកបម្រើ

«ត្រូវហេីយ» Jasmine

[ឈ្មោះតួជ្រែក admin សុំដាក់ English ព្រោះស្រួលមេីល]

«គាត់មិននៅទេចា៎អ្នកនាង»អ្នកបម្រេី

«គាត់ទៅណា?» Jasmine

«វាជារឿងផ្ទាល់ខ្លួនរបស់ចៅហ្វាយពួកយេីងមិនដឹងទេ» អ្នកបម្រើ

Mafia's hated wife 🔥( ប្រពន្ធសម្អប់របស់មាហ្វៀ ) Complete Where stories live. Discover now