ភាគទី27 ចង់ចំណេញទាល់តែហ៊ានចំណាយនេះជាពាក្យស្លោករបស់អ្នកជំនួញចនជុងហ្គុក

2.2K 86 2
                                    


« ថាម៉េច!!!»
នាងដែរជាអ្នកទទួលទូរស័ព្ទនោះស្រាប់តែស្រែកមួយទំហឹងនិងយកដៃខ្ទប់មាត់ធ្វេីអោយថេហ្យុងដែរនៅក្បែនោះស្លន់ស្លោតាម

« មានរឿងអីបងស្រី??»
ថេហ្យុងសួរទៅកាន់នាង

« គឺ..លោក...លោក..ម្ចាស់កំពុងនៅមន្ទីរពេទ្យ!!»

« នៅមន្ទីរពេទ្យ..បងនីមឆាប់ជួនខ្ញុំទៅ»
គេលែងមានអារម្មណ៍ឈឺនិងមុខរបួសតទៅទៀត នាយតូចងេីបឈរឡេីងទទួញអោយនីមជួនទៅភ្លាមៗនៅពេលបានឮដំណឹងមិនល្អពីជុងហ្គុក
ដឹងទេគេសឹងតែធ្លាក់ថ្លេីមទៅហេីយពេលគេប្រាប់ថារាងក្រាស់ជួបគ្រោះថ្នាក់ មាត់ថាមិនស្រឡាញ់ទេតែដល់ពេលជួបនៅរឿងបែបនេះគេភ័យណាស់បារម្ភណាស់ខ្លាចថានាយនិងយ៉ាងមិចៗ
ហើយតេីអ្នកណាមានគំនិតអាក្រក់ធ្វេីបែបនេះដាក់នាយទៅ??

ត្រលប់មកក្រោយបន្តិច

ជុងហ្គុកកំពុងតែបេីឡានមកផ្ទះដូចជាធម្មតាតែនៅសុខៗស្រាប់តែលិចឡានដឹកជំនិញមួយមកតម្រង់មករកគេដូចជាចេតនាយ៉ាងច្បាស់ៗដោយឡាននោះបេីកសំដៅលឿនមកស្លេវខ្លាំងស្ថានការមិនអាចគ្រប់គ្រងបាននាយក៏ទាញចង្កូតឡានទៅម្ខាងវឹងបុកនិងបង្គោលភ្លេីងនិងឆៀកត្រូវឡានទំនិញនោះដែរតែត្រឹមមុខបន្តិច
ជុងហ្គុកប៉ះទង្គិចក្បាលនិងដៃចង្គូតបណ្ដាលអោយនាយសន្លប់បាត់ស្មារតីទៅ
ដូចជាគេថាមែននៅក្នុងគ្រោះមានសុខនៅក្នុងសុខមានគ្រោះស្របពេលនោះស៊ូប៊ីនបានបេីកមកតាមផ្លូវនិងដែរក៏ស្រាប់តែឃេីញគេរោមមេីលអីក៏មិនដឹងនាយក៏ចូលទៅដែរហេីយឃេីញថាផ្លាកលេខឡានជាឡានជុងហ្គុកទេីបនសយប្រញាប់ប្រញាល់តេហៅឡានពេទ្យនិងប៉ូលិសមកត្រួតពិនិត្យមេីលស្នាកស្នាមដែលបន្សល់ទុកជាភុស្តតាងទុកវែកមុខជនដែរ
ប្រព្រឹត្ត

15នាទីក្រោយថេហ្យុងបានធ្វេីដំណេីរយ៉ាងមានសុវត្តិភាពដល់មន្ទីរពេទ្យ គេរត់ចុះពីលេីឡានយ៉ាងលឿនចូលទៅក្នុង

« សួស្តីលោក តេីមានអ្វីអោយខ្ញុំជួយដែរ?»

« សួស្តីអ្នកគ្រូពេទ្យខ្ញុំមកសួរសុខទុកសាច់ញាតិ សុំសួរថាតេីអ្នកជំងឺឈ្មោះ ចន ជុងហ្គុក ស្នាក់នៅបន្ទប់លេខប៉ុន្មានដែល?»

Mafia's hated wife 🔥( ប្រពន្ធសម្អប់របស់មាហ្វៀ ) Complete Où les histoires vivent. Découvrez maintenant