10. Ok ខ្ញុំយល់ព្រម

128 14 0
                                    

Enjoy your reading....

ការធ្វើដំណើរត្រឡប់មកវិញគឺរលូនណាស់ សិស្សស្ទើគ្រប់គ្នាបានសន្ងំគេងអស់ទៅហើយព្រោះតែការនឿយហត់

ឯជេគក៏ដូចគ្នា ពេលនេះជេគបានដាក់ក្បាលលង់លក់នៅលើស្មាធំរបស់ស៊ុងហ៊ុនទៅហើយ តែខុសគេមួយឡានក្រុង ស៊ុងហ៊ុនមិនបានគេងទេដៃតែងតែស្ទាបថ្ងាសជេគជាញឹកញាប់ឯភ្នែកក៏សម្លឹងទៅមើលផ្លូវទាំងអន្ទះសារ

"មិចក៏ចម្លែកម៉្លេះក្រែងរបួសក៏បានគ្រាន់បើហើយហេតុអីខ្លួនកាន់តែក្ដៅបែបនេះ"ស៊ុងហ៊ុននិយាយតិចៗទាំងចងចញ្ចើម

"ហ៊ុន...ហ៊ុន រងារ...រងារណាស់.."ជេគភ្នែកបើកស្ទើតែមិនរួចនិយាយតិចៗឯដៃក៏ឈោងទៅរកស៊ុងហ៊ុន ឯស៊ុងហ៊ុនមិនបង្អង់យូរក៏លោដៃទៅអោបរាងតូចឱ្យបាត់រងារខ្លះ

"ទ្រាំបន្តិចណាជេគបន្តិចទៀតដល់ផ្ទះហើយ" ក្រោយពីស៊ុងហ៊ុននិយាយរួចជេគមិនបានមាត់នោះទេក៏សន្ងំគេងក្នុងរង្វង់ដៃរាងក្រាសឯស៊ុងហ៊ុនក៏ចេះតែមើលផ្លូវទាំងអន្ទះសារ

កន្លងទៅ2hពួកគេមកដល់សាលាវិញហើយដោយអ្នកខ្លះក៏មានអ្នកផ្ទះមកទទួលទៅផ្ទះវិញឯសិស្សខ្លះក៏ជិះឡានក្រុងមួយតង់ទៀតដែលនៅជិតសាលាដើម្បីទៅវិញ

"អាឡូប៉ាខ្ញុំមកដល់សាលាហើយ"កម្លោះហ៊ុនក៏មិនខុសគេដែរនាយលើកទូរស័ព្ទខលទៅប៉ាខ្លួនជាដំណឹង ដៃម្ខាងកាន់ទូរស័ព្ទម្ខាងអោបជេគដែលខ្លួនទន់ល្អូកនោះ

"អឺ..បើចឹងចាំយើងឱ្យអាដាន់ទៅទទួល"

"បាទ"

15នាទីកន្លងទៅក៏មានឡានទំនើបមួយបានឈប់នៅខាងមុខសាលា(រហ័សទាន់ចិត្ត)

"អ្នកប្រុសអញ្ជើញខាងនោះ"ដាន់ហ៊ីដែលជាកូនប្រុសរបស់ចុងភៅនៅផ្ទះស៊ុងហ៊ុនក៏បន្លឺឡើងដោយការអោនគំនាប

"អ្នកប្រុសនេះជា.." ចម្ងង់ពេញខួរក្បាលដាន់ហ៊ីក្មេងប្រុសនោះជាអ្នកណាហេតុអ្វីអ្នកប្រុសខ្លួនមើលទៅបារម្ភម្ល៉េះថែមទាំងចង់បីឡើងឡានរបស់ខ្លួនទៀត

"មិត្តខ្ញុំ"ឆ្លើយតែពីរម៉ាត់ក៏បន្ដដំណើរខ្លួនដោយមានរាងតូចក្នុងដៃ

gameDonde viven las historias. Descúbrelo ahora