11

141 14 2
                                    

Enjoy your reading....

ថ្ងៃចន្ទជាថ្ងៃមួយដែលកម្លោះតូចជេគស្អប់បំផុតទៅហើយតែថ្ងៃនេះមិនដូចរាលដងទេនាយតូចក្រោកតាំងពីព្រលឹមរងចាំអ្នកជាសង្សាដែលcallមកតាំងពីយប់ថានឹងមកទទួលទៅសាលា
ជេគបានញ៉ាំអាហារពេលព្រឹករួចហើយក៏អង្គុយចាំអ្នកជាសង្សាទាំងនិយាយម្នាក់ឯងផងញញឹមតែឯងផងសើចតែឯងផងដូចមនុស្សមិនគ្រប់

កន្លងទៅមួយសន្ទុះបន្ទាប់ពីអង្គុយរវើរវាយម្នាក់ឯងមិនទាន់ទាំងអស់ចិត្តផង ជេគក៏ស្រាប់តែឮសំឡេងហៅខ្លួនពីក្រៅផ្ទះឡើងរំពងចង់រំលំផ្ទះហើយ

"ជេគគី....."ស្រែក Theភ្នែកអ្នកជិតខាងរាប់លានមើលមកកាន់ស៊ុនហ៊ុន

"ជេគទៅហើយ កណ្ដឹងផ្ទះមានមិចបងមិនចុច"ជេគនិយាយផងរត់ផង

"ខ្ជិល អូនចាំបងយូរដែរទេ"ស៊ុងហ៊ុននិយាយទាំងលាដៃទ្រាមអោបអូន

"មិនយូរទេ..ហិហិ.."ជេគញឹមៗអោបស៊ុងហ៊ុនតបទៅនាយក្រាសយ៉ាងស្រទន់បំផុត ថាមិនយូរទាំងដែលការពិតខ្លួនចាំនាយតាំងពីម៉ោង3រហូតដល់ម៉ោង6ព្រឹក(អ្នកមានស្នេហាគេអត់ចេះដេកទេ)

"តោះ..."ស៊ុងហ៊ុនប្ដូរពីអោបមកអូសដៃជេគឡើងម៉ូតូរបស់ខ្លួនវិញ បន្ទាប់ពីរួចរាលហើយនាយក៏បានបើកចេញធម្មតា តែពួកគេមិនដឹងនោះទេថាមានមនុស្សម្នាក់កំពុងឈរមើលពួកគេ

"យើងនៅតែប្រៀបនឹងឯងមិនបាន"បុរសនោះឈរមើលពួកគេពីក្រោយ ជាមួយនឹងទឹកមុខអន់ចិត្ត

At school

"ដល់ហើយអូនចុះរួចដែរទេ"ហ៊ុន

"បងចង់មើលងាយអូនមែនទេ"

"អត់ទេបងគ្រាន់តែឃើញបារម្ភព្រោះឃើញជើងអូនដាក់មិនអស់ដីផងមើលចុះ1ម៉ែត្រពីដី"

"ស៊ុងហ៊ុន...បងចង់ថាអូនតឿមែនទេ"ជេគពេបមាត់ស្រែកខ្លាំងៗតែស៊ុងហ៊ុនបែរជាសើច

"បងនិយាយលេងទេ..ម៉ោះ..អឹប"ខ្ជិលនិយាយច្រើនស៊ុងហ៊ុនក៏លើកជេគបំណងយកចេញពីម៉ូតូ ព្រោះខ្លាចចុះអត់រួចមែនទែន

"ហ៊ុនដាក់អូនចុះ គេមើលច្រើនណាស់បងមិនខ្មាស់គេទេឬ"ជេគមុខជ្រុបនឹងទ្រូងហ៊ុនឯដៃក៏វាយទ្រូងនាយតិចៗដែរ

gameWhere stories live. Discover now